គ្រូព្រះខ័នរាជ រំពឹងធ្វើអ្នកគាំទ្រមានមោទនភាព ក្រោយជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC
(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះ ទទួលក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍(ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ពូលB នាវេលាម៉ោង ៧យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Matthew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានសម្ដែងក្ដីរីយរាយ ជាមួយការប្រកួតទល់ក្រុមខ្លាំងលំដាប់តំបន់ខាងលើ ហើយលោកសង្ឃឹមថា ក្រោយចប់ការប្រកួតនេះ ក្រុមទាំងមូល នឹងមានមោទនភាពជាមួយអ្នកគាំទ្រផងដែរ។ មុនការប្រកួតដ៏ទាក់ទាញជាមួយគីឡូធ្ងន់លេងពាន AFC Champions League Elite ខាងលើ លោក Mcconkey បាននិយាយទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះថា «ខ្ញុំចង់ចង់ឲ្យអ្នកគាំទ្រមកលើកទឹកចិត្តយើងដូចរាល់ដង។ យើងនឹងរង់ចាំជួបពួកគាត់ថ្ងៃស្អែក ជាមួយវត្តមានអ្នកគាំទ្រដ៏ច្រើន ហើយខ្ញុំសង្ឃឹមថា ក្រោយចប់ការប្រកួត ពួកគាត់នឹងមានមោទនមភាពសម្រាប់ក្រុមរបស់យើង»។ ទោះបីដឹងថា Johor Darul Ta’zim FC គឺជាក្រុមខ្លាំង តែព្រះខ័នរាជស្វាយរៀង នឹងមិនផ្ដោតលេងបែបការពារឡើយ ពោលគឺក្រុមនឹងផ្ដោតលើការប្រកួត តាមផែនការរបស់ក្រុម […]







