យុវជន​ ឃួន វេជ្ជបុត្រ មិន​នឹកស្មាន​ក្រុម​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​នេះ​ផង

យុវជន​ ឃួន វេជ្ជបុត្រ តំណាង​ក្រុម​បាល់បោះ​ Bong Kror ដែល​ទទួល​បាន​លេខ២​ នៃ​ពាន​រង្វាន់​ CamEd Men’s & Women’s Basketball Tournament 2025 មិន​នឹកស្មាន​ថា​ក្រុមប្រកួត​​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​នេះ​ទេ។​ ឃួន វេជ្ជបុត្រ បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​ទទួល​បាន​ចំណាត់​ថ្នាក់​ត្រឹម​លេខ​២​ក៏​ក្រុម​ទាំង​មូល​សប្បាយ​រីករាយ​ផង​ដែរ​ ដោយ​សារ​តែ​ម្នាក់​ៗ​បាន​ខំប្រឹងហ្វឹកហាត់​​ និង​ប្រកួត​អស់​ពី​សមត្ថភាព​។​ ក្រុម​ Bong Kror ប្រមូលផ្ដុំ​​ទើប​បាន​ ៤សប្ដាហ៍​នោះ​ទេ​ ដូច្នេះ​ការ​​ហ្វឹកហាត់​ជា​មួយ​គ្នាមានពេល​​តិចតួច​​ និង​ទើប​ប្រកួត​ជា​មួយ​ប៉ុណ្ណោះ​។​ និយាយ​ជា​រួម​ក៏​មិន​នឹក​ស្មាន​ថា​ក្រុម​តស៊ូ​ប្រកួត​រហូត​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​ទទួល​បាន​លេខ២​ ដូច​នេះ​ទេ។​ យុវជន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ចេះ​ស្រឡាញ់​សាមគ្គី​គ្នា​ និង​ចេះ​បង្ហាត់​បង្រៀន​ យោគយល់​គ្នា​ និង​ចេះ​តស៊ូ​ខំប្រឹង​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច។​ រូប​គេ​ក៏​ដូច​ជា​សមាជិក​ក្រុម​សប្បាយ​រីករាយ និង​បាន​ស្គាល់​មិត្តភ័ត្តថ្មីៗ​ហើយ​​បាន​ចូលរួល​កា​រប្រកួត​ពាន​រង្វាន់​ដែល​វិទ្យាស្ថាន​រៀបចំ​នេះ​ឡើយជា​មួយ​គ្នា។​ បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​បាល់បោះ​ CamEd Men’s & Women’s Basketball Tournament 2025 បាន​បិទ​បញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី២៤​ ខែ​សីហា​ ឆ្នាំ​២០២៥​ ក្រោយ​រៀបចំ​ឡើង​អស់រយៈពេល​ ៧ថ្ងៃ​មក​​នេះ។​ ផ្នែក​បុរស​ […]

យុវជន​ ឃួន វេជ្ជបុត្រ មិន​នឹកស្មាន​ក្រុម​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​នេះ​ផង Read More »