November 29, 2025

អេស្ប៉ាញ និងអាល្លឺម៉ង់ ស្មើគ្នា ០-០ រង់ចាំកាត់ក្តីជើងទី២ ផ្តាច់ព្រ័ត្រ Nations League ថ្ងៃទី០២-ធ្នូ

(បរទេស)៖ ជំនួបវគ្គផ្តាច់ព្រ័ត្រជើងឯកលីគអឺរ៉ុប UEFA Women’s Nations League រវាងក្រុមជម្រើសជាតិស្រ្តីអេស្ប៉ាញ និងអាល្លឺម៉ង់ បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ កាលពីរាត្រីថ្ងៃសុក្រ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រជែងពាន Nations League 2025 ផ្តាច់ព្រ័ត្រជើងទី១ នេះដែរត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Fritz-Walter-Stadion នៃប្រទេសអាល្លឺម៉ង់។ ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ កីឡាការិនីចាំទី Cata Coll ដែលបានចូលលេងលើកដំបូងជាមួយអេស្ប៉ាញកាល World Cup 2023 បានរារាំងពីការសម្ពាធយ៉ាងខ្លាំងពីសំណាក់ម្ចាស់ផ្ទះ មុនពេលបញ្ចប់ក្នុងលទ្ធផលស្មើ ០-០។ ក្រុមទាំងពីរត្រូវប៉ះគ្នាម្តងទៀតនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកាត់ក្តីយកពាន Women’s Nations League ធ្វើនៅកីឡដ្ឋាន Estadio Matropolitano ស្ថិតក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ៕ ប្រភព៖ FRESHNEWS

អេស្ប៉ាញ និងអាល្លឺម៉ង់ ស្មើគ្នា ០-០ រង់ចាំកាត់ក្តីជើងទី២ ផ្តាច់ព្រ័ត្រ Nations League ថ្ងៃទី០២-ធ្នូ Read More »

កីឡាករល្អបំផុតរបស់ Chelsea អាចលេងបាន ពេលស្វាគមន៍ Arsenal ថ្ងៃអាទិត្យ

(បរទេស)៖ Cole Palmer អាចចូលលេងបានវិញ ពេលតោខៀវ Chelsea ប៉ះកាំភ្លើងធំ Arsenal នៅក្របខណ្ឌ Premier League ស្អែកនេះ ក្នុងកីឡដ្ឋាន Stamford Bridge។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះមានបញ្ហារបួសម្រាមជើង ដោយសារទាត់ទ្វារកាលសប្តាហ៍មុន ដែលបានអវត្តមានពេលក្រុមលេងឈ្នះ Burnley និង Barcelona។ កីឡាករអន្តរជាតិអង់គ្លេស Palmer បានញាំញីទៅដោយបញ្ហារបួសជាខ្លាំងរដូវកាលនេះ ដោយទើបលេងបានតែ ៥ប្រកួតគ្រប់កម្មវិធី ក្រោយពេលស៊ុតបាន ១៥គ្រាប់ ក្នុងលីគរដូវកាលមុន។ លោក Enzo Maresca អ្នកចាត់ការទូទៅ Chelsea បានថ្លែងថា “គាត់អាចលេងបានស្អែកនេះ។ គ្រប់គ្នាសប្បាយចិត្ត នៅពេលមិត្តរួមក្រុមត្រឡប់មកវិញ”។ គួរបញ្ជាក់ផងថា ការត្រឡប់មកវិញរបស់ Palmer ស្របពេល Chelsea កំពុងឈរលេខ២ ក្នុងតារាងពិន្ទុ Premier League ដោយមាន ២៣ពិន្ទុបណ្តោះអាសន្ន ចាញ់ប្រៀបក្រុមកំពូលតារាង Arsenal ៦ពិន្ទុ

កីឡាករល្អបំផុតរបស់ Chelsea អាចលេងបាន ពេលស្វាគមន៍ Arsenal ថ្ងៃអាទិត្យ Read More »

