(អាល្លឺម៉ង់)៖ ក្រុម Eintracht Frankfut ឡើងឈរកំពូលតារាង League Phase ក្រោយវាយបកលុតក្រុមលីគទួរគី Galatasaray ៥-១ ក្នុងជំនួបបើកឆាកពានរង្វាន់ក្របខណ្ឌអឺរ៉រុប UEFA Champions League 2025-26 ជាមួយនឹងក្រុមម្ចាស់ផ្ទះរកបាន ៤គ្រាប់ត្រឹមរយៈពេល ២៩នាទីក្នុងប្រកួតពេញម៉ោង នៅកីឡដ្ឋាន Waldstadion ។
តាមរយៈការប្រកួតបើកឆាកនៃក្របខណ្ឌអឺរ៉ុប UCL រដូវកាលនេះ គឺមាន ១៤ក្រុមរកបាន ៣ពិន្ទុ ក្នុងនោះ ក្រៅពីក្រុមកំពូលតារាង Eintracht Frankfut មានដូចជាក្រុម PSG, Club Brugge, Sporting CP, Union Saint Gilloise, Bayern Munich, Arsenal, Inter Milan, Manchester City, Qarabag, Liverpool, FC Barcelona, Real Madrid និង Tottenham Hotspur ។
ជាមួយការប្រកួតលើកទី២ នឹងធ្វើឡើងចាប់យប់ថ្ងៃទី៣០ ខែកញ្ញា ដល់យប់ថ្ងៃទី០២ ខែតុលា ដោយមានក្រុម Paris Saint Germain ជាជើងឯករដូវកាលមុន ហើយក្រុម Eintracht Frankfut គឺត្រូវប៉ះក្រុម Atletico Madrid ជាមួយគូជក់ចិត្ត PSG ប៉ះ Barcelona ។
ស្ថិតក្នុងជ័យជម្នះរបស់ Eintracht Frankfut កីឡាករជម្រើសជាតិទួរគីវ័យ ១៩ឆ្នាំ Can Uzun ក៏បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌ Champions League នេះផដែរ ៕
ប្រភព៖ FRESHNEWS