June 14, 2025

អីយ៉ាស់! លោក Flick ចង់បានជម្រើសជាតិក្រូអាតម្នាក់នេះ ដោយមិនអស់ថ្លៃផ្ទេរ

អីយ៉ាស់! លោក Flick ចង់បានជម្រើសជាតិក្រូអាត ម្នាក់នេះមករួមក្រុម ដោយមិនអស់ថ្លៃផ្ទេរ Perisić ដែលពេលនេះកំពុងលេងនៅក្លិប PSV នឹងត្រូវគេរំពឹងទុកថានឹងចាកចេញពីក្លិបនេះក្រោយអស់កុងត្រា កីឡា៖ លោក Hansi Flick ជាគ្រូបង្វឹករបស់ Barcelona កំពុងសម្លឹងចង់បាន ខ្សែប្រយុទ្ធ Ivan Perisić មករួមក្រុមដោយមិនអស់ប្រាក់ថ្លៃផ្ទេរ នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano ។ ខ្សែប្រយុទ្ធ Ivan Perisic Perisić ដែលពេលនេះកំពុងលេងនៅក្លិប PSV នឹងត្រូវគេរំពឹងទុកថានឹងចាកចេញពីក្លិបនេះក្រោយអស់កុងត្រា ខណៈពេលលោក Flick បានបើកភ្លើងបៃតងឲ្យកីឡាករសញ្ជាតិក្រូអាតរូបនេះ មករួមក្រុមប៉ុន្តែនៅឆ្លងកាត់ការពិភាក្សាឲ្យជាក់ច្បាស់សិន។ ខ្សែប្រយុទ្ធ Ivan Perisic Ivan Perisić ឯណោះក៏បានទទួលដំណឹងថា Barcelona ចាប់អារម្មណ៍ដែរនិងកំពុងរង់ចាំសំណើពីក្លិបនេះ ដោយពុំទាន់ពិចារណាសំណើពីក្លិបផ្សេងៗឡើយ។ ខ្សែប្រយុទ្ធ Ivan Perisic គួរបញ្ជាក់ផងដែរថា Ivan Perisić គឺជាខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិក្រូអាតដោយធ្លាប់លេង នៅក្លិបបាល់ទាត់ល្បីៗជាច្រើនដូចជា Bayern Munich, […]

អីយ៉ាស់! លោក Flick ចង់បានជម្រើសជាតិក្រូអាតម្នាក់នេះ ដោយមិនអស់ថ្លៃផ្ទេរ Read More »

Pique ថាឆ្នាំនេះ Ballon d’Or មិនផុតពីដៃ តារាឆ្នើមជំនាន់ក្រោយ ប៉ុន្មានរូបនេះទេ!

Pique ថាឆ្នាំនេះ Ballon d’Or មិនផុតពីដៃ តារាឆ្នើមជំនាន់ក្រោយ ប៉ុន្មានរូបនេះទេ អតីតខ្សែការពារឆ្នើម Gerard Pique បានជ្រើសរើសកីឡាករ Barcelona ចំនួនបីរូប កីឡា៖ អតីតខ្សែការពារឆ្នើម Gerard Pique បានជ្រើសរើសកីឡាករ Barcelona ចំនួនបីរូបគឺ Lamine Yamal, Pedri និង Raphinha ជាអ្នកដែលសមនឹងឈ្នះពានបាល់មាស Ballon d’Or នៅរដូវកាលនេះ។ ពិតណាស់ រដូវកាលបាល់ទាត់ ២០២៤/២០២៥បានបញ្ចប់ទៅហើយ ដែលនោះមានន័យថាការប្រកាសពានរង្វាន់អ្នកឈ្នះពានបាល់មាស Ballon d’Or ក៏ខិតនឹងជិតមកដល់ដែរ ដោយនឹងធ្វើឡើងនាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះហើយ។ ក្នុងនោះ មានការជជែកវែកញែកបណ្ដើរៗហើយ ទាក់ទងនឹងបេក្ខភាពដែលអាចឈ្នះ Ballon d’Or នៅរដូវកាលនេះ ដោយ Ousmane Dembele ដែលបានឈ្នះពានរង្វាន់ Champions League ជាមួយ PSG ជាកីឡាករដែលគេរំពឹងទុកថាអាចឈ្នះពាននេះ។

