ក្រុមបាល់ទះជម្រើសជាតិនារី អ៉ីតាលី បានឈ្នះជើងឯកបាល់ទះនារីពិភពលោក (FIVB Volleyball Women’s World Championship) ឆ្នាំ ២០២៥ បន្ទាប់ពីបានយកឈ្នះលើក្រុមនារី តួកគី ដោយលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ ២០២៥។
វាពិតជាអស្ចារ្យណាស់ សម្រាប់ក្រុមបាល់ទះនារី អ៉ីតាលី ដោយពួកគេបានឈ្នះជើងឯក (មេដាយមាស)ពិភពលោកគ្រប់កម្មវិធីបាល់ទះធំៗលើលោក។ និយាយពីព្រឹត្តិការណ៍កីឡាអូឡាំពិក (Olympic Games) អ៉ីតាលី បានឈ្នះមេដាយមាស កាលពី ឆ្នាំ ២០២៤ នៅប្រទេសបារាំង។ ចំណែក ព្រឹត្តិការណ៍ លីគបាល់ទះនារីពិភពលោក (FIVB Women’s Volleyball Nations League) ពួកគេបានឈ្នះជើងឯក ៣ លើកគឺលើកទី១ ឆ្នាំ ២០២២ លើកទី២ និងលើកទី៣ គឺឆ្នាំ ២០២៤ និង ២០២៥។
បន្ទាប់មកនៅឆ្នាំ ២០២៥ ពួកគេបានឈ្នះជើងឯកបាល់ទះនារីពិភពលោក ឆ្នាំ ២០២៥ ដែលជាការឈ្នះជើងឯកលើកទី ២ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីពួកគេបានឈ្នះលើកទី១ កាលពីឆ្នាំ ២០០២។
អ្វីដែលភ្ញាក់ផ្អើល ក្រុមនារី អ៉ីតាលី បានបង្កើតកំណត់ត្រាឈ្នះការប្រកួត ៣៦ លើកជាប់គ្នា ដោយគ្មានក្រុមនារីណាយកឈ្នះពួកគេបានឡើយនាមួយរយៈពេលចុងក្រោយ។
នៅមានព្រឹត្តិការណ៍កម្រិតពិភពលោក និងតំបន់ជាច្រើនទៀតដែល ពួកគេ បានឈ្នះជើងឯក ដូចជា World Cup ពីរលើក World Grand Champions Cup ១ លើក ជើងឯកទ្វីបអឺរ៉ុប European Championship ៣ លើក Univeersiadde ៣លើក និង Medditerranean Games ៨ លើក ព្រមទាំងចំណាត់ថ្នាក់លេខ ២ (មេដាយប្រាក់) និងចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ជាច្រើនទៀត៕
ប្រភព៖ KAMPUCHEATHMEY