December 15, 2025

ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ បាននាំមកដល់កម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះបន្តវេន នាឆ្នាំ២០២៩

(ភ្នំពេញ)៖ ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ត្រូវបាននាំមកដល់កម្ពុជាហើយ កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនាមកម្ពុជា គឺជាម្ចាស់ផ្ទះបន្ដវេន នាឆ្នាំ២០២៩។ ដំណើរមកដល់របស់ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមនេះ ត្រូវបានអញ្ជើញទទួលដោយលោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អនុប្រធាន ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ថ្លែងនាឱកាសទទួលទង់ និងប្រតិភូកីឡាជនពិការកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា តាមការគ្រោងទុក ពេលប្រតិភូកីឡាជនពិការកម្ពុជា នាទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ មកដល់កម្ពុជា នឹងត្រូវធ្វើដំណើររួមគ្នាទៅវិមាសន្តិភាព ហើយសម្តេចធិបតីត្រៀមទទួលប្រតិភូអត្តពលិកដោយផ្ទាល់ ។ ប៉ុន្ដែដោយសារស្ថានភាពបច្ចុប្បន្ន ដោយមានការឈ្លានពានពីយោធាថៃ សម្ដេចធិបតី ត្រូវតាមដាន យកចិត្តទុកដាក់ គ្រប់គ្រងសភាពការណ៍ជាបន្ដបន្ទាប់ មិនអាចអញ្ជើញទទួលបាន។ បែបនេះក្ដី ក្នុងនាមសម្ដេចធិបតីនាយករដ្ឋមន្ដ្រី លោកឧបនាយករដ្ឋមន្ដ្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដោយសេចក្ដីនឹករឮក និងចូលរួមអបអរសាទរ ចំពោះសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អត្តពលិកជនមានពិការភាពកម្ពុជា ក្នុងការនាំមកនូវជ័យជម្នះជូនជាតិមាតុភូមិ ព្រមទាំងនាំមកនូវទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ដែលកម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះបន្ដវេន នាឆ្នាំ២០២៩ ហើយក្រោយស្ថានការណ៍ល្អប្រសើរឡើងវិញ សម្តេចធិបតី នឹងរៀបចំពេលវេលាសមស្របណាមួយ […]

ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ បាននាំមកដល់កម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះបន្តវេន នាឆ្នាំ២០២៩ Read More »

John Cena បញ្ចប់អាជីព 26 ឆ្នាំបន្ទាប់ពីចាញ់យ៉ាងអាម៉ាស់ក្នុងការប្រកួត WWE

តារាឆ្នើមរបស់ WWE កីឡាករ John Cena បានអោនក្បាលគោរពលាអ្នកគាំទ្របញ្ចប់អាជីពកីឡាកាសរយៈពេល26ឆ្នាំជាមួយនឹងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ កីឡាករ Cena ដែលមានអាយុ 48 ឆ្នាំរងបរាជ័យក្រោមស្នាដៃ កីឡាករ Gunther ហើយបានដកខ្លួនចេញឈប់ប្រកួតនៅក្នុងទីលាន Capital One Arena ក្នុងទីក្រុង Washington, DC ។ នេះជាលើកទីមួយហើយដែលគាត់ត្រូវបានបង្ខំឱ្យដកខ្លួនចេញក្នុងរយៈពេល២០ឆ្នាំ។ ម្ចាស់ជើងឯកបច្ចុប្បន្ន Cody Rhodes និង CM Punk បានចូលសង្វៀនដើម្បីគោរពដោយលើកពានរបស់ពួកគេនៅលើស្មារបស់John Cena ដែលចាកចេញដោយគោរពយ៉ាងស្ងៀមស្ងាត់។ បន្ទាប់មក មុនពេលគាត់ចាកចេញពីសង្វៀនជាលើកចុងក្រោយ Cena បានដោះស្បែកជើង និងប្រដាប់ប្រដារលើដៃរបស់គាត់ ហើយទុកវានៅលើសង្វៀនដើម្បីបង្ហាញពីការបញ្ចប់អាជីព 28 ឆ្នាំរបស់គាត់ជាអ្នកប្រយុទ្ធ WWE ។ នៅពេលគាត់ដើរឡើងលើផ្លូវជម្រាលមួយលើកចុងក្រោយ គាត់បានថ្លែងសុន្ទរកថាចុងក្រោយ ហើយនិយាយទៅកាន់កាមេរ៉ាថា “វាពិតជារីករាយណាស់ដែលបានបម្រើអ្នកអស់ជាច្រើនឆ្នាំមកនេះ។ សូមអរគុណ”៕ ប្រភព៖ NKDNEWS

John Cena បញ្ចប់អាជីព 26 ឆ្នាំបន្ទាប់ពីចាញ់យ៉ាងអាម៉ាស់ក្នុងការប្រកួត WWE Read More »

