July 4, 2025

Dortmunt ប្រកាសថា Chelsea យល់ព្រមព្រៀងទិញខ្សែបម្រើ Gittens ដែលជាសមាជិកថ្មីទី៥ របស់ពួកគេ

(បរទេស)៖ ក្លិបលេងនៅលីគកំពូលអាល្លឺម៉ង់ Borussia Dortmund បានប្រកាសពីការព្រមព្រៀងជាមួយក្រុមអង់គ្លេស Chelsea ក្នុងការទិញខ្សែបម្រើស្លាប Jamie Gittens ក្នុងតម្លៃប្រមាណ ៤៨.៥លានផោន បូកបន្ថែម ៣.៥លានផោនផ្សេងទៀតផងដែរថ្មីៗនេះ។ នេះមានន័យថា កីឡាករវ័យទើបតែ ២០ឆ្នាំ ដែលស្ថិតក្នុងឈុត U-21 អង់គ្លេសបច្ចុប្បន្ន បានក្លាយជាសមាជិកថ្មីទី៥ របស់ Chelsea ក្នុងរដូវកាលទិញ-ដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥ ក្រោយការមកដល់របស់កីឡាករ Liam Delap, Joao Pedro, Dario Essugo និង Mamadou Sarr ដែលកំពុងចូលរួមជាមួយតោខៀវនៃកម្មវិធី FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានោះដែរ កីឡាករ Estevao Willian ក៏នឹងមកចូលរួមជាមួយក្រុមរបស់លោក Enzo Maresca ផងដែរ ក្រោយបញ្ចប់ Club World Cup ជាមួយ Palmeiras ដែលត្រៀមជួយក្រុមប្រេស៊ីលមួយនេះ […]

Dortmunt ប្រកាសថា Chelsea យល់ព្រមព្រៀងទិញខ្សែបម្រើ Gittens ដែលជាសមាជិកថ្មីទី៥ របស់ពួកគេ Read More »

ផ្លូវការ! ខ្សែប្រយុទ្ធ Abraham ផ្លាស់ទៅចូលរួមជាមួយ Besiktas ផ្ទេរចេញពីក្លិបរមាស Roma

(បរទេស)៖ ខ្សែប្រយុទ្ធតោកំណាចអង់គ្លេស Tammy Abraham បានបំពេញការផ្ទេរទៅកាន់ក្លិប Besiktas របស់តួកគីជាផ្លូវការហើយ តាមរយៈផ្លាស់ចេញពី AS Roma នៃប្រទេសអ៉ីតាលី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្លិប AC Milan សមាជិកលេងនៅ Serie A រដូវកាលមុន ជាទីដែល Abraham រកបាន ១០គ្រាប់ទៀតផង ស្របពេលក្លិបម្ចាស់កីឡដ្ឋាន San Siro មួយនេះបញ្ចប់នៅតំណែងលេខ៨ ក្នុងលីគ។ គួរបញ្ជាក់ផងថា ការផ្ទេរជាអចិន្រ្ទៃយ៍នេះដែរ គឺមានតម្លៃខ្លួនប្រមាណ ១៣លានអឺរ៉ូពីក្លិបរមាស ដើម្បីទៅចូលរួមក្រុមលេងនៅ Super Lig របស់តួកគី។ Tammy Abraham ដែលទើបស៊ុតបាន ៣គ្រាប់ពីការចូលលេង ១១ប្រកួតជាមួយអង់គ្លេស បានផ្តើមអាជីពបាល់ទាត់ក្នុងក្លិបតោខៀវ Chelsea និងត្រូវបញ្ជូនទៅលេងលក្ខណៈខ្ចីជើងនៅក្លិប Bristol City, Swansea City និង Aston Villa មុនពេលត្រូវបានលក់ចេញទៅឱ្យ Roma

ផ្លូវការ! ខ្សែប្រយុទ្ធ Abraham ផ្លាស់ទៅចូលរួមជាមួយ Besiktas ផ្ទេរចេញពីក្លិបរមាស Roma Read More »

គ្រូ Chelsea មិនទាន់ច្បាស់ថា Neto មានជម្រើសលេងទល់ Palmeiras នោះទេ អំឡុងការកាន់ទុក្ខមិត្តដ៏ជិតស្និទ្ធ Jota

