ញាក់សាច់! Rashford រកគ្រាប់ដំបូងឱ្យ Barcelona ស៊ុតដូចកាំជ្រួច

ខ្សែប្រយុទ្ធ Marcus Rashford បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យជាមួយ Barcelona ដោយការប្រកួតក្នុងពាន Champions League នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥ ដោយ​ស៊ុតបញ្ចូល ២ គ្រាប់ម្នាក់ឯង ជួយឱ្យក្រុមអ្នកមានបុណ្យទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់។

ការប្រកួតដំបូងរបស់ Barcelona ក្នុងវគ្គ League Phase នៃពាន UCL រដូវកាល ២០២៥-២០២៦ បានទទួលជ័យជម្នះនៅក្រៅដីយ៉ាងសំខាន់ ដោយបានយកឈ្នះលើក្រុមសារិការព្រៃ Newcastle United ក្នុងលទ្ធផល ២ ទល់នឹង ១ ខណៈ ២ គ្រាប់របស់ក្រុមអ្នកមានបុណ្យ គឺរកបានដោយ Rashford ទាំង ២ គ្រាប់ នៅនាទីទី ៥៨ និង ៦៧។

២ គ្រាប់នេះ គឺជាគ្រាប់បាល់ផ្លូវការលើកដំបូងសម្រាប់ Rashford ក្នុងការមកចូលរួមជាមួយ Barcelona នៅរដូវកាលនេះ។ តាមរយៈគ្រាប់បាល់ និងសមត្ថភាពនៃការលេងកាលពីយប់មិញ បានបង្ហាញ ថា ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំរូបនេះ នៅតែជាកីឡាករលំដាប់កំពូលម្នាក់ក្នុងពិភពលោក។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតជុំទី ១ ក្នុងវគ្គ League Phase ពេលនេះ Barcelona កំពុងឈរនៅលេខរៀងទី ១២ នៃតារាងចំណាត់ថ្នាក់ UCL។ ការប្រកួតក្នុងពាន UCL បន្ទាប់ ពួកគេនឹងត្រូវជួបជាមួយក្រុមខ្លាំង Paris Saint-Germain នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៥៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top