Admin

កំពូល​កីឡាករ ៣ នាក់ មាន​តម្លៃ​ផ្ទេរ​ ២៣៥​ លាន​ដុល្លារ​អាមេរិក​​ដូច​គ្នា​នា​ពេល​បច្ចុប្បន្ន​

ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lamine Yamal បានស្ថិតនៅក្នុងបេក្ខភាពកីឡាករ ៣ ក្នុងពេលបច្ចុប្បន្ន ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពលោក រហូតដល់ទៅ ២៣៥ លានដុល្លារអាមេរិក។ យោងតាមប្រភពពី Transfer Market បានបង្ហាញ ថា កីឡាករវ័យ ១៨ ឆ្នាំ Lamine Yamal បច្ចុប្បន្នមានតម្លៃ្លខខ្លួនខ្ពស់កប់ពពករហូតដល់ទៅ ២៣៥ លានដុល្លារអាមេរិក។ ដោយឡែកកីឡាករកំពូល ២ នាក់ទៀត រួមមាន Erling Haaland របស់ Manchester City និង Kylian Mbappe របស់ Real Madrid ក៏មានតម្លៃខ្លួន ២៣៥ លានដុល្លារអាមេរិកដូចគ្នាផងដែរ។ ខ្សែបម្រើរបស់ Real Madrid កីឡាករ Jude Bellingham ស្ថិតនៅលំដាប់លេខ ២ មានតម្លៃខ្លួន ១៨៨ លានដុល្លារអាមេរិក។ […]

កំពូល​កីឡាករ ៣ នាក់ មាន​តម្លៃ​ផ្ទេរ​ ២៣៥​ លាន​ដុល្លារ​អាមេរិក​​ដូច​គ្នា​នា​ពេល​បច្ចុប្បន្ន​ Read More »

Sabalenka ជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ WTA សម្រាប់រដូវកាលទីពីរជាប់ៗគ្នា

ស្ថាប័នគ្រប់គ្រងកីឡាវាយកូនបាល់នារីបានប្រកាសកាលពីថ្ងៃចន្ទថា កីឡាការិនីចំណាត់ថ្នាក់លេខមួយពិភពលោក Aryna Sabalenka ត្រូវបានជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ WTA សម្រាប់រដូវកាលទីពីរជាប់ៗគ្នា បន្ទាប់ពីចំណាយពេលពេញមួយឆ្នាំនៅលើកំពូលតារាង។ Sabalenka បានគ្រប់គ្រងយុទ្ធនាការឆ្នាំ 2025 ដោយជោគជ័យដោយការពារជើងឯក US Open របស់នាងដោយជោគជ័យ ដែលដឹកនាំដំណើរទេសចរណ៍ក្នុងការឈ្នះការប្រកួត និងពានរង្វាន់ឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួនប្រាំបួន។ នាងបានបញ្ចប់ក្នុងនាមជាជើងឯករងនៅ Australian Open និង Roland Garros ហើយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Wimbledon ។ កីឡាការិនីបេឡារុស្សបានឈ្នះពានរង្វាន់សរុបចំនួន 4 និងបានកត់ត្រាជ័យជម្នះចំនួន 63 ក្នុងមួយរដូវកាល។ WTA បាននិយាយថា ខណៈដែលនាងរក្សាបានចំណាត់ថ្នាក់លេខមួយនៅចុងឆ្នាំសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា Sabalenka ក៏បានបង្កើតកំណត់ត្រាប្រាក់រង្វាន់ក្នុងមួយរដូវកាលចំនួន 15,008,519ដុល្លារ ផងដែរ៕ ប្រភព៖ NKDNEWS

Sabalenka ជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ WTA សម្រាប់រដូវកាលទីពីរជាប់ៗគ្នា Read More »

FIFA នឹងប្រកាសម្ចាស់ពាន The Best ប្រចាំឆ្នាំ២០២៥ នៅរាត្រីថ្ងៃអង្គារនេះ

(បរទេស)៖ សហព័ន្ធបាល់ទាត់ FIFA នឹងធ្វើការប្រកាសពីជយលាភី The Best FIFA Awards 2025 ចំពោះកីឡាករ-កីឡាការិនី អ្នកចាំទី និងគ្រូបង្វឹក ដែលបំពេញតួនាទីបានល្អផ្តាច់គេក្នុងឆ្នាំនេះ នៅរាត្រីថ្ងៃអង្គារ ទី១៦ ខែធ្នូតែម្តង។ ដោយយោងតាមការចេញផ្សាយនៅលើគេហទំព័រ FIFA បានឱ្យដឹងថា មានបេក្ខជនសំខាន់ដល់ទៅ ១១នាក់មកពីក្លឹបនានានៅអឺរ៉ុប ដែលបានកត់ត្រាទុកចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ដើម្បីប្រជែងយកពានឯកត្តជន ដោយនឹងត្រូវប្រកាសនៅយប់នេះ។ បេក្ខជនទាំងនោះរួមមាន Ousmane Dembele, Pedri, Cole Palmer, Lamine Yamal, Harry Kane, Achraf Hakimi, Mohamed Salah, Kylian Mbappe, Raphinha, Nuno Mendes និង Vitinha។ គួររំលឹកផងថា ពាន FIFA The Best ដែលត្រូវបានបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៩១

