កីឡាករបាល់ទឹក អ៊ុក វន្ថា ថាបន្ទាប់ពីហ្វឹកហាត់ និងប្រកួតបាល់ទឹកប្រហែល ២ឆ្នាំមកនេះគឺកីឡាមួយនេះបានធ្វើឲ្យខ្លួនមានភាពសប្បាយរីករាយ មានសុខភាពល្អ ចេះសម្របខ្លួនឲ្យនៅក្នុងទឹកបានយូរទៀតផង។
អ៊ុក វន្ថា បានឲ្យដឹងថា តាមបទពិសោធរយៈប្រហែល ២ឆ្នាំមកនេះការលេងបាល់ទឹកនេះគឺបានធ្វើឲ្យខ្លួនមានភាពសប្បាយរីករាយ ចេះសាមគ្គីគ្នា ចេះហែលទឹក មានសុខភាពល្អ និងធ្វើឲ្យចេះសម្របខ្លួនឲ្យនៅក្នុងទឹកបានយូរ និងអាចលេងបាល់នៅក្នុងទឹកបាន។
ការលេងបាល់ទឹកនេះគឺត្រូវការកម្លាំងខ្លាំង និងមានបច្ចេកទេសច្រើនទើបអាចដណ្ដើមយកជ័យជម្នះលើដៃគូប្រកួតបាន។ លេងកីឡាមួយនេះមានអារម្មណ៍ប្លែកម្យ៉ាងខុសពីលេងកីឡាផ្សេងៗដោយសារវាតម្រូវឲ្យលេងក្នុងទឹក មានហែលទឹកផង និងមានបាល់ផង។
បញ្ជាក់ដែរថា កីឡាបាល់ទឹកជាប្រភេទកីឡាថ្មីមួយដែលទើបចូលមកកាន់ប្រទេសកម្ពុជាប្រហែល ២-៣ ឆ្នាំនោះទេ។ សម្រាប់កម្ពុជាកំពុងតែដំណើរការអភិវឌ្ឍន៍ប្រភេទកីឡាមួយនេះជាបន្តបន្ទាប់ដូចជាមានវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក ការប្រកួតមិត្តភាពជាតិ និងជាតិ មិត្តភាពអន្តរជាតិ និងមានការហ្វឹកហាត់ផងដែរ៕
ប្រភព៖ KAMPUCHEATHMEY