August 21, 2025

Shopee Cup៖ ព្រះខ័នរាជ ប៉ះ Shan បើកឆាកពូលB ល្ងាចនេះ ខណៈលោក McConkey ថានឹងប្លែកជាងជួបគ្នា ៣ដងកាលពីឆ្នាំមុន

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុម Shan United របស់ម្ចាស់ផ្ទះមីយ៉ាន់ នាវេលាម៉ោង ៦៖៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា) ថ្ងៃទី២១ ខែសីហានេះ ក្នុងជំនួបបើកឆាកពូលB នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ ASEAN Club Championship Shopee Cup 2025/26 ខណៈគ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជាលោក Mattew McConkey ថា ការប្រកួតនេះ នឹងមានការប្រកួតប្រជែងខ្លាំងខុសប្លែកពីការជួបគ្នា ៣ដង កាលពីឆ្នាំមុន។ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃពុធកន្លងលោក McConkey បានលើកឡើងថា ឆ្នាំនេះ Shan United បានផ្លាស់ប្ដូរកីឡាករច្រើន ពិសេសកីឡាករបរទេស ព្រមទាំងទម្រង់លេងជាដើម ហើយព្រះខ័នរាជស្វាយរៀង ក៏ដូចគ្នា ។ ដូច្នេះលោកគិតថា ជំនួបលើកនេះ នឹងមានការខុសប្លែងច្រើន បើធៀបនឹងការជួបគ្នា ៣លើកកន្លងមក ។ យ៉ាងណាលោកថា វាមិនមែនជាឧបសគ្គសម្រាប់ក្រុមក្នុងដំណើរឆ្ពោះទៅរកជ័យជម្នះនោះទេ គ្រាន់តែលោកចង់បង្ហាញថា អ្វីដែលបានកើតឡើងពីអតីតកាល មិនមានអ្វីប៉ះពាល់ដល់អនាគតឡើយ។ ជាមួយគ្នាដែរ កីឡាករសញ្ជាតិខ្មែរ Yudai Ogawa បានបង្ហាញពីការត្រៀមបានយ៉ាងល្អរបស់ព្រះខ័នរាជស្វាយរៀង ដោយក្រុមនឹងលេងជាមួយទំនុកចិត្ត […]

Shopee Cup៖ ព្រះខ័នរាជ ប៉ះ Shan បើកឆាកពូលB ល្ងាចនេះ ខណៈលោក McConkey ថានឹងប្លែកជាងជួបគ្នា ៣ដងកាលពីឆ្នាំមុន Read More »

Paul នឹងប៉ះ Davis ដែលជាម្ចាស់ខ្សែក្រវាត់ WBA នាចុងឆ្នាំនេះ នៅសហរដ្ឋអាមេរិក

(បរទេស)៖ កីឡាករប្រដាល់ Jake Paul នឹងពើបប្រទះ Gervonta Davis ដែលកំពុងកាន់កាប់ខ្សែក្រវាត់ WBA lightweight នៃជំនួបតាំងពិព័រណ៍មួយនៅក្នុងទីក្រុង Atlanta ស្ថិតក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ជំនួបរវាងជើងខ្លាំងទាំងពីរនេះ មិនត្រូវបានរាប់បញ្ចូលជាលក្ខណៈប្រដាល់អាជីពឡើយ នៅពេលទម្ងន់ក៏មានការខុសប្លែកគ្នាខ្លាំងរវាង Paul មានទម្ងន់ ២០០ផោន គ្រាដែល Davis មានត្រឹមតែ ១៣៥ផោនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា វាជាការឡើងសង្វៀនលើកទី១៤ របស់អតីតតារា YouTube, Paul ដោយធ្លាប់ទទួលបានជ័យជម្នះ ១២លើក និងចាញ់តែ ១លើកប៉ុណ្ណោះ នៅពេល Davis បានឈ្នះ ៤ប្រកួត ក្នុងចំណោម ៥ប្រកួតចុងក្រោយផងដែរ។ កីឡាករសញ្ជាតិអាមេរិក Davis នៅតែរក្សាកំណត់ត្រាប្រកួត ៣១ដងមិនចាញ់ឡើយក្នុងអាជីពប្រដាល់ ពោលគឺឈ្នះ ៣០ដង និងស្មើ ១ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ២៨ដងទៀតផង