FIFA នឹងប្រកាសម្ចាស់ពាន The Best ប្រចាំឆ្នាំ២០២៥ នៅរាត្រីថ្ងៃអង្គារនេះ Read More »

Arsenal តក់ស្លុតនៅពេលដឹងថា ខ្សែការពារសំខាន់ White នឹងអវត្តមានចាប់ពី ១ខែឡើងទៅ

(បរទេស)៖ កាំភ្លើងធំ Arsenal បានបង្ហាញក្តីបារម្ភជាខ្លាំង ដ្បិតខ្សែការពារសំខាន់ Ben White របស់ពួកគេ ប្រឈមមុខទៅនឹងការអវត្តមានយ៉ាងតិចណាស់ក៏ ១ខែឡើងទៅ ដោយសាររបួសសរសៃពួរ នៃជំនួបដែលបានយកឈ្នះ Wolves ក្នុងលីគ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ទោះជាបែបនេះក្តី កាំភ្លើងធំនៅតែទន្ទឹងរង់ចាំនូវចម្លើយចុងក្រោយពីការពិនិត្យបញ្ហារបួសរបស់ White ស្របពេលបានដឹងរួចស្រេចហើយថា នឹងអវត្តមានចាប់ពី ៤-៦សប្តាហ៍ឯណោះ។ កីឡាករអន្តរជាតិអង់គ្លេស វ័យ ២៨ឆ្នាំខាងលើនេះ ត្រូវបានប្តូរចេញនៅនាទី៣១ នៃជំនួបដែលក្រុមម្ចាស់ផ្ទះ Arsenal បានយកឈ្នះ Wolves ២-១ ក្នុងកីឡដ្ឋាន Emirates របស់ខ្លួនកាលពីថ្ងៃសៅរ៍ ជារបួសដែលអ្នកចាត់ការទូទៅលោក Mikel Arteta ចាត់ទុកថា មានបញ្ហាសរសៃពួរ។ ការអវត្តមានរបស់ White ដែលទើបលេងបាន ១១ប្រកួតនារដូវកាលនេះសម្រាប់ក្រុមកំពូលតារាង Premier League បានបង្កជាបញ្ហាស្មុគស្មាញនៅតំបន់ការពាររបស់ Arsenal ដែលត្រូវលេង ៤ប្រកួងផងដែរ ក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ។ ពួកគេត្រូវធ្វើដំណើរទៅប៉ះ Everton ក្នុងលីគនារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុនពេលលេងវគ្គ

Arsenal តក់ស្លុតនៅពេលដឹងថា ខ្សែការពារសំខាន់ White នឹងអវត្តមានចាប់ពី ១ខែឡើងទៅ Read More »

Man United និង Bournemouth ចែកគ្នាម្នាក់មួយពិន្ទុក្រោយស៊ុតបញ្ចូលទី8គ្រាប់កក្រើកOld Trafford

