(បរទេស)៖ សេះបង្កង់ Juventus និង Borussia Dortmund បានបំប៉ោងសំណាញ់ទីគ្នាទៅវិញមកដល់ទៅ ៨គ្រាប់ ត្រឹមវគ្គទី២ នៅថ្ងៃបើកឆាកពានរង្វាន់លីគអឺរ៉ុប UEFA Champions League រដូវកាលថ្មីយប់មិញ។ នេះបើយោងតាម ការចេញផ្សាយដោយ BBC។
ក្រុមគីឡូធ្ងន់ទាំងពីរបានរក្សាលទ្ធផលស្មើគ្នាបណ្តោះអាសន្ន នៅពេលបញ្ចប់រយៈពេល ៤៥នាទីនៃវគ្គទី១ ក្នុងកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Turin ប្រទេសអ៉ីតាលី ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់ ពីថ្ងៃប្រកួតបើកឆាកជើងទី១ នៃវគ្គ Group phase។
ក្នុងជំនួបធំនោះដែរ ខ្សែការពារកណ្តាល Lloyd Kelly សមាជិកថ្មីរបស់ Juventus ដែលទើបនាំចូលពីក្លឹបអង់គ្លេស Newcastle United ជាអ្នករកបានគ្រាប់តាមស្មើ ៤-៤ នៅនាទីចុងម៉ោង ៩០+៦ ដើម្បីជួយបង្អាក់អតីតជើងឯករង UCL ឆ្នាំ២០២៤ Dortmund ពីការយកបាន ៣ពិន្ទុក្រៅផ្ទះ មុនពេលត្រឡប់ទៅអាល្លឺម៉ង់វិញ។
នេះក៏ជាលើកទី២ ផងដែរក្នុងកម្មវិធីអឺរ៉ុប UCL ដែលមានការបំប៉ោងសំណាញ់ទីគ្នាចាប់ពី ៨គ្រាប់ច្រើនបំផុត ដោយប្រើរយៈពេលតែ ១តង់ បន្ទាប់ពី Bayern Munich បានបំបាក់ Dinamo Zagreb របស់ក្រូអាត ៩-២ នៃវគ្គទី២ នេះដូចគ្នារដូវកាលមុន៕
ប្រភព៖ FRESHNEWS