August 7, 2025

Son Heung-min សារភាពថាការផ្ទេរទៅ Los Angeles FC មិនមែនជាជម្រើសដំបូងរបស់គាត់ទេ

(បរទេស)៖ តារាបាល់ទាត់កូរ៉េខាងត្បូង Son Heung-min បានសារភាពថាការផ្ទេរទៅក្លឹប Los Angeles FCរបស់សហរដ្ឋអាមេរិក មិនមែនជា ជម្រើសដំបូង របស់គាត់ទេ ប៉ុន្តែការជជែកជាមួយប្រធានក្លឹប “បានផ្លាស់ប្តូរចិត្តរបស់គាត់ ដើម្បីបានចូលរួមជាមួយនឹងតម្លៃកំណត់ត្រាមួយក្នុងក្របខ័ណ្ឌ Major League Soccer (MLS) ។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះមិនត្រូវបានបង្ហាញដោយក្លឹបណាមួយនោះទេ ប៉ុន្តែសារព័ត៌មាន Athletic បានរាយការណ៍ថា LAFC បានបង់ថ្លៃក្នុងចំនួនប្រហែល20លានផោនឬស្មើ 26.5 លានដុល្លារសម្រាប់កីឡាករវ័យ 33 ឆ្នាំនេះ។ តម្លៃដែលបានបង់ទៅឱ្យ Spurs សម្រាប់កីឡាករកូរ៉េខាងត្បូងគឺលើសតម្លៃខ្ពស់បំផុតនី MLS ពីមុន ដែលក្លឹប Atlanta United បង់ដើម្បីចុះហត្ថលេខា Emmanuel Latte Lath ពី Middlesbrough ក្នុងខែកុម្ភៈ16.5 លានផោន។ កីឡាករ Son បាននិយាយកាលពីថ្ងៃពុធថា “វាជាសុបិនក្លាយជាការពិត។ ប្រសិនបើខ្ញុំនិយាយដោយស្មោះត្រង់ វាមិនមែនជាជម្រើសដំបូងរបស់ខ្ញុំទេ។ ប៉ុន្តែការនិយាយទូរស័ព្ទដំបូងដែលខ្ញុំបានជួបជាមួយ [សហប្រធាន LAFC] John […]

Son Heung-min សារភាពថាការផ្ទេរទៅ Los Angeles FC មិនមែនជាជម្រើសដំបូងរបស់គាត់ទេ Read More »

ពលរដ្ឋខ្មែរ យកសកម្មភាពកីឡា ជាទូតនៃសន្ដិភាព

មនុស្សត្រូវការលំហាត់ប្រាណ ចំបាច់ដើម្បីឲ្យមានសុខភាពល្អ។ លើសពីការប្រកួតប្រជែងតាមសមត្ថភាពបច្ចេកទេសកាយសម្បទា និងប្រាជ្ញាស្មារតី សកម្មភាពកីឡា ដើរតួជាទូតពង្រឹងចំណងមិត្តភាពរវាងមនុស្សនិងមនុស្ស រវាងប្រទេសនិងប្រទេស។ ពលរដ្ឋ ជាច្រើននៅកម្ពុជា បានបង្កើតសកម្មភាពកីឡាមហាជន ដើម្បីបង្ហាញទៅអន្ដរជាតិថាកម្ពុជា ស្រឡាញ់សន្ដិភាព និងត្រូវការសន្ដិភាព។ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានចាប់ផ្ដើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា តែងតែព្យាយាមដោះស្រាយ ដោយជំរុញឲ្យថៃ ឡើងមកតតាំងតាមផ្លូវច្បាប់នៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ប៉ុន្ដែ ថៃបដិសេធ ហើយបន្ដឈ្លោះជាមួយកម្ពុជា ខ្លាំងឡើងៗ។ លុះចូលដល់ថ្ងៃទី២៤ កក្កដា យោធាថៃ បានបាញ់មកលើកងទ័ពកម្ពុជា រហូតដល់យប់ថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ទើបឈប់ផ្ទុះអាវុធ បន្ទាប់ពីភាគីទាំង២ ទទួលយកបទឈប់បាញ់។ ប្រទេសទូទាំងពិភពលោក មិនគាំទ្រទេ ក្នុងការនាំយកវិស័យកីឡាទៅពាក់ព័ន្ធជាមួយនយោបាយ ដែលបង្ហាញពីការើសអើងជាតិសាសន៍ ពណ៌សម្បុរ និងសាសនា។ ដោយឡែក ប្រសិនជាប្រទេសមានសង្គ្រាម មិនមានស្ថិរភាព តើវិស័យកីឡាគ្រប់ប្រភេទអាចវិវឌ្ឍទៅល្អដែរឬទេ? ទន្ទឹមពេល រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់អន្ដរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ពលរដ្ឋ ដែលជាអ្នកលេងកីឡាមួយចំនួន បានចូលរួមចំណែកជាកម្លាំងគាំទ្រ ដោយបានបង្កើតសកម្មភាពកីឡា

ពលរដ្ឋខ្មែរ យកសកម្មភាពកីឡា ជាទូតនៃសន្ដិភាព Read More »

Scroll to Top