កីឡាករ Eli Junior Kroupi របស់ក្លឹប Bournemouth បានស៊ុតបញ្ចូលទីចុងក្រោយដើម្បីសង្គ្រោះមួយពិន្ទុសម្រាប់ក្រុមរបស់គាត់ក្នុងលទ្ធផលស្មើ 4-4 ជាមួយម្ចាស់ផ្ទះ Manchester United កាលពីថ្ងៃចន្ទ ដោយបានបង្ហាញពីភាពរំភើបរីករាយក្នុងក្របខណ្ឌ អង់គ្លេស Premier League ដែលបានវាយលុកគ្នាយ៉ាងខ្លាំងពីដើមដល់ចប់។ ក្រុមរបស់លោកRuben Amorim បានបាត់ឱកាសក្នុងការឡើងមកតាមជាមួយនឹងក្រុម Chelsea ដែលឈរនៅលេខរៀងទីបួន ហើយជំនួសមកវិញនៅលេខប្រាំមួយដែលមាន 26 ពិន្ទុ។ Bournemouth ឈរលេខ13 មាន21ពិន្ទុ។ United ត្រៀមខ្លួនទទួលជ័យជម្នះបន្ទាប់ពី Bruno Fernandes ស៊ុតទាត់បាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើល ហើយ Matheus Cunha បានស៊ុតបាល់បញ្ចូលទីពីរនាទីដាច់ពីគ្នាក្នុងតង់ទីពីរដើម្បីធ្វើឱ្យពួកគេនាំមុខ 4-3 ។ប៉ុន្តែកីឡាករបម្រុង Kroupi វ័យ 19 ឆ្នាំរបស់ Bournemouth បានបំបិទមាត់អ្នកគាំទ្ររបស់ United ត្រឹមតែ 5 នាទីក្រោយមកដោយស៊ុតបញ្ចូលទីតាមស្មើវិញ។ ភាគីនីមួយៗមានការស៊ុតបាល់ចំនួន 9 គ្រាប់លើគោលដៅនៅក្នុងការប្រកួតដូចសង្គ្រាមដ៏ក្តៅ ជាមួយនឹងសកម្មភាពវាយបកគ្នាពីដើមដល់ចប់។ ខណៈដែលសំឡេងកញ្ចែចុងក្រោយបានបន្លឺឡើងបន្ទាប់ពី 100

Man United និង Bournemouth ចែកគ្នាម្នាក់មួយពិន្ទុក្រោយស៊ុតបញ្ចូលទី8គ្រាប់កក្រើកOld Trafford Read More »

ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ បាននាំមកដល់កម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះបន្តវេន នាឆ្នាំ២០២៩

(ភ្នំពេញ)៖ ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ត្រូវបាននាំមកដល់កម្ពុជាហើយ កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនាមកម្ពុជា គឺជាម្ចាស់ផ្ទះបន្ដវេន នាឆ្នាំ២០២៩។ ដំណើរមកដល់របស់ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមនេះ ត្រូវបានអញ្ជើញទទួលដោយលោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អនុប្រធាន ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ថ្លែងនាឱកាសទទួលទង់ និងប្រតិភូកីឡាជនពិការកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា តាមការគ្រោងទុក ពេលប្រតិភូកីឡាជនពិការកម្ពុជា នាទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ មកដល់កម្ពុជា នឹងត្រូវធ្វើដំណើររួមគ្នាទៅវិមាសន្តិភាព ហើយសម្តេចធិបតីត្រៀមទទួលប្រតិភូអត្តពលិកដោយផ្ទាល់ ។ ប៉ុន្ដែដោយសារស្ថានភាពបច្ចុប្បន្ន ដោយមានការឈ្លានពានពីយោធាថៃ សម្ដេចធិបតី ត្រូវតាមដាន យកចិត្តទុកដាក់ គ្រប់គ្រងសភាពការណ៍ជាបន្ដបន្ទាប់ មិនអាចអញ្ជើញទទួលបាន។ បែបនេះក្ដី ក្នុងនាមសម្ដេចធិបតីនាយករដ្ឋមន្ដ្រី លោកឧបនាយករដ្ឋមន្ដ្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដោយសេចក្ដីនឹករឮក និងចូលរួមអបអរសាទរ ចំពោះសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អត្តពលិកជនមានពិការភាពកម្ពុជា ក្នុងការនាំមកនូវជ័យជម្នះជូនជាតិមាតុភូមិ ព្រមទាំងនាំមកនូវទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ដែលកម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះបន្ដវេន នាឆ្នាំ២០២៩ ហើយក្រោយស្ថានការណ៍ល្អប្រសើរឡើងវិញ សម្តេចធិបតី នឹងរៀបចំពេលវេលាសមស្របណាមួយ

ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ បាននាំមកដល់កម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះបន្តវេន នាឆ្នាំ២០២៩ Read More »