Women’s World Cup 2031 មាន ៤ប្រទេសសម្រេចរួមគ្នាដេញយកសិទ្ធិរៀបចំ

(បរទេស)៖ សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក និងសហព័ន្ធបាល់ទាត់ម៉ិកស៊ិក កូស្តារីកា និងហ្សាម៉ាអ៊ីក បានដាក់ស្នើនៅការដេញថ្លៃជាផ្លូវការរបស់ពួកគេទៅស្ថាប័ន FIFA ដើម្បីប្រជែងសិទ្ធិធ្វើជាម្ចាស់ផ្ទះរួមគ្នានៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារីឆ្នាំ២០៣១ ដែលការដាក់ធ្វើឡើងនៅមុនថ្ងៃផុតកំណត់នៅថ្ងៃសុក្រ។ ការដេញថ្លៃរួមគ្នារវាង ៤ភាគីនេះ គឺជាសំណើតែមួយគត់សម្រាប់ការប្រកួតឆ្នាំ២០៣១ ដោយមានន័យថា នេះជាទម្រង់ផ្លូវការដែលប្រទេសទាំង៤ នឹងទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍នេះរួមគ្នា។ ជាមួយគ្នាក៏មានការដេញថ្លៃរួមគ្នានៅឆ្នាំ២០៣៥ រវាងប្រទេសអៀរឡង់ ស្កុតឡេន និងវែល។ ការស្នើដេញថ្លៃរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក កូស្តារីកា នឹងហ្សាម៉ាអ៊ីក គឺបានដាក់សំណើរទីលាន២០ រួមគ្នា ក្នុងនោះមាន ១៤កន្លែងស្ថិតនៅអាមេរិក ហើយទីក្រុងផ្សេងទៀតដែលត្រូវបានដាក់សម្រាប់ការវាយតម្លៃ គឺមានទីក្រុងម៉ិកស៊ិកស៊ីធី ហ្គាដាឡាចារ៉ា ម៉ុងតេរី និងតូរ៉េអុន ជាមួយនឹងរដ្ឋធានីសាន់ហូសេរបស់ប្រទេសកូស្តារីកា និងរដ្ឋធានីឃីងស្តុន របស់ប្រទេសហ្សាម៉ាអ៊ីក ។ រំលឹកផងថា សហរដ្ឋអាមេរិក ធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីដំបូងនៅឆ្នាំ១៩៩៩ និងនៅឆ្នាំ២០០៣ ខណៈម៉ិកស៊ិក ដែលធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ផ្នែកបុរស ២លើកផងដែរ នៅឆ្នាំ១៩៧០,១៩៨៦ ហើយតាមសំណើរនេះ នឹងក្លាយជាលើកដំបូងដែលប្រទេសហ្សាម៉ាអ៊ីក ឬកូស្តារីកា នៅការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ៕ ប្រភព៖ FRESHNEWS

Women’s World Cup 2031 មាន ៤ប្រទេសសម្រេចរួមគ្នាដេញយកសិទ្ធិរៀបចំ Read More »

អ៊ីរ៉ង់ នឹងធ្វើពហិការការចាប់ពូលព្រឹត្តិការណ៍ World Cup ដោយសារការរឹតត្បិត Visa

(បរទេស)៖ សហប័ន្ធបាល់ទាត់អ៊ីរ៉ង់ FFIRI បានបង្ហាញបំណងនឹងធ្វើពហិការនៅកម្មវិធីចាប់ឆ្នោតបែងចែកពូលការព្រឹត្តិការណ៍ FIFA World Cup 2026 ដែលនឹងរៀបចំនៅសប្តាហ៍ក្រោយ ដោយសារតែចំនួនទិដ្ឋាការ (Visa) មានកំណត់ដែលត្រូវបានបែងចែកទៅឱ្យសហព័ន្ធបាល់ទាត់របស់ប្រទេស។ យោងតាមកាសែត Tehran Times បានចេញផ្សាយថា សហរដ្ឋអាមេរិកបានចេញទិដ្ឋាការដល់សមាជិកគណៈប្រតិភូអ៊ីរ៉ង់ តែបួននាក់ប៉ុណ្ណោះ ដោយសំណើសុំទិដ្ឋាការបន្ថែមចំនួន ៣ទៀតត្រូវបានបដិសេធ រួមទាំងទិដ្ឋាការមួយសម្រាប់ប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) លោក Mehdi Taj ។ អ្នកនាំពាក្យរបស់សហប័ន្ធបាល់ទាត់អ៊ីរ៉ង់ FFIRI លោក Mehdi Alavi បានឱ្យដឹងកាលពីថ្ងៃសុក្រថា «យើងបានជូនដំណឹងដល់ FIFA ថា ការសម្រេចចិត្តដែលបានធ្វើឡើងមិនទាក់ទងសកម្មភាពកីឡាទេ ក៏ប៉ុន្តែសមាជិកនៃគណៈប្រតិភូអ៊ីរ៉ង់ នឹងមិនចូលរួមក្នុងការចាប់ឆ្នោតព្រឹត្តិការណ៍ World Cup នោះទេ» ។ ហើយតាមរយៈបញ្ហានេះ លោក Mehdi Alavi បានបន្តឱ្យដឹងទៀតថា សហព័ន្ធបានទាក់ទងជាមួយស្ថាប័ន FIFA ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានការណ៍នេះផងដែរ ។ សូមជម្រាបផងថា ការចាប់ឆ្នោតបែងចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2026 ជុំចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី០៥

