October 17, 2025

Arnold មានឱកាសលេងទល់មុខនឹងអតីតក្លឹបកុមារភាព ពេល Real ប៉ះ Liverpool នាខែវិច្ឆិកា

(បរទេស)៖ ខ្សែការពារស្តាំ Trent Alexander-Arnold មានឱកាសបង្ហាញមុខ ពេល Real Madrid ប្រទះនឹងអតីតក្លឹបចាស់របស់គេ Liverpool នៅពានអឺរ៉ុប UEFA Champions League នាខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានកំពុងទទួលបានភាពប្រសើរឡើងពីការជាសះស្បើយឡើងវិញនៃរបួស មុនពេលត្រឡប់ ទៅកាន់កីឡដ្ឋាន Anfield នាថ្ងៃទី០៤ ខែវិច្ឆិកា ដោយមានរយៈពេល ៧សប្តាហ៍ គិតចាប់តាំងពីរបួសទល់នឹង Marseille នៅថ្ងៃបើកឆាក UCL 2025-26។ ខ្សែការពារស្ថិតក្នុងក្រុមតោកំណាចអង់គ្លេសរូបនេះ បានចប់កិច្ចសន្យា និងចាកចេញពី Anfield ជាទីដែល Arnold លេងតាំងពីវ័យ ៨ឆ្នាំ ដោយបានមកចុះកិច្ចសន្យា ៦ឆ្នាំលេងនៅក្លឹបស្ថិតនៅតំបន់ Los Blancos នាអំឡុងខែមិថុនា ឆ្នាំ២០២៥។ តាំងពីផ្លាស់មកលេងនៅទឹកដីអេស្ប៉ាញ Arnold ទើបតែលេងបាន ៥ដង គ្រប់ការប្រកួតរបស់ Real Madrid ដែលស្មើនឹង ១៥៦នាទីប៉ុណ្ណោះ៕ ប្រភព៖FRESHNEWS

Arnold មានឱកាសលេងទល់មុខនឹងអតីតក្លឹបកុមារភាព ពេល Real ប៉ះ Liverpool នាខែវិច្ឆិកា Read More »

ពុំមានអ្នកគាំទ្រណាម្នាក់នៃក្លឹប Tel Aviv ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាទល់នឹង Aston នៅ UEL ឡើយ

(បរទេស)៖ ក្រុមអ្នកគាំទ្រនៃក្លឹបបាល់ទាត់ Maccabi Tel Aviv របស់អ៉ីស្រាអែល ពុំត្រូវបានអនុញ្ញាតឱ្យចូលទស្សនា នៅកីឡដ្ឋាន Villa Park ទល់នឹង Aston Villa ឡើយក្នុងកម្មវិធី Europa League 2025-26 ដោយសារបារម្ភរឿងសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ប៉ូលីសប្រចាំតំបន់ West Midlands បានបង្ហាញក្តីព្រួយបារម្ភរបស់ពួកគេ ចំពោះភាពដែលអាចកើតមានឡើងជាយថាហេតុ នាអំឡុងការប្រកួតទល់នឹងក្រុមមកពីអ៉ីស្រាអែលនៅ Villa Park រាត្រីថ្ងៃព្រហស្បតិ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ ស្ថាប័នការពារសន្តិសុខមួយនេះបានឱ្យដឹងថា ការប្រកួតបន្តបន្ទាប់មកទៀត នឹងត្រូវបានរឹតបន្តឹងសន្តិសុខខ្លាំងឡើងបន្ថែមទៀត ស្របពេលអ្នកនាំពាក្យបានថ្លែងថា «ការសម្រេចចិត្តនេះ គឺផ្អែកលើករណីដែលធ្លាប់កើតមានកន្លងមក បង្កជាអំពើហឹង្សា និងអាចឈានដល់ឧក្រិដ្ឋកម្មទៀតផង នាអំឡុងជំនួបនៅ Europa League 2024 រវាង Ajax និង Maccabi Tel Aviv នៅក្នុងទីក្រុង Amsterdam»។ ករណីផ្លាស់ប្តូរនេះដែរ នាំឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់អ្នកនយោបាយ ដោយក្នុងនោះក៏មាននាយករដ្ឋមន្រ្តីអង់គ្លេស លោក

ពុំមានអ្នកគាំទ្រណាម្នាក់នៃក្លឹប Tel Aviv ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាទល់នឹង Aston នៅ UEL ឡើយ Read More »

សេះបង្កង់ Juventus កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ UEFA ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុ

