July 8, 2025

ខ្សែប្រយុទ្ធ Villarreal Barry កំពុងត្រៀមធ្វើតេស្តសុខភាពជាមួយក្លឹប Everton។

ក្លឹប Everton ខិតជិតនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Thierno Barry មកពីក្លឹប Villarreal ដោយគាត់នឹងធ្វើដំណើរទៅកាន់ Merseyside ដើម្បីធ្វើតេស្តសុខភាព មុននឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយតម្លៃប្រហែល £27 លានផោន ប៉ុន្តែការផ្ទេរនៅមិនទាន់បញ្ចប់ជាផ្លូវការទេ។Barry មានលក្ខខណ្ឌផ្ទេរក្នុងតម្លៃ 34.5m នៅក្នុងកិច្ចសន្យាជាមួយ Villarreal ប៉ុន្តែ Everton សង្ឃឹមថានឹងអាចចំណាយតិចជាងនេះសម្រាប់កីឡាករវ័យ 22 ឆ្នាំរូបនេះ ដែលបានស៊ុតបញ្ចូលទី 11 គ្រាប់ និង 4 assists ក្នុង 38 ប្រកួតកាលពីរដូវកាលមុន ដោយគាត់បានជួយ Villarreal បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5 នៅ La Liga និងមានសិទ្ធិលេងនៅក្នុងពានរង្វាន់ Champions League ។ គេនឹងមកជំនួសតំបន់ប្រយុទ្ធឲ្យ Everton បន្ទាប់ពី Dominic Calvert-Lewin បានចាកចេញក្រោយកិច្ចសន្យារបស់ពួកគេបានបញ្ចប់។Barry កើតនៅ Lyon ហើយបានចាកចេញពីក្លឹប Sochaux នៅវ័យ 19ឆ្នាំ […]

ខ្សែប្រយុទ្ធ Villarreal Barry កំពុងត្រៀមធ្វើតេស្តសុខភាពជាមួយក្លឹប Everton។ Read More »

Newcastle យល់ព្រមលើតម្លៃ £55 លានសម្រាប់ខ្សែបម្រើស្លាប Forest Elanga

Newcastle United បានយល់ព្រមលើតម្លៃខ្លួន 55 លានផោនជាមួយ Nottingham Forest សម្រាប់កីឡាករខ្សែបម្រើស្លាបជនជាតិស៊ុយអែត Anthony Elanga ។ កីឡាករវ័យ 23 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 11 ដងសម្រាប់ក្រុមរបស់លោក Nuno Espirito Santo កំឡុងរដូវកាល Premier League 2024-25។ Newcastle មិនទាន់បង់ថ្លៃកីឡាករម្នាក់នៅរដូវក្ដៅនេះទេ ដោយខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញវ័យ 18 ឆ្នាំ Antonio Cordero ទើបតែមកដល់ក្នុងការផ្ទេរដោយឥតគិតថ្លៃពី Malaga។ Forest បានចំណាយ 15 លានផោនដើម្បីចុះហត្ថលេខាលើ Elanga ពី Manchester United ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំក្នុងឆ្នាំ 2023 ។ គាត់បានមកដល់ Old Trafford នៅអាយុ 12 ឆ្នាំ ហើយបានបង្ហាញខ្លួន 55

Newcastle យល់ព្រមលើតម្លៃ £55 លានសម្រាប់ខ្សែបម្រើស្លាប Forest Elanga Read More »

ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ៤រូប ទទួលអាហារូបករណ៍ពីលោកបណ្ឌិត Gordon Tang ទៅហាត់នៅចិន ត្រៀមស៊ីហ្គេម និងការប្រកួតអន្ដរជាតិនានា

(ភ្នំពេញ)៖ ក្រុមកីឡាកាយសម្ព័ន្ធ ផ្នែកអាទិស្ទិក(Artistic) ចំនួន ៤រូប រួមមានលោក ផុន សុខជា គ្រួជំនួយ ព្រមទាំងកីឡាករ ទែន វ៉ាន់ដេត, យ៉ន មង្គល និង រេត លីម៉េង បានទទួលអាហារូបករណ៍ទៅហ្វឹកហាត់រយៈពេលវែង នៅសាលាកីឡា Shantou Sports School ស្ថិតនៅខេត្ត Guangdong សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ នេះ ក៏ដូចជាត្រៀមការប្រកួតអន្ដរជាតិនានា។ ក្នុងការឱកាសដឹកនាំកីឡាករ ទៅកាន់ជំរំហ្វឹកហាត់នាប្រទេសចិន នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា បេសកកម្មបោះជំរំហ្វឹកហាត់ក្រៅប្រទេសនេះ កើតចេញពីការខិតខំប្រឹងប្រែងស្វែងរកការគាំទ្ររបស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធ ដោយទទួលបានអាហារូបករណ៍ពីលោកបណ្ឌិត Gordon Tang អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកមម្ពុជា។ ការហ្វឹកហាត់មានរយៈពេលជិត ៥ខែ ចាប់ពីថ្ងៃដំណើរ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥

ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ៤រូប ទទួលអាហារូបករណ៍ពីលោកបណ្ឌិត Gordon Tang ទៅហាត់នៅចិន ត្រៀមស៊ីហ្គេម និងការប្រកួតអន្ដរជាតិនានា Read More »

