July 15, 2025

Barcelona និង Real Madrid បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេងសញ្ជាតិហូឡង់

ក្នុងវ័យត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ Smit បានបង្ហាញពីទេពកោសល្យអស្ចារ្យដោយកំពុងបង្ហាញសមត្ថភាពរបស់គាត់ជាមួយក្លឹប AZ Alkmaar។កីឡាករវ័យក្មេងរូបនេះ បានចូលរួមលេងជាមួយក្រុមឈុតធំរបស់ AZ រហូតដល់ទៅ ៣១ ប្រកួតរួចមកហើយ ហើយក្លឹបធំៗជាច្រើនទូទាំងអឺរ៉ុបកំពុងចង់បានគាត់។ Barcelona និង Real Madrid ក៏ចាប់អារម្មណ៍ផងដែរអាស្រ័យលើរបាយការណ៍ពី MARCA បង្ហាញថា Barcelona និង Real Madrid ជាក្រុមក្នុងចំណោមជាច្រើនដែលចង់បានខ្សែបម្រើវ័យក្មេងជនជាតិហូឡង់រូបនេះ។ចំណាប់អារម្មណ៍នេះកើតឡើងបន្ទាប់ពីការបង្ហាញខ្លួនដ៏អស្ចារ្យរបស់ Smit នៅព្រឹត្តិការណ៍ UEFA U19 European Championship ដែលគាត់បានស៊ុតបញ្ចូលទី ៤ គ្រាប់ ហើយក៏ទទួលបានពាន MVPហើយក៏ជាអ្នកស៊ុតបញ្ចូលច្រើនជាងគេផងដែរ។ ក្លឹបដូចជា Chelsea, Tottenham, Manchester United, Bayern Munich និង Ajax ក៏បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នា។ ប៉ុន្តែអ្វីដែលធ្វើឱ្យ Barcelona កាន់តែមានឱកាសនាំគាត់មកបាន គឺជាការចូលចិត្តជាខ្លាំងរបស់ Smit ចំពោះអតីតតារាខ្សែបម្រើ Andres Iniesta។ការចូលចិត្ត Iniesta […]

Barcelona និង Real Madrid បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេងសញ្ជាតិហូឡង់ Read More »

Pablo Torre បានផ្ញើសារចាកចេញដល់ក្លឹប Barcelona បន្ទាប់ពីបញ្ជាក់ការផ្ទេរជាផ្លូវការទៅកាន់ Real Mallorca

កីឡាករខ្សែបម្រើវ័យក្មេងរូបនេះបានចាកចេញក្រោយពេលបញ្ចប់រដូវកាលដែលលំបាកក្នុងការទទួលបានឱកាសលេងមិនទៀងទាត់ ប៉ុន្តែការផ្ទេរនេះមានផ្ដល់សិទ្ធិឱ្យ Barcelona អាចទិញត្រឡប់មកវិញ (buy-back clause) ក្នុងពេលអនាគត។ Torre បានសរសេរលើ Instagram ដូច្នេះថា“ការប្រកួតដំបូងរបស់ខ្ញុំជាកីឡាករអាជីព, គ្រាប់បាល់ដំបូង, ឈ្នះពានដំបូង និងការលេងជាមួយកីឡាករល្អបំផុត។ រឿងដំបូងៗដែលមិនអាចបំភ្លេចបានឡើយ។ អរគុណ @fcbarcelona។”កីឡាករខ្សែបម្រើ Pablo Torre បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្លឹប Real Mallorca ហើយក៏បានផ្តល់បទសម្ភាសន៍ជាមួយគេហទំព័រផ្លូវការរបស់ក្លឹបអំពីការសម្រេចចិត្តរបស់គាត់ក្នុងការចូលរួមក្លឹបនៅរដូវក្តៅនេះ។ Torre បាននិយាយថា“ខ្ញុំសប្បាយចិត្តណាស់។ខ្ញុំបាននិយាយជាមួយខ្លួនឯងរយៈពេលពីរបីសប្ដាហ៍មកនេះថា ខ្ញុំចង់មកទីនេះ ខ្ញុំចង់រីករាយជាមួយ Mallorca ហើយខ្ញុំរង់ចាំមិនបានទេក្នុងការជួបសំណេះសំណាលជាមួយអ្នកគាំទ្រ មិត្តរួមក្រុម និងចាប់ផ្តើមហ្វឹកហាត់ថ្ងៃស្អែក។”“ចាប់តាំងពីខ្ញុំបាននិយាយជាលើកដំបូងជាមួយលោក Jagoba [Arrasate] និងលោក Pablo [Ortells] តាមការហៅវីដេអូ ខណៈដែលខ្ញុំស្ថិតនៅក្នុងការប្រកួតជម្រុះអឺរ៉ុប ពួកគេបានផ្តល់ទុកចិត្តដល់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំត្រូវការអារម្មណ៍នោះ។ ខ្ញុំមានអារម្មណ៍ថារឿងនេះអាចដំណើរការល្អ ហើយខ្ញុំសប្បាយចិត្តណាស់ដែលបានស្ថិតនៅទីនេះ។” ប្រែសម្រួលដោយ: 855starsport

