Suarez ត្រូវជាប់បម្រាម៦ប្រកួតពីបទស្ដោះទឹកមាត់ដាក់បុគ្គលិកបាល់ទាត់
ខ្សែប្រយុទ្ធ Luis Suarez របស់ក្លឹប Inter Miami ត្រូវបានពិន័យព្យួរការប្រកួតចំនួន 6 ប្រកួតសម្រាប់ការស្តោះទឹកមាត់ដាក់បុគ្គលិករបស់ក្រុម Seattle Sounders បន្ទាប់ពីក្រុមរបស់គាត់ចាញ់ 3-0 នៅកម្មវិធីLeagues Cup វគ្គផ្តាច់ព្រ័ត្រ។ ឧបទ្ទវហេតុនេះបានកើតឡើងភ្លាមៗបន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោងកាលពីថ្ងៃទី 31 ខែសីហា ដោយមានការប៉ះទង្គិចគ្នារវាងកីឡាករទាំងពីរក្រុមនិងបង្កដោយកីឡាករអ៊ុយរូហ្គាយLuis Suarez។ Suarez បានចាប់កខ្សែបម្រើ Obed Vargas របស់ Sounders មុនពេលមិត្តរួមក្រុម Sergio Busquets វាយកីឡាករអន្តរជាតិម៉ិកស៊ិកចំចង្កា។ មួយសន្ទុះក្រោយមក Suarez បានទៅចូលរួមក្នុងជម្លោះជាមួយនាយកសន្តិសុខ Sounders លោក Gene Ramirez ហើយត្រូវបានមិត្តរួមក្រុម Oscar Ustari រារាំងមុនពេលគាត់ស្ដោះទឹកមាត់ដាក់មុខ Ramirez ។ អតីតខ្សែប្រយុទ្ធ Liverpool និង Barcelona កីឡាករ Suarez អាយុ 38 ឆ្នាំបានសុំទោសចំពោះអាកប្បកិរិយារបស់គាត់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី Instagram របស់គាត់។ […]
Suarez ត្រូវជាប់បម្រាម៦ប្រកួតពីបទស្ដោះទឹកមាត់ដាក់បុគ្គលិកបាល់ទាត់ Read More »