Gyokeres សុខចិត្តបែកពីមិត្តស្រី ដើម្បីផ្តោតការលេងបាល់ទាត់ក្នុងក្លិបថ្មី Arsenal

(បរទេស)៖ ខ្សែប្រយុទ្ធកំពុងឡើងជើង Viktor Gyokeres ថ្មីៗនេះបានបង្ខំចិត្តចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួន គឹនាង Ines Aguiar ដើម្បីផ្តោតតែលើការប្រកបអាជីពជាមួយក្លិបកាំភ្លើងធំ Arsenal ដែលខិតជិតផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយ។ យោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតរូបនេះ មិនចង់ចំណាយពេលច្រើនទៀត និងធ្វើគ្រប់យ៉ាងជាមួយក្លិប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈលោកបានកំពុងស្វែងរកជម្រើសលេងថ្មីនៅកាំភ្លើងធំវិញម្តង។ ចំណែកឯកគេហទំព័រកីឡា BBC របស់អង់គ្លេសវិញក៏បានចេញផ្សាយនៅថ្ងៃនេះដែរថា Gyokeres កាន់តែប្រកៀក ក្នុងការផ្លាស់មកចូលរួមជាមួយ Arsenal ក្រោយពេលជួបពិភាក្សាគ្នាទល់មុខរួចមក និងអាចក្លាយជាសមាជិកថ្មីទី៣ ឆាប់ៗនេះ ក្រោយការមកដល់របស់កីឡាករចាំទី Kepa Arrizabalaga និងខ្សែបម្រើ Martin Zubimendi។ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ នៅតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ៧០លានផោន ក្រោយពេល Arsenal បានចំណាយអស់ ៦៥លានផោនមកហើយទៅលើកីឡាករ ២រូបខាងលើ៕ ប្រភព: freshnewsasia

Gyokeres សុខចិត្តបែកពីមិត្តស្រី ដើម្បីផ្តោតការលេងបាល់ទាត់ក្នុងក្លិបថ្មី Arsenal Read More »

ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិថ្មីប្តេជ្ញាបន្តការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លា

ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥–ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិចាស់ទី៤ ឆ្នាំ២០២១-២០២៥ បានជាប់ឆ្នោតបន្តដឹកនាំជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិថ្មី ទី៥ (២០២៥-២០២៩) ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ថានឹងប្រឹងប្រែងជំរុញដល់ដំណើរការអភិវឌ្ឍជំនាញកីឡានេះឱ្យកាន់តែរីកចម្រើន។ ការបោះឆ្នោតនេះបានធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ បន្ដអាណត្ដិថ្មី កាលពីល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិថ្មី ដែលគាំទ្រសំឡេងបោះឆ្នោត១០០%នោះ ឯកឧត្តម អ៊ូ រតនា បានលើកឡើងថា សម្រាប់អាណត្តិទី៥ដែលជាអាណត្តិថ្មីនេះ ឯកឧត្តមប្តេជ្ញាចិត្តខ្ពស់ធ្វើយ៉ាងណាឱ្យការដឹកនាំទទួលបានជោគជ័យកាន់តែខ្លាំងជាងអាណត្តិទី៤បន្ថែមទៀត។ ក្នុងអាណត្តិទី៥នេះ យើងមានទិសដៅអភិវឌ្ឍជាច្រើន ដូចជា ១.ការអភិវឌ្ឍ និងពង្រឹងបច្ចេកទេសបន្ថែមទៅដល់កីឡាករ កីឡាការិនីជម្រើសជាតិ ២.ខិតខំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម បន្ថែម ដើម្បីឆ្លើយតបនឹងកម្រិតអន្តរជាតិ ៣.ជំរុញឱ្យមានការប្រកួតកាន់តែច្រើននៅក្នុងស្រុក និងជំរុញឱ្យអត្តពលិកជម្រើសជាតិបានចូលរួមការប្រកួតលើឆាកអន្តរជាតិកាន់តែច្រើនជួយឱ្យអត្តពលិកកាន់តែមានសក្តានុពល និងបទពិសោធ ពិសេសគឺការកៀគរសមាជិកចូលរួមឱ្យមានចំនួនកាន់តែច្រើន ដើម្បីឱ្យសហព័ន្ធមានការអភិវឌ្ឍរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់

ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិថ្មីប្តេជ្ញាបន្តការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លា Read More »

Modric នឹងទៅចូលរួមជាមួយ AC Milan ក្រោយចប់បេសកកម្មជាមួយ Real Madrid នៅ CWC 2025

(បរទេស)៖ ខ្សែបម្រើចាស់វស្សា Luka Modric នឹងផ្លាស់ទៅលេងនៅក្របខណ្ឌ Serie A របស់អ៉ីតាលី ក្នុងក្លិប AC Milan វិញ នៅពេលបញ្ចប់កម្មវិធី FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិកជាមួយ Real Madrid។ នេះបើតាមការឱ្យដឹងពីលោក Massiliano Allegri អ្នកចាត់ការទូទៅ AC។ ប្រធានក្រុមជម្រើសជាតិក្រឡាអុកក្រូអាត វ័យ ៣៩ឆ្នាំរូបនេះ រកបាន ២គ្រាប់ និងបញ្ជូនបាន ៦គ្រាប់ផងដែរក្នុងលីគ La Liga របស់អេស្ប៉ាញនារដូវកាលមុនជាមួយ Real Madrid។ នៅចាំបានថា Modric បានប្រកាសពីការចាកចេញពីទឹកដី Santiago Bernebeu កាលពីខែឧសភា ឆ្នាំ២០២៥ ដែលរូបលោកនឹងបញ្ចបរយ់ពេល ១៣ឆ្នាំលេងជាមួយអធិរាជស Real Madrid ជាទីដែលរូបលោកដណ្តើមបានពានធំឯកត្តជន Ballon d’Or កាលឆ្នាំ២០១៨ កន្លងទៅ និងពានផ្សេងៗជាក្រុមរហូតដល់ទៅ ២៨ពាន

Modric នឹងទៅចូលរួមជាមួយ AC Milan ក្រោយចប់បេសកកម្មជាមួយ Real Madrid នៅ CWC 2025 Read More »

Scroll to Top