អ៊ីរ៉ង់ នឹងធ្វើពហិការការចាប់ពូលព្រឹត្តិការណ៍ World Cup ដោយសារការរឹតត្បិត Visa Read More »

Van Persie ដាក់កូនប្រុសចូលលេងក្នុងក្រុមធំ Feyenoord ក្នុងនាមគ្រូបង្វឹក ពុំមែនក្នុងនាម ឪពុកឡើយ

(បរទេស)៖ លោក Robin van Persie បាននិយាយថា ការសម្រេចចិត្តដាក់កូនប្រុស Shaqueel ឱ្យចូលលេងក្នុងក្រុមធំ Feyenoord នៅពាន Europa League ដែលបានចាញ់ Celtic នាយប់មិញនេះ ក្នុងនាមជាគ្រូបង្វឹក មិនមែនក្នុងនាមឪពុកឡើយ។ នេះមានន័យថា ខ្សែប្រយុទ្ធ Shaqueel van Persie បានដើរតាមគន្លងឪពុក ដែលបានចូលក្នុងក្រុមធំ Feyenoord នេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ១៩ឆ្នាំរូបនេះ បានចំណាយពេលហ្វឹកហាត់ នៅថ្នាលរបស់ Manchester City ២ឆ្នាំ មុនពេលផ្លាស់មក Feyenoord កាលឆ្នាំ២០១៧ និងបានចុះកិច្ចសន្យាកីឡាករអាជីពដំបូងជាមួយក្លឹបហូឡង់នេះ ក្នុងឆ្នាំ២០២២។ ខាងក្រោមនេះ ជាកីឡាករនានាដែលចូលលេង នៅអំឡុងមានគ្រូបង្វឹកជាឪពុកដឹកនាំ៖ ១-កូនប្រុស Jordi Cruyff ត្រូវបានឪពុក Johan Cruyff ដាក់ចូលកាលនៅដឹកនាំ FC Barcelona។ ២-កូនប្រុស Jamie Redknapp

Van Persie ដាក់កូនប្រុសចូលលេងក្នុងក្រុមធំ Feyenoord ក្នុងនាមគ្រូបង្វឹក ពុំមែនក្នុងនាម ឪពុកឡើយ Read More »

ម្ចាស់ជ័យលាភីស្ត្រីខ្លាំងបំផុតលើពិភពលោកត្រូវបានដកហូតតំណែងបន្ទាប់ពីត្រូវបានលាតត្រដាងថាជាអ្នកកែភេទ

