US Open កាន់ជក់ចិត្ត Jannik នឹងគូសងសឹង Alcaraz ជួបគ្នាវគ្គផ្តាច់ព្រ័ត្រ 2025

(អាមេរិក)៖ ការប្រកួតដណ្តើមពានរង្វាន់វាយកូនបាល់ (Tennis) US Open 2025 ពេលនេះម្ចាស់ការពារពានឆ្នាំ២០២៤ កីឡាករ Jannik Sinner ត្រូវតទល់ជាមួយដៃគូចាស់ Carlos Alcaraz ជាថ្មីម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីវាយទម្លាក់រាមច្បង Novak Djokovic និងបរុសកាណាដា Felix Auger Alizassime ពីក្នុងវគ្គ ៤នាក់ ។

ជាមួយគ្នានេះការដណ្តើមពានឯកត្តជនកម្រិត Grand Slam ផ្នែកនារីម្ចាស់លេខ១ ពិភពលោក Aryna Sabalenka នឹងត្រូវវាយការពារតំណែងជើងឯកឆ្នាំមុន ទល់កីឡាការិនីម្ចាស់ផ្ទះ Amanda Anisimova ដែលនារីទាំងពីរ នឹងតទល់គ្នាដណ្តើមពាននៅថ្ងៃទី០៧ ខែកញ្ញនេះ ។

អ្វីកាន់តែពិសេសនឹងអស្ចារ្យទៀតនោះ បុរសឈរលេខ២ ពិភពលោក Carlos Alcaraz ក្នុងប្រកួតវគ្គ ៤នាក់ បានយកឈ្នះរាមច្បងអតីតម្ចាស់ពាននេះ ៤សម័យ Novak Djokovic នៅលទ្ធផល ២សិតទល់១ លើលំដាប់ពិន្ទុ ៦-៤, ៧-៦ និង ៦-២ ក្លាយក៏ជាការបរាជ័យថ្មីម្តងទៀត របស់បុរសសញ្ជាតិស៊ែប៊ី គិតចាប់តាំងពីឆ្នាំ២០១៧ ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានឯកត្តជនកម្រិត Grand Slam នៅកម្មវិធី US Open 2025 រវាងកីឡាករលេខ១ ពិភពលោក Jannik Sinner ម្ចាស់ពាននេះ ១សម័យ ទល់នឹងអ្នកឈរលេខ២ ពិភពលោក Carlos Alcara នឹងប្រកួតគ្នានៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅទីលាន Arthur Ashe ក្នុងទឹកដីទីក្រុង New York ។

ខណៈបរុសអ៉ីតាលី Sinner ក៏ទើបតែចាញ់បុរសអេស្ប៉ាញ Carlos Alcara នៅកម្មវិធី French Open 2025 នេះ ហើយនេះក៏នឹងក្លាយជាការប្រកួតសងសឹករបស់ Sinner ដ្បិតធ្លាប់ចាញ់ពីវគ្គ ៨នាក់កាលឆ្នាំ២០២២ ក្រោមស្នាដៃម្ចាស់ជើងឯក Carlos Alcara លទ្ធផល ៣សិតទល់នឹង២ ៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top