(បរទេស)៖ អ្នកចាត់ការក្រុម Chelsea លោក Enzo Maresca បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធ Pedro Neto មិនទាន់មានការសម្រេចចិត្តណាមួយនោះទេ ថាតើអាចមានជម្រើសលេងទល់ក្រុម Palmeiras ក្នុងវគ្គ ៨ក្រុមពានរង្វាន់ FIFA Club World Cup 2025 ក្រោយពេលមិត្តរួមសញ្ជាតិព័រទុយហ្គាល់ Diogo Jota បានទទួលមរណៈភាព នឹងកាន់ទុក្ខចំពោះការស្លាប់ដ៏សោកសៅចំពោះមិត្តដ៏ជិតស្និទ្ធរបស់រូបគេនេះ ។ ក្រុម Chelsea នឹងត្រូវប៉ះក្រុម Palmeiras ក្នុងវគ្គ ៨ក្រុមនាវេលាម៉ោង ៨:០០ព្រឹកនាថ្ងៃទី០៥ ខែកក្កដានេះ ខណៈករណី Jota អំឡុងពេលនេះ Neto បានរងផលប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង នឹងមិនចូលរួមហ្វឹកហាត់ជាមួយក្រុមនោះ ប៉ុន្តែរូបគេក៏មិនបានចេញទៅណាពីក្រុមដែលស្ថិតក្នុងទីក្រុង Philadelphia ។ សូមជម្រាបផងថា ខ្សែបម្រើ Diago Jota សមាជិករបស់ក្រុម Liverpool និងប្អូនប្រុសរបស់គាត់បានទទួលមរណៈភាព នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលរថយន្តទំនើប Lamborghini របស់ពួកគេបានបើកធ្លាក់ចេញពីផ្លូវហើយបានផ្ទុះឆេះ នៅតំបន់

គ្រូ Chelsea មិនទាន់ច្បាស់ថា Neto មានជម្រើសលេងទល់ Palmeiras នោះទេ អំឡុងការកាន់ទុក្ខមិត្តដ៏ជិតស្និទ្ធ Jota Read More »

Al-Hilal ប៉ះ Fluminense រាត្រីនេះ បើកឆាកវគ្គ ៨ក្រុម Club World Cup អមដោយប្រាក់រង្វាន់ ១៥.៣លានផោន

(បរទេស)៖ ក្រុម Al-Hilal មកពីលីគ Saudi-Pro League នឹងត្រូវតតាំងជាមួយ Fluminense សម្រាប់ថ្ងៃបើកឆាកវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក ដែលមានប្រាក់រង្វាន់ប្រមាណ ១៥.៣លានផោនផងដែរ ចំពោះក្រុមឈ្នះ។ នៅចាំបានថា Al-Hilal ជាក្រុមលេខ២ បន្ទាប់ពីក្រោយ Real Madrid ដែលលេង ៣ប្រកួតប្រចាំពូល H ចុងក្រោយគេមិនចាញ់ឡើយ ពោលគឺឈ្នះ២ និងស្មើ១។ ពួកគេបានទម្លាក់ក្រុមខ្លាំងនៅអឺរ៉ុប Manchester City ក៏គួរឱ្យភ្ញាក់ផ្អើលទៀតផងពីក្នុងវគ្គ ១៦ក្រុម។ ចំណែកឯគូប្រជែង Fluminense នាម៉ោង ២យប់រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ក៏មិនធម្មតាដែរ ពោលគឺលេងមិនទាន់ចាញ់ដូចគ្នា ក្នុងចំណោម ៤ប្រកួតមកនេះ និងក្នុងនាមជាក្រុមលេខ២ ចេញពីពូល F បន្ទាប់ពី Borussia Dortmund។ ពួកគេបានឆ្លងផុតវគ្គ ១៦ក្រុមតាមរយៈយកឈ្នះ Inter Milan អតីតជើងឯករង

Al-Hilal ប៉ះ Fluminense រាត្រីនេះ បើកឆាកវគ្គ ៨ក្រុម Club World Cup អមដោយប្រាក់រង្វាន់ ១៥.៣លានផោន Read More »

Scroll to Top