មូលនិធិ Diogo Jota បាត់ស្រមោលជាមួយទឹកប្រាក់ជាង ៦ម៉ឺនដុល្លារ
គេហទំព័រមូលនិធិដែលដាក់ឈ្មោះតារាបាល់ទាត់ Diogo Jota ដែលស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់ឆេះរថយន្តនៅអេស្ប៉ាញ បានបាត់ស្រមោលចេញពីបណ្តាញអ៊ីនធឺណិត ក្រោយរៃអង្គាសប្រាក់បានជាង ៦ម៉ឺនដុល្លារ។ គេហទំព័រឈ្មោះ diogojotafoundation.org បានលុបចេញពីលើប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃទី២១ សីហា ហើយនៅពេលមានការសួរនាំរកព័ត៌មានទៅកាន់ក្លិប Liverpool និងក្រុមគ្រួសាររបស់ Jota ពួកគេបានបដិសេធថាមិនបានបង្កើតមូលនិធិនេះឡើងមកទេ និងមិនជាប់ពាក់ព័ន្ធអ្វីទាំងអស់។ មូលនិធិនោះបង្កើតឡើងក្រោយការស្លាប់របស់ Jota សមាជិកក្រុម Liverpool និងជម្រើសជាតិព័រទុយហ្កាល់ បានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយការរៃអង្គាសប្រាក់នោះ ត្រូវបានគេដឹងថាមានទំហំប្រមាណជាង ៦,៤ម៉ឺនដុល្លារ ដែលទទួលបានពីសប្បុរសជន និងអ្នកបរិច្ចាគផ្សេងៗ។ រឿងចម្លែកនោះគឺ ប្រព័ន្ធប្រតិបត្តិការទទួលប្រាក់របស់មូលនិធិ គឺទទួលយកតែរូបិយបណ្ឌគ្រីបតូ តែប៉ុណ្ណោះ ខណៈអ្នកផ្ញើប្រាក់បរិច្ចាគ បានប្រើមធ្យោបាយផ្សេងៗ តាមរូបិយបណ្ណអនឡាញ មានទំនាក់ទំនងនឹងរូបីយបណ្ណគ្រីបតូទាំងនោះ។ គោលបំណងនៃការបង្កើតមូលនិធិ Jota នោះឡើង គឺដើម្បីប្រើប្រាស់ទទួលបានពីការបរិច្ចាគ សម្រាប់គាំទ្រដល់កុមារ ការបង្កើតសហគមរស់នៅ និងផ្សព្វផ្សាយពីកីឡាបាល់ទាត់។ បន្ថែមពីនេះមូលនិធិបានបង្កើតឡើងនោះ អះអាងថា នឹងផ្តល់អាហារជាប្រចាំ ២៥ ០០០ដង ទៅជនក្រីក្រ ជួយឧបត្ថម្ភកុមារ ៣០០នាក់ កំពុងសិក្សា និងការបង្កើតដៃគូសហការក្នុងតំបន់ត្រូវបានជំនួយជាដើម។ គណៈកម្មការសប្បុរសធម៌ចក្រភពអង់គ្លេស […]
មូលនិធិ Diogo Jota បាត់ស្រមោលជាមួយទឹកប្រាក់ជាង ៦ម៉ឺនដុល្លារ Read More »