June 17, 2025

Ramos ថារូបគេចង់ឲ្យម្នាក់នេះឈ្នះពាន Ballon d’Or នៅរដូវកាលនេះ

Ramos ថារូបគេចង់ឲ្យម្នាក់នេះឈ្នះពាន Ballon d’Or នៅរដូវកាលនេះ ការប្រកាសពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល Ballon d’Or នេះនឹងប្រារព្ធឡើងនាថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៥ អតីតខ្សែការពារឆ្នើមប្រចាំក្លិប Real Madrid គឺ Sergio Ramos គិតថា នៅរដូវកាលនេះ មានតែខ្សែប្រយុទ្ធ Kylian Mbappe ទេដែលសមនឹងឈ្នះពានរង្វាន់បាល់មាស Ballon d’Or ។ ការប្រកាសពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល រៀបចំឡើងដោយ France Football គឺ Ballon d’Or នេះនឹងប្រារព្ធឡើងនាថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ខណៈដែលការប្រកាសបេក្ខភាពដែលអាចឈរឈ្មោះឈ្នះពាននេះបាននឹងធ្វើឡើងនាថ្ងៃទី ៧ខែសីហា ឆ្នាំ២០២៥។ ក្នុងនោះ កីឡាករដែលអាចនឹងមានឱកាសឈ្នះពាននេះច្រើនជាងគេមានដូចជា Ousmane Dembele, Lamine Yamal , Raphinha, Kylian Mabppe និង Vitinha ជាដើម។តែសម្រាប់ Sergio Ramos គឺរូបគេគិតថា មានតែ […]

Ramos ថារូបគេចង់ឲ្យម្នាក់នេះឈ្នះពាន Ballon d’Or នៅរដូវកាលនេះ Read More »

យក Trent បានហើយ R.Madrid ដាក់ផែនការយកតារា Liverpool ម្នាក់នេះនៅឆ្នាំ២០២៦

យក Trent បានហើយ R.Madrid ដាក់ផែនការយកតារា Liverpool ម្នាក់នេះនៅឆ្នាំ២០២៦ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid ដាក់គោលដៅចង់បានខ្សែការពារ Ibrahima Konate ពីក្លិបហង្សក្រហម Liverpool នៅឆ្នាំ២០២៦។ Konate ជាកីឡាករដ៏សំខាន់ម្នាក់របស់ភាគីលោក Arne Slot ដោយនៅរដូវកាលនេះ រូបគេបានបង្ហាញខ្លួនចំនួន៤២ប្រកួត ហើយដោយសារភាពពូកែរបស់គេទើប Real Madrid សម្លឹងចង់បានកីឡាករសញ្ជាតិបារាំងរូបនេះមករួមក្រុម ក្រោយយកបានខ្សែការពារ Trent Alexander-Arnold ដោយមិនអស់ថ្លៃផ្ទេរ។ Real Madrid ដឹងថា Konate នឹងអស់សុពុលភាពកុងត្រាក្នុងការស្នាក់នៅទឹកដី Anfield នាឆ្នាំ២០២៦ខាងមុខ ដូច្នេះហើយទើបពួកគេចង់បញ្ចុះបញ្ចូលឲ្យ Ibrahima Konate មករួមក្រុមដោយមិនអស់ថ្លៃផ្ទេរដូចករណីរបស់ Trent អ៊ីចឹង៕

យក Trent បានហើយ R.Madrid ដាក់ផែនការយកតារា Liverpool ម្នាក់នេះនៅឆ្នាំ២០២៦ Read More »

Ronaldo បានជូនអាវដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមជាមួយសារដ៏ពិសេសមួយ

Ronaldo បានជូនអាវដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមជាមួយសារដ៏ពិសេសមួយ កីឡា៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានជូនកាដូដ៏ពិសេសមួយដល់ លោកប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិក នូវអាវកីឡាក្រុមជម្រើសជាតិព័រទុយកាល់ ដោយមានហត្ថលេខារបស់ខ្លួន។ កាលពីព្រឹកថ្ងៃទី១៧ខែមិថុនាកន្លងទៅនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលកាដូអាវមួយនេះពីលោក Antonio Costa ដែលជាប្រធានសហភាពអឺរ៉ុប ដោយក្នុងនោះ Ronaldo បានសរសេរអក្សរមួយជួរនៅខាងក្រោមអាវ ពីលើហត្ថលេខារបស់គេផ្ទាល់ថា បន្ទាប់ពីបានទទួលកាដូដ៏ពិសេសនេះពី Ronaldo លោកប្រធានាធិបតី Donald Trump បានឆ្លើយតបទៅកាន់ Ronaldo វិញថា  “អូហ៍ ខ្ញុំពិតជាចូលចិត្តសារមួយនេះណាស់…លេងកីឡាដើម្បីសន្តិភាព។ ពិតជាអស្ចារ្យណាស់។” សាររបស់ Cristiano Ronaldo ជាជំហរមួយប្រកាសថា រូបគេមិនចង់ឃើញមានសង្គ្រាមណាមួយកើតឡើងនោះទេ និងទទូចសុំឲ្យមានសន្តិភាពកើតឡើង៕

Ronaldo បានជូនអាវដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមជាមួយសារដ៏ពិសេសមួយ Read More »

Chelsea លេងបាល់មុខកន្លែងដែលមានកៅអីទំនេរដល់ទៅ 50,000 កន្លែង តើវាជា “ការមិនអើពើ” ពីសំណាក់អ្នកគាំទ្រ ឬការរៀបចំពេលវេលាដែលមិនសមស្រប?

Chelsea លេងបាល់មុខកន្លែងដែលមានកៅអីទំនេរដល់ទៅ 50,000 កន្លែង តើវាជា “ការមិនអើពើ” ពីសំណាក់អ្នកគាំទ្រ ឬការរៀបចំពេលវេលាដែលមិនសមស្រប? Chelsea បានចាប់ផ្ដើមការប្រកួត Fifa Club World Cup របស់ពួកគេដោយប្រកួតជាមួយក្រុម Los Angeles FC ប៉ុន្តែបានជួបប្រទះរឿងមួយគឺ កៅអីទំនេរជាង 50000កន្លៃង នៅទីក្រុង Atlanta។ ការប្រកួតនៃព្រឹត្តិការណ៍ Club World Cup រវាង Chelsea និង Los Angeles FC បានចាប់ផ្ដើមនៅម៉ោង 2ៈ00ព្រឹក ថ្ងៃអង្គារ ដែល​ធ្វើ​ការ​នៅស្តាត Mercedes-Benz ក្នុងទីក្រុង Atlanta 🇺🇸។ 📉 ចំនួនអ្នកទស្សនា ៖ 22,137 នាក់💺 សមត្ថភាពស្តាត៖ 71,000 នាក់ (ជាន់លើគេត្រូវបានបិទ) 🗣️ Enzo Maresca (គ្រូបង្វឹក Chelsea)

Chelsea លេងបាល់មុខកន្លែងដែលមានកៅអីទំនេរដល់ទៅ 50,000 កន្លែង តើវាជា “ការមិនអើពើ” ពីសំណាក់អ្នកគាំទ្រ ឬការរៀបចំពេលវេលាដែលមិនសមស្រប? Read More »

Scroll to Top