សូរិយ៉ា​ មេឃា​ មាន​មហិច្ឆតា​ជា​មួយ​ក្លឹប​ថ្មី​ចង់​ល្បី​ចង់​មាន​ផ្ទះ​ មាន​ឡាន​ ដូច​រៀមច្បងៗ

កីឡាករ​ សូរិយ៉ា​ មេឃា​ ថា​ការ​មក​កាន់ក្លឹប​ថ្មី​នេះគឺ​ខ្លួន​ចង់​សាង​កេរ្តិ៍ឈ្មោះឲ្យ​បានល្បី​ដូច​រៀមច្បងៗ​ក្នុង​គុន​ខ្មែរ​ និង​ជោគជ័យមាន​ឡា​ន​ មាន​ផ្ទះ​ មាន​លុយ​ នៅ​ថ្ងៃ​ខាង​មុខ។​

សូរីយ៉ា មេឃា ឬហៅឈ្មោះថ្មីថា អេលីត មេឃា បានឲ្យដឹងថា ខ្លួនពិតជាមានចិត្តសប្បាយរីករាយដែលមកកាន់ក្លឹបថ្មី ស្របស្រឿយគុនខ្មែរ នៅពេលនេះ។ ក្លឹបថ្មីនេះស្អាតល្អ មានសម្ភារហ្វឹកហាត់សំបូរគ្រប់គ្រាន់ និងហ្វឹកហាត់ខ្លាំងជាងក្លឹបចាស់ទៀតផង។

អ្នកលេងគុនខ្មែររូបនេះបន្តទៀតថា មហិច្ឆតារបស់ខ្លួនជាមួយក្លឹបថ្មីនេះគឺនឹងខំប្រឹងហ្វឹកហាត់ និងឡើងប្រកួតឲ្យបានល្អសាងកេរ្តិ៍ឈ្មោះឲ្យបានល្បី។ មួយវិញទៀតគឺនឹងប្រឹងឲ្យក្លាយជាកីឡាករល្អមួយរូប និងទទួលបានភាពជោគជ័យដូចជាមានឡានជិះ មានផ្ទះនៅ មានលុយ ដូចរៀមច្បងផ្សេងៗដែលជោគជ័យកន្លងមក។

អេលីត​ មេឃា​ សូម​ឲ្យ​មហាជន​ជួយ​គាំទ្រ​ខ្លួន​ផង​នៅ​ពេល​ឡើង​ប្រកួត​​ថ្ងៃ​ខាង​មុខ​នេះ។​ រូប​គេ​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ និង​ដឹងគុណ​ចំពោះ​អ្នក​គាំទ្រ​ខ្លួន​ដែល​ស្រឡាញ់​ចូលចិត្ត​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ អេលីត​ មេឃា​ បាន​ផ្លាស់​ប្ដូរ​ក្លឹប​ថ្មី​ហើយ​គឺមកកាន់​ក្លឹប​ស្របស្រឿយ​គុន​ខ្មែរ ​ដែល​មាន​លោក​ ស៊ន​ អេលីត​ ជា​អ្នក​បង្ហាត់​មើល​ការ​ខុសត្រូវ។​ កីឡាករ​រូប​នេះ​កំពុង​សម្រុក​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ត្រៀម​ចេញ​ប្រកួត​តាម​កម្មវិធី​ផ្សេងៗ​នៅ​ពេល​ខាង​មុខ​៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top