John Cena បញ្ចប់អាជីព 26 ឆ្នាំបន្ទាប់ពីចាញ់យ៉ាងអាម៉ាស់ក្នុងការប្រកួត WWE

តារាឆ្នើមរបស់ WWE កីឡាករ John Cena បានអោនក្បាលគោរពលាអ្នកគាំទ្របញ្ចប់អាជីពកីឡាកាសរយៈពេល26ឆ្នាំជាមួយនឹងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ កីឡាករ Cena ដែលមានអាយុ 48 ឆ្នាំរងបរាជ័យក្រោមស្នាដៃ កីឡាករ Gunther ហើយបានដកខ្លួនចេញឈប់ប្រកួតនៅក្នុងទីលាន Capital One Arena ក្នុងទីក្រុង Washington, DC ។ នេះជាលើកទីមួយហើយដែលគាត់ត្រូវបានបង្ខំឱ្យដកខ្លួនចេញក្នុងរយៈពេល២០ឆ្នាំ។ ម្ចាស់ជើងឯកបច្ចុប្បន្ន Cody Rhodes និង CM Punk បានចូលសង្វៀនដើម្បីគោរពដោយលើកពានរបស់ពួកគេនៅលើស្មារបស់John Cena ដែលចាកចេញដោយគោរពយ៉ាងស្ងៀមស្ងាត់។ បន្ទាប់មក មុនពេលគាត់ចាកចេញពីសង្វៀនជាលើកចុងក្រោយ Cena បានដោះស្បែកជើង និងប្រដាប់ប្រដារលើដៃរបស់គាត់ ហើយទុកវានៅលើសង្វៀនដើម្បីបង្ហាញពីការបញ្ចប់អាជីព 28 ឆ្នាំរបស់គាត់ជាអ្នកប្រយុទ្ធ WWE ។ នៅពេលគាត់ដើរឡើងលើផ្លូវជម្រាលមួយលើកចុងក្រោយ គាត់បានថ្លែងសុន្ទរកថាចុងក្រោយ ហើយនិយាយទៅកាន់កាមេរ៉ាថា “វាពិតជារីករាយណាស់ដែលបានបម្រើអ្នកអស់ជាច្រើនឆ្នាំមកនេះ។ សូមអរគុណ”៕ ប្រភព៖ NKDNEWS

John Cena បញ្ចប់អាជីព 26 ឆ្នាំបន្ទាប់ពីចាញ់យ៉ាងអាម៉ាស់ក្នុងការប្រកួត WWE Read More »

ក្រៅពីការរៀបចំកីឡាស៊ីហ្គេមដ៏អន់ ថៃ ក៏​កំពុង​រង​ការរិះគន់​ពីការលំអៀងលទ្ធផល

ការប្រកួតកីឡា ស៊ីហ្គេម លើកទី ៣៣ ត្រូវបានគេរំពឹងខ្ពស់លើប្រទេស ថៃ នឹងមានសមត្ថភាពរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់មួយនេះឱ្យមានលក្ខណៈស្តង់ដាដូចព្រឹត្តិការណ៍អូឡាំពិក ប៉ុន្តែផ្ទុយមកវិញ ចាប់តាំងពីចាប់ផ្តើម រហូតមកដល់ពេលនេះ ម្ចាស់ផ្ទះបានបង្កើតកំហុសមិននឹកស្មានជាច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះក៏កំពុងរងការរិះគន់ពាក់ព័ន្ធនឹងភាពអយុត្តិធម៌​ចំពោះលទ្ធផល។ អំឡុងពិធីបើកការប្រកួត ដែលធ្វើឡើងនៅល្ងាចថ្ងៃទី ៩ ខែធ្នូ នៅពហុកីឡដ្ឋាន រាជមង្គលា ត្រូវបានប្រជាជនក្នុងតំបន់ អាស៊ាន រិះគន់ព្រោងព្រាត បន្ទាប់ពីការរៀបចំមានភាពច្របូកច្របល់ខ្លាំង។ កំហុសដំបូង ពួកគេបានបង្ហាញផែនទីប្រទេសវៀតណាមខុសធ្ងន់ធ្ងរ បន្ទាប់មកទៀតភ្លើង LED បានខូចនៅចំណុចទង់ជាតិ កម្ពុជា។ រឿងដ៏អាម៉ាសបន្ថែមទៀត អ្នកចម្រៀងត្រូវគេចាប់បាន ថា បានច្រៀងត្រាប់តាមសម្លេងថតទុក ហើយការបង្ហោះដ្រូនបង្ហាញពីចំនួនមេដាយ ក៏ខុសពីចំនួនជាក់ស្តែងថែមទៀត។   បន្ទាប់ពីកំហុសឆ្គងក្នុងពិធីបើក ថៃ បានបង្កើតនូវកំហុសឆ្គងជាច្រើនទៀតនៅក្នុងពេលប្រកួត ជាពិសេសពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសលើរឿងទង់ជាតិរបស់ប្រទេសនីមួយៗ។ ក្រៅពីកំហុសបច្ចេកទេសលើការរៀបចំ ពេលនេះ ថៃ ក៏កំពុងរងការរិះគន់ផងដែរ អំពីការលម្អៀងលទ្ធផល ដែលចំណុចទាំងអស់នេះ បានធ្វើឱ្យបណ្តាសារព័ត៌មានក្នុងតំបន់ អាស៊ាន ចាប់អារម្មណ៍យ៉ាងខ្លាំង។ ដកស្រង់ពីសារព័ត៌មាន វៀតណាម Vietnam.VN នៅក្នុងឃ្លាមួយ បានធ្វើការរិះគន់លើប្រទេស ថៃ ចំៗ

