June 19, 2025

Neymar ទំលាយថារូបគេប្រុងនឹងចាកចេញពី Santos មកលេងនៅក្លិបមួយនេះ

Neymar ទម្លាយថារូបគេប្រុងនឹងចាកចេញពី Santos មកលេងនៅក្លិបមួយនេះ កីឡាករវ័យ៣៣ឆ្នាំរូបនេះនឹងអស់សុពុលភាពកុងត្រាជាមួយនឹងក្លិប Santos នៅឯប្រទេសប្រេស៊ីលដែលជាក្លិបដំបូងរបស់គេ នៅចុងខែមិថុនានេះហើយ ខ្សែប្រយុទ្ធ Neymar នៃក្លិប Santos បានសារភាពថារូបគេវិះនឹងផ្ទេរទៅក្លិប Flumenese ដែលមានកៅអីលេងពានរង្វាន់ FIFA Club World Cup ទៅហើយ ប៉ុន្តែការចរចាបានបរាជ័យទៅវិញ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះនឹងអស់សុពុលភាពកុងត្រាជាមួយនឹងក្លិប Santos នៅឯប្រទេសប្រេស៊ីលដែលជាក្លិបដំបូងរបស់គេ នៅចុងខែមិថុនានេះហើយ ខណៈដែលទម្រង់លេងរបស់គេពិតជាធ្លាក់ចុះខ្លាំង ដោយសារតែរងរបួសញឹកញាប់ខ្លាំងពេក ដែលនេះក៏ជាហេតុផលដែលតាំងពីចាកចេញពីក្លិប Paris Saint-Germain កាលពីឆ្នាំ ២០២៣ បន្ទាប់មកក៏បានចូលរួមជាមួយក្លិបនៅអារ៉ាប់ប៊ីសាអូឌីត Al-Hilal ។ ប៉ុន្តែ របួសបានបន្តញាំញីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ជាហេតុធ្វើឲ្យគេពុំសូវបានបង្ហាញខ្លួនឲ្យ Al-Hilal មុននឹងត្រូវចាកចេញពីទីនោះនាខែមករាឆ្នាំ២០២៥។ Neymar បានទម្លាយថា៖ “ខ្ញុំវិះនឹងបានលេងនៅ Club World Cup ទៅហើយ គឺមានការចរចាផ្ទេរទៅ Flumenese ហើយពួកយើងជិតនឹងឈានដល់ការព្រមព្រៀងផងដែរតែខ្ញុំសម្រេចចិត្តថានឹងហ្វឹកហាត់នៅទីនេះបន្តទៀត។ ពេលនេះខ្ញុំបានជាសះស្បើយរាងកាយមួយរយភាគរយហើយ ដូច្នេះខ្ញុំត្រូវតែរឹងមាំជាងនេះមុននឹងចូលលេងនៅលើទីលាន។”

Neymar ទំលាយថារូបគេប្រុងនឹងចាកចេញពី Santos មកលេងនៅក្លិបមួយនេះ Read More »

Man City កំពុងចរចាលក់កីឡាករចាស់វស្សាម្នាក់នេះ របស់ខ្លួនទៅឲ្យ Everton

Man City កំពុងចរចាលក់កីឡាករចាស់វស្សាម្នាក់នេះ របស់ខ្លួនទៅឲ្យ Everton Everton បានបង្ហាញការចាប់អារម្មណ៍ទៅលើរូបគេ ប៉ុន្តែលទ្ធផលនៃការចរចាមិនទាន់ចេញផ្លែផ្កានោះឡើយ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបស្ករគ្រាប់ Everton កំពុងបើកការចរចាទិញយក ខ្សែការពារ Kyle Walker ពីក្លិបមេឃខៀវ Manchester City ។ Walker ដែលបានចូលរួមជាមួយ Man City  តាំងពីឆ្នាំ២០១៧ និងតែងតែក្លាយជាកីឡាករឆ្នើមដ៏សំខាន់ម្នាក់នៅក្នុងក្រុម ប៉ុន្តែកាលពីរដូវកាលមុន ទម្រង់់លេងរបស់គេហាក់ធ្លាក់ខ្លាំង ទើបលោក Pep Guardiola សម្រេចចិត្តដាក់ឲ្យក្លិប AC Milan ខ្ចីជើងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ប៉ុន្តែក្រោយចប់រដូវកាល ២០២៤/២៥ មក AC Milan គ្មានគម្រោងទិញ Walker ផ្ដាច់នោះទេ។ ដូច្នេះ Kyle Walker នឹងត្រូវមករួមក្រុមវិញសម្រាប់រដូវកាលក្រោយ ប៉ុន្តែលោក Pep Guardiola បានបញ្ជាក់ច្បាស់ហើយថា លោកមិនត្រូវការ Walker