ក្រៅពីការរៀបចំកីឡាស៊ីហ្គេមដ៏អន់ ថៃ ក៏​កំពុង​រង​ការរិះគន់​ពីការលំអៀងលទ្ធផល

ការប្រកួតកីឡា ស៊ីហ្គេម លើកទី ៣៣ ត្រូវបានគេរំពឹងខ្ពស់លើប្រទេស ថៃ នឹងមានសមត្ថភាពរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់មួយនេះឱ្យមានលក្ខណៈស្តង់ដាដូចព្រឹត្តិការណ៍អូឡាំពិក ប៉ុន្តែផ្ទុយមកវិញ ចាប់តាំងពីចាប់ផ្តើម រហូតមកដល់ពេលនេះ ម្ចាស់ផ្ទះបានបង្កើតកំហុសមិននឹកស្មានជាច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះក៏កំពុងរងការរិះគន់ពាក់ព័ន្ធនឹងភាពអយុត្តិធម៌​ចំពោះលទ្ធផល។ អំឡុងពិធីបើកការប្រកួត ដែលធ្វើឡើងនៅល្ងាចថ្ងៃទី ៩ ខែធ្នូ នៅពហុកីឡដ្ឋាន រាជមង្គលា ត្រូវបានប្រជាជនក្នុងតំបន់ អាស៊ាន រិះគន់ព្រោងព្រាត បន្ទាប់ពីការរៀបចំមានភាពច្របូកច្របល់ខ្លាំង។ កំហុសដំបូង ពួកគេបានបង្ហាញផែនទីប្រទេសវៀតណាមខុសធ្ងន់ធ្ងរ បន្ទាប់មកទៀតភ្លើង LED បានខូចនៅចំណុចទង់ជាតិ កម្ពុជា។ រឿងដ៏អាម៉ាសបន្ថែមទៀត អ្នកចម្រៀងត្រូវគេចាប់បាន ថា បានច្រៀងត្រាប់តាមសម្លេងថតទុក ហើយការបង្ហោះដ្រូនបង្ហាញពីចំនួនមេដាយ ក៏ខុសពីចំនួនជាក់ស្តែងថែមទៀត។   បន្ទាប់ពីកំហុសឆ្គងក្នុងពិធីបើក ថៃ បានបង្កើតនូវកំហុសឆ្គងជាច្រើនទៀតនៅក្នុងពេលប្រកួត ជាពិសេសពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសលើរឿងទង់ជាតិរបស់ប្រទេសនីមួយៗ។ ក្រៅពីកំហុសបច្ចេកទេសលើការរៀបចំ ពេលនេះ ថៃ ក៏កំពុងរងការរិះគន់ផងដែរ អំពីការលម្អៀងលទ្ធផល ដែលចំណុចទាំងអស់នេះ បានធ្វើឱ្យបណ្តាសារព័ត៌មានក្នុងតំបន់ អាស៊ាន ចាប់អារម្មណ៍យ៉ាងខ្លាំង។ ដកស្រង់ពីសារព័ត៌មាន វៀតណាម Vietnam.VN នៅក្នុងឃ្លាមួយ បានធ្វើការរិះគន់លើប្រទេស ថៃ ចំៗ

ក្រៅពីការរៀបចំកីឡាស៊ីហ្គេមដ៏អន់ ថៃ ក៏​កំពុង​រង​ការរិះគន់​ពីការលំអៀងលទ្ធផល Read More »

តាមរយៈជ័យជម្នះនៅក្នុងផ្ទះ Alaves នាំឱ្យសម្ពាធរបស់ Alonso ត្រូវបានកាត់បន្ថយពីការដឹកនាំ Real

(បរទេស)៖ បញ្ហាសម្ពាធរបស់អ្នកចាត់ការទូទៅ លោក Xabi Alonso ត្រូវបានកាត់បន្ថយមកវិញ នៅពេលអធិរាជស Real Madrid យកឈ្នះម្ចាស់ផ្ទះ Alaves ២-១ យប់មិញនេះ ក្នុងការកាត់បន្ថយគម្លាតនាំពីក្រុមកំពូលតារាង FC Barcelona មកនៅត្រឹម ៤ពិន្ទុ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អ្នកចាត់ការទូទៅ Alonso បានធ្លាក់ចូលក្នុងសម្ពាធ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ Celta Vigo នៅក្របខណ្ឌ La Liga និងចាញ់ Manchester City ផងដែរនៅពានអឺរ៉ុប UEFA Champions League ហើយប្រសិនបើចាញ់លើកទី៣ ជាប់ៗគ្នាពេលប៉ះ Alaves នោះគ្រូបង្វឹកវ័យ ៤៤ឆ្នាំ ទំនងត្រូវដកតំណែង។ ទោះជាបែបនេះក្តី ក្រុមខ្លាំងប្រចាំទីក្រុង Madrid ខិតខំរកទាល់តែបាន ៣ពិន្ទុតែម្តង នៅពេលខ្សែប្រយុទ្ធ Kylian Mbappe រកបានគ្រាប់នាំមុខនៅនាទី២៤ ពីការបញ្ជូនរបស់ Jude Bellingham និងជាគ្រាប់ទី១៧

