ពេជ្រ​ សម្បត្តិ​ បុក​ហ្វឹកហាត់​បាន​ពេញ​ ៣សប្ដាហ៍​ត្រៀម​ប៉ះ​ជើង​ខ្លាំង​ម្ចាស់ផ្ទះ​ចិន​

លោក​ ពេជ្រ​ សុផាន់​ ហៅ​គ្រូ​ឆ្នើម​ ថា​កូន​សិស្ស​របស់​ខ្លួន​គឺ​កីឡាករ​ ពេជ្រ​ សម្បត្តិ​ បាន​ហ្វឹកហាត់​ពេញ​ល្អ​មាន​រយៈពេល​ ៣សប្ដាហ៍​មក​ហើយ​ត្រៀម​សម្រាប់​ប៉ះ​កីឡាករ​ជើង​ខ្លាំង​ដែល​ជា​ម្ចាស់​ផ្ទះ​ចិន Carlos Su នៅ​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ។​

ថ្លែងក្នុងកិច្ចសម្ភាសលោក ពេជ្រ សុផាន់ បានលើកឡើងថា ចំពោះកីឡាករ ពេជ្រ សម្បត្តិ គឺបានហ្វឹកហាត់ពេញល្អ ៣សប្ដាហ៍មកហើយ។ ដោយឡែកសម្រាប់ ពេជ្រ អាទិទេព ហ្វឹកហាត់នៅស្ទើរបន្តិច។

គ្រូឆ្នើមរូបនេះបន្តទៀតថា ទាំងដៃគូរបស់ សម្បត្តិ និង អាទិទេព គឺសុទ្ធតែល្អដូចគ្នា។ ម្នាក់ដែលនឹងប៉ះ សម្បត្តិ នេះគឺជាកីឡាករមានកេរ្តិ៍ឈ្មោះល្បី មានបទពិសោធប្រកួតច្រើន ចាត់ចូលចំណោមកីឡាករលំដាប់របស់ចិនហើយ។

យ៉ាងណា​ក្រុម​គ្រូ​ឆ្នើម​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ឡើយ​ដែល​ទន្ទឹង​រង់ចាំ​ទស្សនា​ជា​យូរ​មក​ហើយ​អាច​ទទួល​យក​បាន​ក្នុង​ជំនួប​ប្រកួត​ផ្សព្វផ្សាយ​គុន​នៅ​ឯ​ប្រទេស​ចិន​នេះ។​

បញ្ជាក់​ដែរ​ថា​ ក្រុម​គុន​ខ្មែរ​ចំនួន ​៦រូប​មាន​កីឡាករ​៤ កីឡាការិនី​២ រូប​នឹង​ត្រូវ​ទៅ​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ចិន​ ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០២៥​។​ ចំពោះ​ក្លឹប​លោក​ ពេជ្រ​ សុផាន់​ មាន​កីឡាករ​ ២រូប​ផង​ដែរ​គឺ​ ពេជ្រ​ សម្បត្តិ​ និង​ ពេជ្រ​ អាទិទេព។​ ពេជ្រ​ សម្បត្តិ ប៉ះ​ Carlos Su ចំណែក​កីឡាករ​ ពេជ្រ អាទិទេព​ ប៉ះ​ Liu Junchao។ ការ​ប្រកួត​នោះ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ឆឹងទូ ខេត្ត​ស៊ីឆ័ន​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top