June 27, 2025

Barca គ្រោងនឹងលក់ យុវជនម្នាក់នេះរបស់ខ្លួន ដើម្បីយកប្រាក់មកផ្គត់ផ្គង់ក្លិប

BARCA គ្រោងនឹងលក់ យុវជនម្នាក់នេះរបស់ខ្លួន ដើម្បីយកប្រាក់មកផ្គត់ផ្គង់ក្លិប ភាគីលោក Hansi Flick បានឈានដល់ការសម្រេចចិត្តបែបនេះ ដោយសារចង់យកប្រាក់ដើម្បីមកផ្គត់ផ្គង់ក្លិប  យោងតាមការចុះផ្សាយរបស់ អ្នកកាសែត Fabrizio Romano បានបញ្ជាក់ថា ក្លិបអ្នកមានបុណ្យ Barcelona គ្រោងនឹងលក់ កីឡាករ Pablo Torre ទៅឲ្យក្លិប Mallorca។ ភាគីលោក Hansi Flick បានឈានដល់ការសម្រេចចិត្តបែបនេះ ដោយសារចង់យកប្រាក់ដើម្បីមកផ្គត់ផ្គង់ក្លិប ខណៈដែលគេពុំទាន់ដឹងច្បាស់នៅឡើយទេថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ព្រមចាកចេញពីក្លិបឬក៏អត់ ស្របពេលកុងត្រានៃការលក់ គឺ Barcelona អាចមានឱកាសទិញយកកីឡាករវ័យ២២ឆ្នាំរូបនេះមករួមក្រុមវិញ។ គួរបញ្ជាក់ផងដែរថា កីឡាករ Pablo Torre ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជន La Masia របស់ Barcelona ដោយបានឡើងមកលេងនៅឈុតធំ នៅឆ្នាំ ២០២២ ដោយកាលពីរដូវកាល ២០២៣/២០២៤ Torre ត្រូវក្លិប Barcelona ដាក់ឲ្យក្លិប Girona ខ្ចីជើងផងដែរ៕

Barca គ្រោងនឹងលក់ យុវជនម្នាក់នេះរបស់ខ្លួន ដើម្បីយកប្រាក់មកផ្គត់ផ្គង់ក្លិប Read More »

ស្ងាត់ៗ Liverpool យកបានខ្សែការពារ សញ្ជាតិហុងគ្រីរូបនេះក្នុងតម្លៃខ្ទង់ ៥០លាន

ស្ងាត់ៗ Liverpool យកបានខ្សែការពារ សញ្ជាតិហុងគ្រីរូបនេះក្នុងតម្លៃខ្ទង់ ៥០លាន ភាគីរបស់លោក Arne Slot បានចាយប្រាក់ថ្លៃផ្ទេរខ្ទង់៥៤.៦លានដុល្លារ យោងតាមគេហទំព័រផ្លូវការរបស់ក្លិបហង្សក្រហម Liverpool បានបញ្ជាក់ឲ្យដឹងថា ក្លិបបានចុះហត្ថលេខាយកបានខ្សែការពារ Milos Kerkez ដែលមានសញ្ជាតិហុងគ្រី ពីក្លិប Bournemouth ហើយ។ ភាគីរបស់លោក Arne Slot បានចាយប្រាក់ថ្លៃផ្ទេរខ្ទង់៥៤.៦លានដុល្លារ សម្រាប់ខ្សែការពាររូបនេះដោយក្លិបគ្រោងនឹងយកគេមកជំនួស ខ្សែការពារ Trent Alexander-Arnold ដែលបានចាកចេញពី Liverpool ផ្លាស់ទៅ Real Madrid ។ Milos Kerkez ធ្លាប់បានលេងនៅក្លិបនៅអឺរ៉ុបល្បីៗដូចជា AC Milan និង Bournemouth ដោយរូបគេបានបង្ហាញខ្លួនឲ្យ Bournemouth បាន៦៦ប្រកួតផងដែរ៕  

ស្ងាត់ៗ Liverpool យកបានខ្សែការពារ សញ្ជាតិហុងគ្រីរូបនេះក្នុងតម្លៃខ្ទង់ ៥០លាន Read More »

បានក្លាយជាម្ចាស់ភាគហ៊ុនក្លិបទៀត! កុងត្រាថ្មីរបស់ Ronaldo ជាមួយ Al-Nassr មួយឆ្នាំបានដល់ទៅ…

បានក្លាយជាម្ចាស់ភាគហ៊ុនក្លិបទៀត! កុងត្រាថ្មីរបស់ Ronaldo ជាមួយ Al-Nassr មួយឆ្នាំបានដល់ទៅ… ពិតណាស់ Ronaldo បានប្រកាសស្នាក់នៅ Al-Nassr ជាក្លិបនៅលីគអារ៉ាប់ប៊ីសាអូឌីត Saudi Pro-League ចំនួនពីរឆ្នាំបន្តទៀត យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា កុងត្រាថ្មីដែល កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានព្រមព្រៀងជាថ្មីជាមួយនឹង Al-Nassr នោះពិតជាបានផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងចំពោះរូបគេ។ ពិតណាស់ Ronaldo បានប្រកាសស្នាក់នៅ Al-Nassr ជាក្លិបនៅលីគអារ៉ាប់ប៊ីសាអូឌីត Saudi Pro-League ចំនួនពីរឆ្នាំបន្តទៀត គឺរហូតដល់ឆ្នាំ២០២៧ ដោយក្នុងនោះ Ronaldo មិនត្រឹមតែទទួលបានប្រាក់ឈ្នួលខ្ទង់១៧៨លាន ក្នុងមួយឆ្នាំទេ តែរូបគេទទួលបានអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖ – ក្លាយជាម្ចាស់ភាគហ៊ុន១៥ភាគរយនៃ ក្លិប Al-Nassr ដែលស្មើជាទំហំទឹកប្រាក់ចំនួន ៤៥.៣លានដុល្លារ -ទទួលបាន៣៣.៦លានដុល្លារ បន្ថែមលើការចុះហត្ថលេខា ហើយនឹងឡើងដល់ទៅ ៥២.២លានដុល្លារបើគេចុះកុងត្រាលើរដូវកាលទី២ – ទទួលបានជាង១សែនដុល្លារ លើការស៊ុតបញ្ចូលទី១គ្រាប់ (បូកបន្ថែមឡើងដល់២០ភាគរយនៅរដូវកាលទី២) – ទទួលបានជាង៥ម៉ឺនដុល្លារ

បានក្លាយជាម្ចាស់ភាគហ៊ុនក្លិបទៀត! កុងត្រាថ្មីរបស់ Ronaldo ជាមួយ Al-Nassr មួយឆ្នាំបានដល់ទៅ… Read More »

Scroll to Top