July 3, 2025

Pedro ចុះកិច្ចសន្យាជាមួយ Chelsea ទាន់ពេលលេង Club World Cup 2025 វគ្គ ៨ក្រុម

(បរទេស)៖ ខ្សែប្រយុទ្ធ Joao Pedro បានព្រមព្រៀងចុះកិច្ចសន្យារយៈពេលវែង ពោលគឺដល់ទៅ ៨ឆ្នាំឯណោះជាមួយChelsea បន្ទាប់ពីត្រូវបានក្លិប Brighton លក់ចេញក្នុងតម្លៃប្រមាណ ៦០លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះមានន័យថា កីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៣ឆ្នាំរូបនេះ អាចត្រូវបានចុះឈ្មោះក្នុងក្រុមថ្មី Chelsea ដើម្បីលេងពាន CWC 2025 ដែលត្រូវប៉ះ Palmeiras មកពីប្រេស៊ីលផងដែរ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង នៅក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ Pedro បានក្លាយជាខ្សែប្រយុទ្ធទី១៨ របស់តោខៀវលេងនៅ Premier League បច្ចុប្បន្ន ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី ដែលបានចំណាយអស់ទឹកសរុបដល់ទៅ ៥៦០លានផោន ដើម្បីតែតំបន់ប្រយុទ្ធរបស់ពួកគេ។ មែនទែនទៅ Pedro គឺជាយុវជនថ្នាលចេញពីក្លិប Fluminense ដោយរកបាន ៣០គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៧០ប្រកួតសរុបជាមួយ Brighton តាមរយៈផ្ទេរចេញពី Watford នាអំឡុងឆ្នាំ២០២៣ ក្នុងតម្លៃក្រោម ៣០លានផោនប៉ុណ្ណោះ ប៉ុន្តែជាតម្លៃខ្លួនបំបែកកំណត់ត្រារបស់ […]

Pedro ចុះកិច្ចសន្យាជាមួយ Chelsea ទាន់ពេលលេង Club World Cup 2025 វគ្គ ៨ក្រុម Read More »

លោក Conor ថា ក្រុមនារីកម្ពុជា លេងមិនខ្លាចចាញ់នោះទេ ពេលជួបនារីហ្វីលីពីន ទើបរបូតច្រើនគ្រាប់

(ភ្នំពេញ)៖ ដោយសារការលេងមិនខ្លាចចាញ់របស់ក្រុមជម្រើសជាតិនារីកម្ពុជា ទើបរបូតគ្រាប់បាល់ច្រើន ក្នុងជំនួបទល់នឹងក្រុមខ្លាំងហ្វីលីពីន នៃវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 ក្នុងពូល G ។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកលោក Conor Nestor ក្រោយកម្ពុជា ចាញ់ហ្វីលីពីន ៦-០ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ក្រោយបញ្ចប់ការប្រកួត ។ លោក Conor បានចាត់ទុកនេះគឺជាលទ្ធផលដ៏អាក្រក់ ដែលគ្រប់គ្នា ទាំងក្រុមការងារ កីឡាការិនី និងអ្នកគាំទ្រ ពិបាកនឹងទទួលយក ។ តែអ្វីដែលជាភាពវិជ្ជមានសម្រាប់ក្រុម គឺការលេងជាមួយក្រុមកម្រិតខ្ពស់ ដូចជាហ្វីលីពីន ដែលមានកីឡាការិនីមានកាយសម្បទាល្អ និងការរៀបចំបាល់ Set-Pieces ដ៏ល្អរបស់ពួកគេ ហើយបើកម្ពុជាមានការប្រកួតបែបនេះកាន់តែច្រើន គឺកាន់តែល្អ សម្រាប់ការដុសខាតសមត្ថភាពកាន់តែរីកចម្រើន។ ក្រឡេកមកចាប់អារម្មណ៍លទ្ធផលនៃការប្រកួតនេះវិញ លោកបានសង្កត់ធ្ងន់ថា «ទាក់ទងនឹងការរបូតគ្រាប់បាល់ច្រើន ដោយសារទម្រង់លេងរបស់យើង ដូចពេលយើងលេងវគ្គផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍ ។ បើយើងព្យាយាមលេងខ្លាចចាញ់ច្រើន មានន័យថា យើងអត់អាចលេងលក្ខណៈចង់ឈ្នះទេ ។ អ៊ីចឹងយើងត្រូវហ៊ានលេង មិនមែនលេងទប់ៗ ព្រោះខ្លាចចាញ់នោះទេ»។ គួរដឹងថា

លោក Conor ថា ក្រុមនារីកម្ពុជា លេងមិនខ្លាចចាញ់នោះទេ ពេលជួបនារីហ្វីលីពីន ទើបរបូតច្រើនគ្រាប់ Read More »

Scroll to Top