Pablo Torre បានផ្ញើសារចាកចេញដល់ក្លឹប Barcelona បន្ទាប់ពីបញ្ជាក់ការផ្ទេរជាផ្លូវការទៅកាន់ Real Mallorca Read More »

Real Madrid ចុះហត្ថលេខាលើអតីតខ្សែការពារ Man Utd Carreras ពី Benfica

Real Madrid បានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអេស្ប៉ាញ Alvaro Carreras ពី Benfica ។ ខ្សែការពារឆ្វេងវ័យ 22 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបអេស្ប៉ាញក្នុងកិច្ចព្រមព្រៀងតម្លៃ 50 លានអឺរ៉ូ (£43m) និងបានចុះកិច្ចសន្យារយៈពេល 6 ឆ្នាំ។ Carreras គឺជាផ្នែកមួយនៃក្រុមយុវជនរបស់ Real Madrid កាលពីឆ្នាំ 2017 ដល់ 2020 មុនពេលចូលរួមជាមួយ Manchester United ។ Carreras ដំបូងបានចូលរួមជាមួយក្រុមព័រទុយហ្គាល់ក្នុងលក្ខខ័ណ្ឌខ្ចីជើង ហើយបន្ទាប់មកបានធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍វិញក្នុងតម្លៃ £5m ក្នុងខែឧសភា ឆ្នាំ 2024។ ក្នុងសេចក្ដីប្រកាសអំពីការផ្លាស់ប្ដូររបស់គេទៅកាន់ក្លឹប Real Madrid, ក្លឹប Benfica បានអះអាងថា Manchester United នឹងទទួលបានភាគរយ ២០% នៃចំនួយទឹកប្រាក់ខាងលើដែលលើសពីចំនួនដែលក្លឹបបានចំណាយទិញកីឡាកររូបនេះ។ Carreras ដែលបានចូលលេងចំនួន ៦៨ ប្រកួតសម្រាប់ក្លឹប Benfica និងរកបាន ៥ គ្រាប់

Real Madrid ចុះហត្ថលេខាលើអតីតខ្សែការពារ Man Utd Carreras ពី Benfica Read More »

Women’s Euro 2025 ឈានដល់វគ្គ ១/៤ ម្ចាស់ពាន ២០២២ ប៉ះស៊ុយអែត

(ស្វីស)៖ ការប្រកួតជើងឯកនារីអឺរ៉ុប Women’s Euro 2025 ពេលនេះបានឈានដល់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយហើយ ដែលបានរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតនៅប្រទេស្វីស ខណៈវគ្គនេះក្រុមនារីអង់គ្លេស ដែលជាម្ចាស់ការតំណែងជើងឯកឆ្នាំ២០២២ ត្រូវប្រឈរមុខជាមួយនារីស៊ុយអែត ។ ស្ថិតក្នុងវគ្គនេះ ក្រុមនារីន័រវេល ជួបក្រុមនារីអ៉ីតាលី ពេលដែលនារីបារាំង ប៉ះក្រុមនារីអាល្លឺម៉ង់ និងក្រុមនារីអេស្ប៉ាញ ត្រូវប្រជែងជាមួយនារីម្ចាស់ស្វីស ខណៈកីឡាការិនីអេស្ប៉ាញ Esther Gonzalez កំពុងរកបាន ៤គ្រាប់ច្រើនជាងគេ នៃតំណែងម្ចាស់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ ។ សូមជម្រាបផងថា ៤ឆ្នាំមុខ ក្រុមនារីអង់គ្លេស បានឈានដល់វគ្គផ្តាច់ព្រ័ត្រ នឹងក្លាយជាម្ចាស់ពាន Women’s Euro 2022 បន្ទាប់ពីយកឈ្នះក្រុមនារីអាល្លឺម៉ង់ លទ្ធផល ២-១ ពីការលេងបន្ថែមម៉ោង ១៥នាទី ២ដង ក្រោយពីទម្លាក់ក្រុមនារីស៊ុយអែត ៤-០ ចេញពីវគ្គ ៤ក្រុមហើយនោះ ៕ ប្រភព៖ freshnewsasia