ក្លឹប Juventus របស់ក្របខ័ណ្ឌ Serie A បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) សម្រាប់ការបំពានច្បាប់ហិរញ្ញវត្ថុរបស់ខ្លួន។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin បានធ្វើសេចក្តីប្រកាសនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដើម្បីបង្ហាញនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំនៅថ្ងៃទី 7 ខែវិច្ឆិកា។ Juventus បានឱ្យដឹងថា UEFA បានជូនដំណឹងដល់ក្លឹបនៅថ្ងៃទី 18 ខែកញ្ញាថាដំណើរការត្រូវបានបើកដើម្បីស៊ើបអង្កេតការបំពានច្បាប់នៃប្រាក់ចំណូលបាល់ទាត់របស់ស្ថាប័នគ្រប់គ្រងរវាងឆ្នាំ 2022 និង 2025 ជាមួយនឹងសាលក្រមត្រូវរំពឹងថានឹងប្រកាសនៅនិទាឃរដូវឆ្នាំក្រោយ។ ក្លឹបសេះបង្កង់បានបញ្ចាក់ថាលទ្ធផលអាចបណ្តាលឱ្យមានទណ្ឌកម្មសេដ្ឋកិច្ចនិងការរឹតបន្តឹងកីឡាដែលអាចកើតមាន។ ច្បាប់នៃប្រាក់ចំណូលបាល់ទាត់របស់ UEFA កំណត់ក្លឹបឱ្យខាតបង់ត្រឹម 60 លានអឺរ៉ូ (70.14 លានដុល្លារ) ក្នុងរយៈពេល 3 ឆ្នាំ។ នេះអាចត្រូវបានបង្កើនចំនួន 10 លានអឺរ៉ូក្នុងមួយឆ្នាំ ប្រសិនបើក្លឹបបំពេញលក្ខខណ្ឌចំនួន 4 ដែល UEFA ចាត់ទុកថាតំណាងនៃ “សុខភាពហិរញ្ញវត្ថុល្អ” ។   Juventus ដែលឈរនៅចំណាត់ថ្នាក់លេខ 5 ក្នុងតារាង Serie A ដោយមាន 12 ពិន្ទុពីការប្រកួតចំនួន

សេះបង្កង់ Juventus កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ UEFA ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុ Read More »

Yamal ក្នុង​ចំណោម​កីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០២៥ ក្នុង​បញ្ជីForbes ខណៈ Ronaldo ឈរ​នៅ​កំពូល

Lamine Yamal ខ្សែបម្រើស្លាបវ័យ ១៨ ឆ្នាំរបស់ Barcelona បានជាប់ឈ្មោះក្នុងបញ្ជីកីឡាករដែលរកចំណូលបានច្រើនជាងគេបំផុតទាំង ១០ របស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០២៥ ដែលនាំមុខគេដោយខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ។ Ronaldo បានឈរនៅលើកំពូលតារាងចុងក្រោយបង្អស់របស់ Forbes ជាមួយនឹងប្រាក់ចំណូល ២៨០ លានដុល្លារក្នុងឆ្នាំនេះ ដោយរក្សាភាពរឹងមាំហិរញ្ញវត្ថុក្នុងពិភពបាល់ទាត់ បន្ទាប់ពីកីឡាករវ័យ ៤០ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្រុម Al-Nassr របស់ Saudi Pro League ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ដែលបានក្លាយជាកីឡាករបាល់ទាត់ដំបូងគេដែលឈានដល់ឋានៈជាមហាសេដ្ឋីពាន់លានដុល្លារ និងបានឈរនៅលំដាប់កំពូលក្នុងបញ្ជីអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតរបស់ពិភពលោកក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាក្នុងខែឧសភា កំពុងខិតជិតក្នុងការស៊ុតបញ្ចូលទី ១ពាន់គ្រាប់ក្នុងអាជីព។ ប្រជែងដ៏យូរអង្វែងរបស់គាត់ កីឡាករ Lionel Messi ឈរនៅលេខ ២ ក្នុងតម្លៃ ១៣០ លានដុល្លារ ដោយខ្សែប្រយុទ្ធ Inter Miami វ័យ ៣៨ ឆ្នាំរូបនេះរកបានភាគច្រើនតាមរយៈកិច្ចព្រមព្រៀងក្រៅទីលាន។

Yamal ក្នុង​ចំណោម​កីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០២៥ ក្នុង​បញ្ជីForbes ខណៈ Ronaldo ឈរ​នៅ​កំពូល Read More »

FIFA រំពឹងទីក្រុងរៀបចំ World Cup 2026 ត្រៀមខ្លួនបានល្អ ខណៈលោក ត្រាំ​ ព្រមានដកសិទ្ធិវិញ

សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)​ បង្ហាញក្តីរំពឹងខ្ពស់ទៅលើទីក្រុងទាំង១៦ ដែលធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ​២០២៦ នឹងត្រៀមលក្ខណៈបានល្អគ្រប់គ្រាន់សម្រាប់ការប្រកួត។ FIFA លើកឡើងបែបនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ព្រមាននឹងផ្លាស់ប្តូរសិទ្ធិពីទីក្រុងមួយចំនួន ប្រសិនបើទីក្រុងនោះគ្មានសុវត្ថិភាព និងសន្តិសុខ។ «យើងមានក្តីសង្ឃឹមថាគ្រប់គ្នាជាសមាជិកទីក្រុងម្ចាស់ផ្ទះទាំង១៦ នឹងត្រៀមខ្លួនឱ្យរួចរាល់ គ្រប់លក្ខណៈ ដើម្បីរៀបចំការប្រកួតឱ្យបានជោគជ័យ និងអាចបំពេញរាល់តម្រូវការ។ សុវត្ថិភាព និងសន្តិសុខល្អ គឺជារឿងចម្បងបំផុត អំឡុងរាល់ព្រឹត្តិការណ៍រៀបចំឡើងដោយ FIFA ទូទាំងពិភពលោក។»។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យរបស់ FIFA ដោយបន្ថែមទៀតថា ផ្នែកសុវត្ថិភាព និងសន្តិខុសសណ្ដាប់ធ្នាប់ក្នុងពេលប្រកួត គឺជាទំនួសខុសត្រូវរបស់រដ្ឋបាលទីក្រុងរៀបចំការប្រកួតទាំងនោះ។ ​  លោក ត្រាំ វិញបានចេញមុខព្រមានជាថ្មី នាថ្ងៃទី១៥ ខែតុលា នឹងដកសិទ្ធិរៀបចំការប្រកួតពីចេញទីក្រុងមួយចំនួន ដោយប្តូរទៅទីតាំងផ្សេង ប្រសិនបើទីក្រុងនោះរកឃើញថាគ្មានសុវត្ថិភាព និងផ្នែកសន្តិសុខមិនរៀបរយ។ ប្រធានាធិបតីវ័យ ៧៩ឆ្នាំ ថែមទាំងព្រមានចំៗ ទៅរដ្ឋបាលទីក្រុងណាដែលមិនពេញចិត្តចំពោះគោលនយោបាយចាប់បណ្តេញជនអន្តោប្រវេសន៍ និងការបង្រ្កាបអំពើឧក្រិដ្ឋកម្មរបស់លោកពេលកន្លងមក។ រដ្ឋបាលទីក្រុង Boston ត្រូវបានលោក ត្រាំ លើកឈ្មោះមកនិយាយចំៗផងដែរ។

FIFA រំពឹងទីក្រុងរៀបចំ World Cup 2026 ត្រៀមខ្លួនបានល្អ ខណៈលោក ត្រាំ​ ព្រមានដកសិទ្ធិវិញ Read More »

Barcelona របួស ៩ នាក់ ខណៈ Real Madrid កីឡាករមកវិញស្ទើរទាំងអស់ មុនជំនួប Clasico

ក្លិបអ្នកមានបុណ្យ FC Barcelona កំពុងតែជួបហានិភ័យខ្លាំងអំពីកីឡាករសំខាន់ៗរបួសជាបន្តបន្ទាប់នៅដើមរដូវកាលនេះ ពោលគិតត្រឹមពេលនេះ គឺដល់ ៩ នាក់ទៅហើយ មុនជំនួប Clasico ទល់នឹង Real Madrid មកដល់នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥។ កីឡាករ Barcelona ចំនួន ៩ នាក់ ដែលកំពុងស្ថិតនៅក្នុងបញ្ជីរបួសរួមមាន Lamine Yamal (របួសក្រលៀន), Raphinha (របួសសរសៃពួរ), អ្នកចាំទី Joan Garcia (របួសជង្គង់), អ្នកចាំទី Marc Andre ter Stegen (របួសសស្មា), Gavi (របួសជង្គង់), Fermin Lopez (របួសក្រលៀន), Dani Olmo (របួសកំភួនជើង), Ferran Torres (របួសសាច់ដុំ) និងចុងក្រោយ Robert Lewandowski (របួសសរសៃពួរ)។

Barcelona របួស ៩ នាក់ ខណៈ Real Madrid កីឡាករមកវិញស្ទើរទាំងអស់ មុនជំនួប Clasico Read More »

Scroll to Top