Pique ថាឆ្នាំនេះ Ballon d’Or មិនផុតពីដៃ តារាឆ្នើមជំនាន់ក្រោយ ប៉ុន្មានរូបនេះទេ! Read More »

Barca កំពុងចរចាជាមួយភ្នាក់ងារ ជម្រើសជាតិអេស្ប៉ាញរូបនេះ ខណៈលោក Flick បើកភ្លើងបៃតងឲ្យ

Barca កំពុងចរចាជាមួយភ្នាក់ងារ ជម្រើសជាតិអេស្ប៉ាញរូបនេះ ខណៈលោក Flick បើកភ្លើងបៃតងឲ្យ ការចួបគ្នារវាងក្លិបនិងភ្នាក់ងាររបស់គេនេះ គឺជាបំណងរបស់កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះផ្ទាល់តែម្ដង កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិប Barcelona បានចួបពិភាក្សាជាមួយនឹងភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Nico Williams ។  ការចួបគ្នារវាងក្លិបនិងភ្នាក់ងាររបស់គេនេះ គឺជាបំណងរបស់កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះផ្ទាល់តែម្ដង ដោយសារតែគេចង់ផ្លាស់មកទឹកដី Camp Nou ខ្លាំងមែនដោយហ៊ានទទួលយកប្រាក់ឈ្នួលតាមអ្វីដែល Barcelona បានស្នើកាលពីការចរចាលើកមុន ស្របពេលដែល Arsenal និង Bayern Munich ក៏កំពុងចង់បានរូបគេផងដែរ។ ក្នុងនោះ លោក Hansi Flick ក៏បានបើកភ្លើងបៃតងឲ្យ Nico ផងដែរដោយបានពន្យល់គេពីគម្រោងរបស់លោក ហើយក្លិប Barcelona ក៏បានធានាទៅ Nico Williams កុំឲ្យបារម្ភរឿងចុះឈ្មោះក្នុងក្របខណ្ឌ La Liga ។ គួរបញ្ជាក់ផងដែរថា Nico Williams ធ្លាប់ត្រូវក្លិប Barcelona ចាប់អារម្មណ៍ម្ដងរួចមកហើយ

Barca កំពុងចរចាជាមួយភ្នាក់ងារ ជម្រើសជាតិអេស្ប៉ាញរូបនេះ ខណៈលោក Flick បើកភ្លើងបៃតងឲ្យ Read More »

យកបានហើយ! Real Madrid ត្រៀមនឹងបង្ហាញមុខជម្រើសជាតិអាហ្សង់ទីន រូបនេះជាកីឡាករថ្មីរបស់ខ្លួន

យកបានហើយ! R. Madrid ត្រៀមនឹងបង្ហាញមុខជម្រើសជាតិអាហ្សង់ទីន រូបនេះជាកីឡាករថ្មីរបស់ខ្លួន កិច្ចព្រមព្រៀងរវាង កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ជាមួយនឹងក្លិប Real Madrid ត្រូវបានព្រមព្រៀងនិងចុះហត្ថលេខារួចអស់ហើយ កីឡា៖ ខ្សែបម្រើ Franco Mastantuono នឹងត្រូវបង្ហាញជាកីឡាករថ្មីរបស់ Real Mardrid នាពេលឆាប់ៗនេះ បើយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano ។ ខ្សែបម្រើ Franco Mastantuono កិច្ចព្រមព្រៀងរវាង កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ជាមួយនឹងក្លឹប Real Madrid ត្រូវបានព្រមព្រៀង នឹងចុះហត្ថលេខារួចអស់ហើយ ខណៈដែលក្លឹប River Plate នឹងទទួលបានប្រាក់ថ្លៃផ្ទេរកីឡាកររូបនេះខ្ទង់ ៤៥លានដុល្លារ ហើយ Franco Mastantuono នឹងចុះកុងត្រាជាមួយ Ream Mardrid រហូតដល់ខែមិថុនា ឆ្នាំ២០៣១ ឯណោះ។ ខ្សែបម្រើ Franco Mastantuono Franco នឹងចូលរួមលេងឪ្យ Real Madrid ចាប់ពីពាក់កណ្តាលខែសីហាទៅ

យកបានហើយ! Real Madrid ត្រៀមនឹងបង្ហាញមុខជម្រើសជាតិអាហ្សង់ទីន រូបនេះជាកីឡាករថ្មីរបស់ខ្លួន Read More »

Scroll to Top