October 13, 2025

ហ្គាណា យកបានកៅអីជុំចុងក្រោយ World Cup 2026 នឹងជាប្រទេសទី៥ ឡើងទៅពីតំបន់អាហ្រ្វិក

(អាហ្រ្វិក)៖ ហ្គាណា នៅពេលនេះទទួលបានសិទ្ធិពេញលេញសម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍ FIFA World Cup 2026 បន្ទាប់ពីបានយកឈ្នះប្រទេស Comoros ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាបានកៅអីក្នុងកំពូល I ជាមួយការរកបាន ២៥ពិន្ទុនៃវគ្គជម្រុះរបស់ពួកគេ។ ហ្គាណា គឺជាប្រទេសទី៥ ចេញពីតំបន់អាហ្រ្វិក ឡើងទៅលេង World Cup 2026 បន្ទាប់ពីប្រទេសម៉ារ៉ុក ទុយនេស៊ី អេហ្ស៊ីប និងអាល់ហ្សេរី ដែលបានឡើងទៅអាមេរិកខាងជើង ដោយមានសហរដ្ឋអាមេរិក កាណាដា នឹងម៉ិកស៊ិក ធ្វើសហម្ចាស់ផ្ទះក្នុងទម្រង់លេងថ្មី ៤៨ក្រុម ។ សូមជម្រាបផងថា សម្រាប់ទម្រង់លេងថ្មីនេះ តំបន់អាហ្រ្វិកត្រូវបានបង្កើនដល់ ៩កៅអីកន្លះ សម្រាប់ជ្រើសទៅជុំចុងក្រោយ World Cup 2026 ដែលនេះនៅខ្វះតែ ៤ក្រុមទៀតប៉ុណ្ណោះ នេះក៏ជាលើកទី៥ នៃវត្តមានរបស់ក្រុមហ្គាណា ទៅជុំចុងក្រោយ World Cup បន្ទាប់ពីធ្លាប់មានកៅអីនៅឆ្នាំ២០០៦, ២០១០, ២០១៤ និង២០២០ ៕ ប្រភព៖ FRESHNEWS

ហ្គាណា យកបានកៅអីជុំចុងក្រោយ World Cup 2026 នឹងជាប្រទេសទី៥ ឡើងទៅពីតំបន់អាហ្រ្វិក Read More »

ឆ្នាំ ២០២៥ Ronaldo ធ្វើឱ្យអ្នកគាំទ្រក្នុងលោក នឹកស្មានមិនដល់ជាមួយរឿងធំៗ ៣ យ៉ាង

ខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo បានធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោក ភ្ញាក់ផ្អើលជាមួយរឿងធំៗចំនួន ៣ អំពីអាជីពជាកីឡាករបាល់ទាត់របស់​គាត់ក្នុងឆ្នាំ ២០២៥ នេះ។ ជាការពិត Ronaldo គឺជាកីឡាករម្នាក់ ដែលមានការតស៊ូខ្លាំង បូករួមជាមួយភាពអំណត់អត់ធន់ សមត្ថភាព និងទេពកោសល្យ បានធ្វើឱ្យគាត់ឈរជាកំពូលកីឡាករអស់រយៈពេលជិត ២ ទសវត្សមកហើយ។ នៅឆ្នាំ ២០២៥ នេះ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ បានឈានចូលវ័យ ៤០ ឆ្នាំទៅហើយ ប៉ុន្តែគាត់នៅតែអាចធ្វើរឿង ៣ យ៉ាង រហូតធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកនឹកស្មានមិនដល់។ រឿងដំបូង គឺដូចដឹងស្រាប់ហើយថា Ronaldo បានឈានចូលវ័យ ៤០ ឆ្នាំទៅហើយ ប៉ុន្តែគាត់នៅតែអាចឈរជាកំពូលកីឡាករម្នាក់។ គាត់នៅតែជាកីឡាករលេងក្នុងកម្រិតខ្ពស់ និងមានឥទ្ធិពលក្នុងក្រុម មិនថានៅជម្រើសជាតិ ព័រទុយហ្គាល់ និងក្លិប។   Luka Modric ក៏ដូចជាកីឡាករមួយចំនួនទៀត ដែលមានវ័យ ៤០ ឆ្នាំដូចគ្នាក៏បន្តលេងក្នុងកម្រិតខ្ពស់ផងដែរ ប៉ុន្តែរឿង​មួយ ដែលធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរបំផុតចំពោះ Ronaldo

ឆ្នាំ ២០២៥ Ronaldo ធ្វើឱ្យអ្នកគាំទ្រក្នុងលោក នឹកស្មានមិនដល់ជាមួយរឿងធំៗ ៣ យ៉ាង Read More »

Scroll to Top