Women’s Euro 2025 ឈានដល់វគ្គ ១/៤ ម្ចាស់ពាន ២០២២ ប៉ះស៊ុយអែត Read More »

Newcastle កំពុងព្យាយាមធ្វើការផ្លាស់ប្តូរមួយ លើខ្សែប្រយុទ្ធ Eintracht Frankfurt តម្លៃអាចជិត១០០លានដុល្លារ

(បរទេស)៖ ក្លិបសារិការព្រៃ Newcastle United អំឡុងពេលនេះបានកំពុងតែព្យាយាមធ្វើការផ្លាស់ប្តូរមួយលើកីឡាករ Hugo Ekitike របស់ក្លិប Eintracht Frankfurt ដែលអាចជាការផ្ទេរស្ថិតក្នុងកំណត់ត្រាមួយផងដែរ ។ នេះបើតាមប្រភពពី BBC នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។ ប្រភពពីក្លិប Newcastle បានឱ្យដឹងថា ឥឡូវនេះក្លិបកំពុងស្វែងរកកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ដើម្បីធ្វើយ៉ាងណាអាចចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះ ដែលទំនងជាមានតម្លៃលើសពី ៧០លានផោន ឬជិត ១០០លានដុល្លារ ។ ជាមួយការស្វែងរកជម្រើសខ្សែប្រយុទ្ធថ្មីនេះ ក្លិបក៏បានបញ្ជាក់ថា ក៏មិនមានគោលការណ៍លក់ខ្សែប្រយុទ្ធ Alexander Isak ដែលកំពុងមានការចាប់អារម្មណ៍ពីក្លិបធំៗ នៅទូទាំងតំបន់អឺរ៉ុប ជាពិសេសគូប្រជែងក្នុងលីគ ហ្សងក្រហម Liverpool ផងដែរ ដ្បិតរូបគេមានតម្លៃកំណត់ត្រាប្រមាណ ៦៣លានដផោនរបស់ក្លិបផ្ទេរមកពី Real Sociedad កាលឆ្នាំ២០២២ ។ Hugo Ekitike ជាខ្សែប្រយុទ្ធមានវ័យ ២៣ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អនឹងលេចធ្លោ ជាមួយការស៊ុតបញ្ចូលទីបាន ១៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៨ដង កាលពីរដូវកាលមុន ខណៈដែលក្រុមរបស់គាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣

Newcastle កំពុងព្យាយាមធ្វើការផ្លាស់ប្តូរមួយ លើខ្សែប្រយុទ្ធ Eintracht Frankfurt តម្លៃអាចជិត១០០លានដុល្លារ Read More »

