កីឡាករវ័យក្មេង Lamine Yamal របស់អេស្ប៉ាញ ក្លាយជាកីឡាករដែលថ្លៃបំផុតក្នុងពិភពលោកគឺឡើងដល់ ២០០ លានអឺរ៉ូ
កីឡាករវ័យក្មេង Lamine Yamal របស់អេស្ប៉ាញ ក្លាយជាកីឡាករដែលថ្លៃបំផុតក្នុងពិភពលោកគឺឡើងដល់ ២០០ លានអឺរ៉ូ កាលពីថ្ងៃទី៩ ខែមិថុនា គេហទំព័រទិន្នន័យបាល់ទាត់ Transfermarkt បានកែប្រែតម្លៃទីផ្សារនៃកីឡាករនៅក្នុងក្របខណ្ឌអេស្ប៉ាញ គឺ La Liga ចំនួន ៤៨០ នាក់ នៅមុនការប្រកួត FIFA Club World Cup នាពេលខាងមុខ។ តម្លៃរបស់កីឡាករវ័យក្មេង Yamal បានកើនឡើងចំនួន ២០ លានអឺរ៉ូ (២៣ លានដុល្លារអាមេរិក) គឺឡើងដល់ ២០០ លានអឺរ៉ូ ដែលជាចំនួនខ្ពស់បំផុតសម្រាប់អ្នកលេងទាំងអស់នៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ជាមួយនឹងការអាប់ដេតនេះ (បច្ចុប្បន្នភាព) កីឡាករ Yamal ក្លាយជាអ្នកលេងដំបូងបង្អស់ដែលមានអាយុក្រោម ១៨ ឆ្នាំ ឈរលើចំណាត់ថ្នាក់វាយតម្លៃពិភពលោក និងជាកីឡាករក្មេងជាងគេដែលមិនធ្លាប់មានមានតម្លៃ ២០០ លានផោន។ កីឡាករ Mbappe […]










