ក្លិបមេឃខៀវ Manchester City កំពុងមានបំណងចង់បានខ្សែប្រយុទ្ធស្លាបរបស់ក្លិប Real Madrid គឺកីឡាករ Rodrygo នៅរដូវក្តៅនេះ។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ការចាប់អារម្មណ៍ចង់បានរបស់ Man City ទៅលើ Rodrygo នេះ គឺជាការស្នើសុំរបស់អ្នកចាត់ការលោក Pep Guardiola។
ប្រភពដដែលបានបន្ថែមទៀតថា Real Madrid នឹងបិទផ្លូវឱ្យខ្សែប្រយុទ្ធសញ្ជតិ ប្រេស៊ីល វ័យ ២៥ ឆ្នាំចាកចេញនោះទេ ប៉ុន្តែពួកគេប្រាប់ទៅភាគក្លិប Man City ថា ពួកគេត្រូវការលុយចំនួន ១១៦ លានដុល្លារអាមេរិកពីការផ្ទេរនេះ។
គួរឱ្យដឹងថា Rodrygo គឺជាខ្សែប្រយុទ្ធដ៏មានទេពកោសល្យម្នាក់ ប៉ុន្តែជាង ១ រដូវកាលចុងក្រោយនេះ រូបគេហាក់ពុំសូវមាននាទីលេងច្រើនឡើយ បន្ទាប់ពី Kylian Mbappe មកដល់ ហើយនៅរដូវកាលថ្មីនេះទៀតសោត មានព័ត៌មានលេចឮថា គ្រូបង្វឹកលោក Xabi Alonso ក៏គ្រោងនឹងមិនប្រើរូបគេផងដែរ៕
ប្រភព៖ KAMPUCHEATHMEY