ខ្សែការពារ Tuanzebe ប្តឹងអតីតក្លិប Man Utd ដែលធ្វេសប្រហែសផ្នែកវេជ្ជសាស្រ្ត

(បរទេស)៖ អតីតកីឡាករខ្សែការពាររបស់ Manchester United គឹ Axel Tuanzebe បានដាក់ពាក្យប្តឹងក្លិបបិសាចក្រហមមួយនេះ ដែលបានធ្វេសប្រហែសពីការណែនាំផ្នែកវេជ្ជសាស្រ្ត ពេលខ្លួនរបួសនាពេលកន្លងមក។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ២៧ឆ្នាំ ដែលបានទៅចូលរួមជាមួយ Burnley កាលពីដើមខែនេះ បានដាក់ពាក្យប្តឹងទៅតុលាការកំពូល ដើម្បីប្រឆាំងទៅនឹង United រួចរាល់ហើយកាលពីសប្តាហ៍មុន។ ការចោទប្រកាន់នេះដែរ វាបានកើតឡើងនាអំឡុងខែកក្កដា ឆ្នាំ២០២២ ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហារបួសដែលមិនត្រូវបានបញ្ជាក់ ជាមួយនឹងតម្លៃព្យាបាលមានដល់ទៅជាង ១លានផោនឯណោះ។ លើសពីនេះទៀត Tuanzebe ក៏បានទម្លាយថា រូបគេបានផុតសុពលភាពកិច្ចសន្យាមានដល់ ១៩៥ថ្ងៃនៅ Man Utd មុនពេលរូបគាត់ត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅក្លិប Stoke City នាអំឡុងខែមករា ឆ្នាំ២០២៣ ដែលលោកបានចូលលេងត្រឹមតែ ៥ប្រកួតប៉ុណ្ណោះ។ ទោះជាយ៉ាងណា ទាំងក្លិប United និងលោក Simons Muirhead Burton មេធាវីរបស់ Tuanzebe បានធ្វើការបដិសេធមិនធ្វើបទអត្ថាធិប្បាយណាមួយដូចគ្នា នៅពេលមានការទាក់ទងសួរនាំអំពីរឿងនេះពីសំណាក់ BBC Sport៕

ខ្សែការពារ Tuanzebe ប្តឹងអតីតក្លិប Man Utd ដែលធ្វេសប្រហែសផ្នែកវេជ្ជសាស្រ្ត Read More »

លើសពីកីឡា! ព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់ នឹងមានពិនិត្យសុខភាពជូនស្ដ្រីទូទៅដោយឥតគិតថ្លៃ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឆ្នាំ២០២៥ ដែលជាកម្មវិធីរត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ នឹងត្រូវរៀបចំជាលើកទី៣ នាថ្ងៃទី១៩ ខែតុលាខាងមុខ នៅសួនច្បារមុខវត្តបទុមវតី ខណៈក្រៅពីការរត់កម្សាន្ដ និងសុខភាព គណៈកម្មការ និងដៃគូពាក់ព័ន្ធ ក៏នឹងមានរៀបចំពិនិត្យស្វែងរកជំងឺមហារីកសុដន់ ជូនដល់ស្ដ្រីទូទៅដោយឥតគិថ្លៃផងដែរ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដានេះថា នេះជាលើកទី៣ ហើយ ដែល NOCC ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះរៀងរាល់ឆ្នាំ ព្រមទាំងបានចង្អុលបង្ហាញឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធសហការរៀបចំព្រឹត្តិការណ៍នេះ ដែលផ្ដោតសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាល់ជំងឺមហារីកសុដន់។ លោកបន្ដថា «គោលបំណងធំនៃការរៀបចំព្រឹត្តិការណ៍នេះ គឺការរត់ដើម្បីគាំពារស្ដ្រីទាក់ទងនឹងជំងឺមហារីកសុដន់ ហើយមួយវិញទៀត គឺរត់ដើម្បីសប្បុរសធម៌ ដែលជាគោលការណ៍ដ៏សំខាន់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ។ តែអ្វីដែលសំខាន់ នៅកម្មវិធីដែលមិនធ្លាប់មាននោះ គឺលក្ខណៈពិសេសនៃព្រឹត្តិការណ៍របស់យើង ដែលជួយដល់សុខភាពរបស់ស្ដ្រីនេះតែម្ដង។ ដូច្នេះយើងសង្ឃឹមថា នឹងមានការចូលរួមច្រើនកុះករពីស្ដ្រីទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ»។ ជារួមព្រឹត្តិការណ៍ខាងលើ គឺលើសពីកម្មវិធីកីឡា លើសពីការរត់ប្រណាំង ដែលជាការលើកកម្ពស់សុខុមាលភាពក្នុងសង្គម ជាក់ស្ដែងក្រៅពីការចុះឈ្មោះចូលរួមរត់កម្សាន្ដ រយៈពេល ៣ថ្ងៃមុនការប្រកួតផ្លូវការ

លើសពីកីឡា! ព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់ នឹងមានពិនិត្យសុខភាពជូនស្ដ្រីទូទៅដោយឥតគិតថ្លៃ Read More »

Scroll to Top