Jammie Booker អាយុ 28 ឆ្នាំដែលបានឈ្នះការប្រកួតស្ត្រីខ្លាំងបំផុតរបស់ពិភពលោកឆ្នាំ 2025 នៅទីក្រុង Arlington រដ្ឋ Texas ត្រូវបានដកហូតតំណែងបន្ទាប់ពីអ្នករៀបចំបានបញ្ជាក់ថានាងកើតមកជាបុរសដែលបង្កឱ្យមានការជជែកវែកញែកអំពីយុត្តិធម៌ក្នុងកីឡា។ ការដកសិទ្ធិនេះត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីការប្រកួតកាលពីចុងសប្តាហ៍មុន ដោយអ្នករៀបចំបាននិយាយថា ពួកគេមិនបានដឹងអំពីភេទធម្មជាតិបែបជីវសាស្រ្តរបស់ Booker មុនពេលព្រឹត្តិការណ៍នេះ។ ច្បាប់កំណត់ថាអត្តពលិកអាចប្រកួតប្រជែងបានតែក្នុងប្រភេទដែលត្រូវនឹងភេទរបស់ពួកគេនៅពេលកើត ហើយប្រសិនបើអ្នករៀបចំបានដឹងពីអតីតកាលរបស់ Booker ជាមុន ពួកគេប្រាកដជាមិនអនុញ្ញាតឱ្យអត្តពលិកនេះចូលរួមប្រកួតក្នុងប្រភេទស្ត្រីនោះទេ។ ក្រោយពីមានឧបទ្ទវហេតុ អ្នករៀបចំបានសម្រេចដកតំណែង Booker ហើយបានសង្កត់ធ្ងន់ថាខណៈដែលពួកគេគាំទ្រការមិនរើសអើងក្នុងកីឡា ពួកគេមានកាតព្វកិច្ចធានាឱ្យមានភាពយុត្តិធម៌។ ភាពចម្រូងចម្រាសភ្លាមៗបានធ្វើឱ្យមានការជជែកវែកញែកអំពីសីលធម៌ជុំវិញការចូលរួមអត្តពលិកកែភេទនៅក្នុងព្រឹត្តិការណ៍កីឡារបស់ស្ត្រី។ ម្ចាស់ជើងឯកបីសម័យកាល Rebecca Roberts បានអះអាងថា ការអនុញ្ញាតឱ្យអ្នកណាម្នាក់កើតមកជាបុរសដើម្បីប្រកួតប្រជែងក្នុងប្រភេទស្ត្រីគឺជាការរំលោភលើគោលការណ៍យុត្តិធម៌។ អ្នកឧបត្ថម្ភមួយរបស់Booker គឺ Iron Ape ដែលជាក្រុមហ៊ុនឧបករណ៍កីឡាបានបញ្ចប់ភាពជាដៃគូរបស់ពួកគេជាមួយនាងក្រោយការដកសិទ្ធិផងដែរ។ Booker ធ្លាប់បានពិពណ៌នាខ្លួននាងនៅក្នុងវីដេអូឆ្នាំ 2017 ថាជា “ស្ត្រីប្តូរភេទអាយុ 21 ឆ្នាំដែលមានប្រវត្តិនៃការរំលោភបំពាន តស៊ូដើម្បីរក្សាការពិតចំពោះខ្លួននាងខណៈពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយខាងសាសនារបស់នាង” ។ កាលពីដើមខែនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបង្ហាញថា ពួកគេទំនងជានឹងដាក់ចេញនូវគោលនយោបាយថ្មីដ៏តឹងរឹងមួយ ដែលនឹងហាមឃាត់អត្តពលិកប្តូរភេទទាំងអស់ និងអ្នកដែលមានភាពខុសគ្នានៃការអភិវឌ្ឍន៍ផ្លូវភេទ (DSD) ពីការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ស្ត្រីនៅអូឡាំពិក៕

ម្ចាស់ជ័យលាភីស្ត្រីខ្លាំងបំផុតលើពិភពលោកត្រូវបានដកហូតតំណែងបន្ទាប់ពីត្រូវបានលាតត្រដាងថាជាអ្នកកែភេទ Read More »

Atletico ត្រូវបានពិន័យចំពោះអាកប្បកិរិយា “ប្រកាន់ជាតិសាសន៍” របស់អ្នកគាំទ្រអំឡុងពេលប្រកួតជាមួយ Arsenal

សមាគមបាល់ទាត់ទ្វីបអ៊ឺរ៉ុប (UEFA) បានពិន័យក្លឹបបាល់ទាត់ Atletico Madrid ចំនួន 30,000 អឺរ៉ូ (34,749 ដុល្លារ) និងបានហាមឃាត់អ្នកគាំទ្រមិនឱ្យចូលរួមធ្វើដំណើរទៅទស្សនាការប្រកួតក្រៅទឹកដីចំនួនមួយប្រកួតដោយសារតែអាកប្បកិរិយា “ប្រកាន់ពូជសាសន៍ និងការរើសអើង” របស់អ្នកគាំទ្រមួយចំនួនក្នុងអំឡុងពេលចាញ់ Arsenal 4-0 Champions League កាលពីខែមុន។ UEFAក៏បានពិន័យក្លឹបរបសើអេស្ប៉ាញនេះបន្ថែម 10,000 អឺរ៉ូ បន្ទាប់ពីអ្នកគាំទ្រមួយចំនួនបានគប់វត្ថុនៅកំឡុងពេលប្រកួតនៅកីឡដ្ឋាន Emirates របស់ Arsenal ។ UEFA បានបន្ថែមថា ការហាមឃាត់ការលក់សំបុត្រទៅអ្នកគាំទ្រសម្រាប់ការប្រកួតក្រៅដីត្រូវបានផ្អាកសម្រាប់រយៈពេលសាកល្បងមួយឆ្នាំ។ Atletico នឹងត្រលប់មកលេង Champions League វិញនៅទឹកដីហូឡង់ PSV Eindhoven នៅថ្ងៃទី 10 ខែធ្នូ។ ពួកគេឈរនៅលេខ 12 ក្នុងតារាងដោយមាន 9 ពិន្ទុពីការប្រកួត 5 លើក៕ ប្រភព៖ NKDNEWS

Atletico ត្រូវបានពិន័យចំពោះអាកប្បកិរិយា “ប្រកាន់ជាតិសាសន៍” របស់អ្នកគាំទ្រអំឡុងពេលប្រកួតជាមួយ Arsenal Read More »

Scroll to Top