តាមរយៈជ័យជម្នះនៅក្នុងផ្ទះ Alaves នាំឱ្យសម្ពាធរបស់ Alonso ត្រូវបានកាត់បន្ថយពីការដឹកនាំ Real Read More »

Kane បន្តរកបានគ្រាប់បាល់ រួមចំណែកជួយ Bayern នាំមុខកំពូលតារាង Bundesliga ដាច់ ៩ពិន្ទុ

(បរទេស)៖ ខ្សែប្រយុទ្ធ Harry Kane រកបាន ១គ្រាប់តាមស្មើ ២-២ នៅពេលក្រុមខ្លារខិន Bayern Munich បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ទល់នឹង Mainz កាលពីរាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ១គ្រាប់វាយបកតាមស្មើ ២-២ ដើម្បីជួយសង្រ្គោះក្រុមរបស់លោក Vincent Kompany និងរក្សាប្រវត្តិលេងមិនទាន់ចាញ់ក្នុងលីគអាល្លឺម៉ង់រដូវកាលនេះ គឺធ្វើបានដោយបាល់ពិន័យប៉េណាល់ទីនៅនាទី៨៧ នៃកីឡដ្ឋាន Allianz Arena ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណ ៧៥,០០០នាក់ឯណោះ។ នេះមានន័យថា ប្រធានក្រុមតោកំណាចអង់គ្លេសរូបនេះទាត់បញ្ចូលទីបានសម្រេចទាំង ២០គ្រាប់តែម្តងក្នុងលីគ Bundesliga គ្រប់ Penalty ក្នុងរដូវកាលទី៣ របស់លោកនៅទីក្រុង Munich មួយនេះ ក្រោយផ្ទេរចេញពីក្លឹបអង់គ្លេស Tottenham Hotspur ដើម្បីជួយ Bayern រកបាន ៣៨ពិន្ទុបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១៤ប្រកួតនាំមុខក្រុមលេខ២ RB Leipzig ៩ពិន្ទុទៀតផង។ គិតមកទល់ពេលនេះ Kane បានកំពុងឈរទីកំពូលតារាងស៊ុតបានច្រើនគ្រាប់ក្នុងលីគ ដោយមាន ១៨គ្រាប់

Kane បន្តរកបានគ្រាប់បាល់ រួមចំណែកជួយ Bayern នាំមុខកំពូលតារាង Bundesliga ដាច់ ៩ពិន្ទុ Read More »

Henderson ឧទ្ទិសគ្រាប់បាល់ដល់ Jota ក្រោយខកខានទាត់បញ្ចូលទីរយៈពេល ៤ឆ្នាំ

(បរទេស)៖ ខ្សែបម្រើ Jordan Henderson បានឧទ្ទិសគ្រាប់បាល់ដល់អតីតមិត្តរួមក្រុមនៅ Liverpool គឺ Diogo Jota នៅពេលរកបាន ១គ្រាប់ពេល Brentford បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹង Leeds United កាលពីរាត្រីថ្ងៃអាទិត្យ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជា ១គ្រាប់ក្នុងលីគអង់គ្លេស Premier League របស់ Henderson ក្រោយខកខានក្នុងរយៈពេល ៤ឆ្នាំមកនេះ នៅពេលកីឡាករវ័យ ៣៥ឆ្នាំ និង ១៨០ថ្ងៃរូបនេះ រកបាន ៣៣គ្រាប់ផងដែរ ក្នុងចំណោម ៤៩២ប្រកួតសរុបកាលលេងនៅហង្សក្រហម Liverpool។ ក្រោយពេលទាត់បញ្ចូលទីគ្រាប់នាំមុខនៅកីឡដ្ឋាន Gtech Community ប្រចាំសប្តាហ៍ទី១៦ Henderson បានអង្គុយធ្វើត្រាប់តាមរបស់ Jota ដើម្បីជាសញ្ញាបញ្ជាក់អំពីការឧទ្ទិសដល់វិញ្ញាណក្ខន្ធកីឡាករព័រទុយហ្គាល់ ដែលបានចែកឋាន ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទាំងពីរនាក់ប្អូនប្រុសរបស់លោក Andre Silva។ នេះជា ១គ្រាប់ដំបូងផងដែររបស់ Henderson

Henderson ឧទ្ទិសគ្រាប់បាល់ដល់ Jota ក្រោយខកខានទាត់បញ្ចូលទីរយៈពេល ៤ឆ្នាំ Read More »

Scroll to Top