កែវ​ រំចង់​ ឡើង​សង្វៀន​បាយ័ន​ថ្ងៃ​អាទិត្យ​នេះ​ក្រោយ​បាត់មុខ​ពី​គុន​ខ្មែរមួយ​រយៈពេល

អ្នក​លេង​គុនខ្មែរ​ កែវ​ រំចង់​ នឹង​វិល​ចូល​សង្វៀន​ប្រដាល់​វិញ​ហើយ​នៅ​ថ្ងៃ​ទី១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ដោយ​ប៉ះ​បរទេប្រកួត​លើ​ប្រភេទ​ទម្ង់​ ៨០​គីឡូក្រាម។​

អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ដែល​បាត់​មុខ​អ្នក​ប្រដាល់​ កែវ​ រំចង់​ ពី​សង្វៀន​ប្រកួត​នានា​ក្នុ​ង​ស្រុក។​ ការ​បាត់​មុខ​នេះ​អាច​មក​ពី​ការងារ​រវល់​ផង​ និង​ដោយ​សារ​ការ​បង្ហាត់​សិស្សៗ​បែ​ប​សុខភាព​នៅ​ក្លឹប​ហាត់​ឯកជន​ផង។​

នៅ​តាម​បណ្ដាញ​សង្គម​គេ​ឃើញ​ រំចង់​ បាន​ខំប្រឹង​ហ្វឹកហាត់​ឡើង​វិញ​ និង​ព្យាយាម​សម្រក់​ទម្ងន់​ផង​ដែរ។​ យ៉ាងណា​ការ​ប្រកួត​លើក​នេះ​រូប​គេ​នៅ​តែ​ប្រកួតលើ​​ប្រភេទទម្ងន់​ធ្ងន់​ខ្លាំង​ដដែល​ទេ​ ពោល​វាយ​ក្នុង​ទម្ងន់​ ៨០​គីឡូក្រាម​។​

រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​មើល​ថា​ កីឡាករ​ កែវ​ រំចង់​ អាច​យក​ឈ្នះ​កីឡាករ​ Deyson Sapalo នេះ​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ​ ទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ វេលា​ម៉ោង​ ១២​ថ្ងៃ​ត្រង់​តទៅ​លើ​សង្វៀនបាយ័ន​ស្ទឹងមានជ័យ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top