Man City កំពុងចរចាលក់កីឡាករចាស់វស្សាម្នាក់នេះ របស់ខ្លួនទៅឲ្យ Everton Read More »

Ronaldo ខ្ចីជើងទៅ Al-Hilal ដែលផ្ទុយនឹងអ្វីដែលគេរំពឹងទុក

Ronaldo ត្រូវបានខ្ចីជើងទៅ Al-Hilal ដែលផ្ទុយទៅនឹងហេតុផលមួយចំនួន ប្រធានប្រតិបត្តិនៃក្លឹប Al-Hilal ក្នុងលីគបាល់ទាត់សាអូឌីត (Saudi Pro League) បាននិយាយថា ការផ្ទេរក្នុងលក្ខខណ្ណខ្ចីជើងរបស់ Cristiano Ronaldo មុនពេលព្រឹត្តិការណ៍ FIFA Club World Cup នោះ “ពិតជាផ្ទុយនឹងហេតុផលស្ទើរគ្មានអារម្មណ៍” ពីព្រោះគាត់ từng លេងឲ្យ Al-Nassr ដែលជាគូប្រកួតធំបំផុតរបស់ពួកគេ។ Al-Hilal ត្រូវបានភ្ជាប់ឈ្មោះជាមួយសម្រង់លើខ្សែប្រយុទ្ធវ័យ 40 ឆ្នាំរបស់ព័រទុយហ្គាល់ បន្ទាប់ពី FIFA បានបើកផ្លូវផ្ទេរបន្ថែមនៅដើមខែមិថុនា ដោយសារទ្រង់ទ្រាយថ្មីនៃព្រឹត្តិការណ៍នេះ។ Al-Hilal ត្រូវបានជាប់ឈ្មោះជាមួយការខ្លីជើងខ្សែប្រយុទ្ធវ័យ 40 ឆ្នាំរបស់ព័រទុយហ្គាល់ Cristiano Ronaldo បន្ទាប់ពី FIFA បានបើកនៅដើមខែមិថុនា ដោយសារទ្រង់ទ្រាយថ្មីនៃព្រឹត្តិការណ៍ FIFA Club World Cup។ ទាំង AL-Hilal និង Al-Nassr គឺជាក្លឹបក្នុងក្រុងរ៉ាអ៊ីយ៉ាដ ដែលគ្រប់គ្រងដោយ មូលនិធិវិនិយោគសាធារណៈ

Ronaldo ខ្ចីជើងទៅ Al-Hilal ដែលផ្ទុយនឹងអ្វីដែលគេរំពឹងទុក Read More »

កីឡាករវ័យក្មេង Lamine Yamal របស់អេស្ប៉ាញ ក្លាយជាកីឡាករដែលថ្លៃបំផុតក្នុងពិភពលោកគឺឡើងដល់ ២០០ លានអឺរ៉ូ

កីឡាករវ័យក្មេង Lamine Yamal របស់អេស្ប៉ាញ ក្លាយជាកីឡាករដែលថ្លៃបំផុតក្នុងពិភពលោកគឺឡើងដល់ ២០០ លានអឺរ៉ូ កាលពីថ្ងៃទី៩ ខែមិថុនា គេហទំព័រទិន្នន័យបាល់ទាត់ Transfermarkt បានកែប្រែតម្លៃទីផ្សារនៃកីឡាករនៅក្នុងក្របខណ្ឌអេស្ប៉ាញ គឺ La Liga ចំនួន ៤៨០ នាក់ នៅមុនការប្រកួត FIFA Club World Cup នាពេលខាងមុខ។ តម្លៃរបស់កីឡាករវ័យក្មេង Yamal បានកើនឡើងចំនួន ២០ លានអឺរ៉ូ (២៣ លានដុល្លារអាមេរិក) គឺឡើងដល់ ២០០ លានអឺរ៉ូ ដែលជាចំនួនខ្ពស់បំផុតសម្រាប់អ្នកលេងទាំងអស់នៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ជាមួយនឹងការអាប់ដេតនេះ (បច្ចុប្បន្នភាព) កីឡាករ Yamal ក្លាយជាអ្នកលេងដំបូងបង្អស់ដែលមានអាយុក្រោម ១៨ ឆ្នាំ ឈរលើចំណាត់ថ្នាក់វាយតម្លៃពិភពលោក និងជាកីឡាករក្មេងជាងគេដែលមិនធ្លាប់មានមានតម្លៃ ២០០ លានផោន។ កីឡាករ Mbappe

កីឡាករវ័យក្មេង Lamine Yamal របស់អេស្ប៉ាញ ក្លាយជាកីឡាករដែលថ្លៃបំផុតក្នុងពិភពលោកគឺឡើងដល់ ២០០ លានអឺរ៉ូ Read More »

Scroll to Top