ក្រៅពីការរៀបចំកីឡាស៊ីហ្គេមដ៏អន់ ថៃ ក៏​កំពុង​រង​ការរិះគន់​ពីការលំអៀងលទ្ធផល Read More »

តាមរយៈជ័យជម្នះនៅក្នុងផ្ទះ Alaves នាំឱ្យសម្ពាធរបស់ Alonso ត្រូវបានកាត់បន្ថយពីការដឹកនាំ Real

(បរទេស)៖ បញ្ហាសម្ពាធរបស់អ្នកចាត់ការទូទៅ លោក Xabi Alonso ត្រូវបានកាត់បន្ថយមកវិញ នៅពេលអធិរាជស Real Madrid យកឈ្នះម្ចាស់ផ្ទះ Alaves ២-១ យប់មិញនេះ ក្នុងការកាត់បន្ថយគម្លាតនាំពីក្រុមកំពូលតារាង FC Barcelona មកនៅត្រឹម ៤ពិន្ទុ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អ្នកចាត់ការទូទៅ Alonso បានធ្លាក់ចូលក្នុងសម្ពាធ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ Celta Vigo នៅក្របខណ្ឌ La Liga និងចាញ់ Manchester City ផងដែរនៅពានអឺរ៉ុប UEFA Champions League ហើយប្រសិនបើចាញ់លើកទី៣ ជាប់ៗគ្នាពេលប៉ះ Alaves នោះគ្រូបង្វឹកវ័យ ៤៤ឆ្នាំ ទំនងត្រូវដកតំណែង។ ទោះជាបែបនេះក្តី ក្រុមខ្លាំងប្រចាំទីក្រុង Madrid ខិតខំរកទាល់តែបាន ៣ពិន្ទុតែម្តង នៅពេលខ្សែប្រយុទ្ធ Kylian Mbappe រកបានគ្រាប់នាំមុខនៅនាទី២៤ ពីការបញ្ជូនរបស់ Jude Bellingham និងជាគ្រាប់ទី១៧

តាមរយៈជ័យជម្នះនៅក្នុងផ្ទះ Alaves នាំឱ្យសម្ពាធរបស់ Alonso ត្រូវបានកាត់បន្ថយពីការដឹកនាំ Real Read More »

Kane បន្តរកបានគ្រាប់បាល់ រួមចំណែកជួយ Bayern នាំមុខកំពូលតារាង Bundesliga ដាច់ ៩ពិន្ទុ

(បរទេស)៖ ខ្សែប្រយុទ្ធ Harry Kane រកបាន ១គ្រាប់តាមស្មើ ២-២ នៅពេលក្រុមខ្លារខិន Bayern Munich បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ទល់នឹង Mainz កាលពីរាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ១គ្រាប់វាយបកតាមស្មើ ២-២ ដើម្បីជួយសង្រ្គោះក្រុមរបស់លោក Vincent Kompany និងរក្សាប្រវត្តិលេងមិនទាន់ចាញ់ក្នុងលីគអាល្លឺម៉ង់រដូវកាលនេះ គឺធ្វើបានដោយបាល់ពិន័យប៉េណាល់ទីនៅនាទី៨៧ នៃកីឡដ្ឋាន Allianz Arena ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណ ៧៥,០០០នាក់ឯណោះ។ នេះមានន័យថា ប្រធានក្រុមតោកំណាចអង់គ្លេសរូបនេះទាត់បញ្ចូលទីបានសម្រេចទាំង ២០គ្រាប់តែម្តងក្នុងលីគ Bundesliga គ្រប់ Penalty ក្នុងរដូវកាលទី៣ របស់លោកនៅទីក្រុង Munich មួយនេះ ក្រោយផ្ទេរចេញពីក្លឹបអង់គ្លេស Tottenham Hotspur ដើម្បីជួយ Bayern រកបាន ៣៨ពិន្ទុបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១៤ប្រកួតនាំមុខក្រុមលេខ២ RB Leipzig ៩ពិន្ទុទៀតផង។ គិតមកទល់ពេលនេះ Kane បានកំពុងឈរទីកំពូលតារាងស៊ុតបានច្រើនគ្រាប់ក្នុងលីគ ដោយមាន ១៨គ្រាប់

Kane បន្តរកបានគ្រាប់បាល់ រួមចំណែកជួយ Bayern នាំមុខកំពូលតារាង Bundesliga ដាច់ ៩ពិន្ទុ Read More »

Scroll to Top