Paul នឹងប៉ះ Davis ដែលជាម្ចាស់ខ្សែក្រវាត់ WBA នាចុងឆ្នាំនេះ នៅសហរដ្ឋអាមេរិក Read More »

តារាអូឡាំពិកម្នាក់ត្រូវជាប់បម្រាមរយៈពេល 4 ឆ្នាំ ប៉ុន្តែអាចត្រឡប់មកធ្វើជាតារាម៉ូដែលវិញ

តារាអូឡាំពិកដ៏ស្រស់ស្អាតម្នាក់ត្រូវបានហាមប្រាមមិនឱ្យចូលរួមប្រកួតរយៈពេលបួនឆ្នាំ។ Maryna Bekh-Romanchuk គឺជាកីឡាការិនីអូឡាំពិកបីសម័យកាល ប៉ុន្តែពេលនេះនាងនឹងត្រូវវិលត្រលប់មកចាប់អាជីពជាតារាម៉ូដែល និងជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គមវិញ។ កីឡាការិនីជនជាតិអ៊ុយក្រែនវ័យ៣០ឆ្នាំនេះបានឈ្នះមេដាយប្រាក់មួយក្នុងការប្រកួតជើងឯកពិភពលោកក្នុងការលោតវែង និងការលោតបីដង។ ប៉ុន្តែនាងត្រូវបានតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់ហើយការហាមប្រាមរបស់នាងបានធ្វើឡើង បើទោះបីជាអង្គភាពសុចរិតភាពអត្តពលកម្មផ្តល់ឱ្យនាងរហូតដល់ថ្ងៃទី 10 ខែសីហា ដើម្បីសារភាពចំពោះការរំលោភបំពាននេះក៏ដោយ។ប្រសិនបើនាងសារភាព នោះបម្រាមរបស់នាងនឹងត្រូវកាត់បន្ថយត្រឹមមួយឆ្នាំ។ Bekh-Romanchuk បានបដិសេធចំពោះការប្រើប្រាស់សារធាតុប៉ូវកម្លាំងដែលហាមឃាត់ ហើយបានអះអាងថា កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន គឺបណ្តាលមកពីការព្យាបាលសុខភាពនាងប៉ុណ្ណោះ។ ហើយនាងនៅតែមានជម្រើសក្នុងការប្តឹងឧទ្ធរណ៍ចំពោះការហាមឃាត់នៅក្នុងតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា។ ការហាមឃាត់នេះត្រូវបានកំណត់រហូតដល់ខែឧសភា ឆ្នាំ 2029 ដែលអាចបញ្ចប់អាជីពជាអត្តពលិករបស់នាង។ នាងនឹងខកខានការប្រកួតជើងឯកពិភពលោកចំនួនពីរ និងព្រឹត្តិការណ៍អូឡាំពិកទីក្រុង Los Angeles ក្នុងឆ្នាំ 2028។ ទោះជាយ៉ាងណាក៏ដោយ Bekh-Romanchuk មានការធូរស្បើយខ្លះខណៈដែលនាងអាចត្រលប់ទៅអាជីពផ្សេងទៀតរបស់នាងវិញ។ នាងធ្វើការជាតារាម៉ូដែល និងជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជាមួយនឹងអ្នកតាមដានចំនួន ៤៩១ ០០០ នាក់នៅលើ Instagram។ ដោយមានសម្បុរពណ៌ត្នោតដ៏ស្រស់ស្អាតនាងបានធ្វើការជាមួយម៉ាកយីហោអ៊ុយក្រែនដូចជា Domino Group, Trihard និង Fabric 17 ។ ប្រភព៖ NKDNEWS

តារាអូឡាំពិកម្នាក់ត្រូវជាប់បម្រាមរយៈពេល 4 ឆ្នាំ ប៉ុន្តែអាចត្រឡប់មកធ្វើជាតារាម៉ូដែលវិញ Read More »

Scroll to Top