December 16, 2025

ក្ដៅចិត្ត​ខ្លាំង គ្រូ​ម៉ាឡេស៊ី​ចង្អុល​មុខ​គណៈកម្មការ​​ពីការ​លំអៀង​ទៅ​​ម្ចាស់​ផ្ទះ​​ថៃ​ ក្នុង​ការ​ប្រកួត​កីឡា​បញ្ចស៊ីឡាត់

ផ្ទុះ​ការ​តវ៉ា​យ៉ាង​​ខ្លាំង​រហូត​តម្រួត​ថៃ​ចេញ​មុខ​មក​អន្តរាគមន៍​ ស្រប​ពេល​គ្រូ​បង្វឹក​កីឡា​បញ្ចស៊ីឡាត់ ​របស់​ប្រទេស​ម៉ាឡេស៊ី ​ខឹងសម្បារ​​រហូត​ចង្អុល​មុខ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ភ្លាមៗ​ និង​ទាញ​សិស្ស​ចេញពី​​កន្លែងប្រកួត​​តែ​ម្ដងដោយ​សារ​​តែ​ការ​លំអៀង​ទៅ​លើ​កីឡាការិនី​ម្ចាស់​ផ្ទះ​ថៃ​។​ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Tik Tok​ ឈ្មោះ​ថា​ Leo.commentator គឺ​បង្ហាញ​ពីការ​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ និង​ការ​លំអៀង​របស់​គណៈកម្មការ​​ទៅ​លើ​​ម្ចាស់​ផ្ទះ​ថៃ​ជា​ខ្លាំង​រហូត​ដល់​មានការ​តវ៉ា​ និង​មាន​ចលាចល​ក្នុង​បរិវេណ​ប្រកួត​ថែម​ទៀត​ផង។​ ក្នុង​វីដេអូ​ចំនួន ​២​នោះ​គឺ​មាន​ការតវ៉ា​រហូត​ដល់​តម្រួត​ថៃ​ចេញ​មុខ​មក​សម្របសម្រួល​ និង​ក្រុមការងារ​ទាញ​ភាគី​តវ៉ាផ្សេងៗ​ចេញ​ទើប​ក្នុង​សាល​ប្រកួត​នោះ​ស្ងប់ស្ងាត់​ទៅ​វិញ។​   គេ​ឃើញ​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​ថៃ​ហាក់​មិន​ហ៊ាន​មាត់​ក​អ្វី​ឡើយ​ក្នុង​ពេល​នោះ​ និង​បាន​ត្រឹម​ឈរ​កាន់​ទង់ជាតិ​នៅ​ស្ងៀម​​ប៉ុណ្ណោះ។​ ចំណែក​គ្រូ​បង្វឹក​ និង​គ្រូ​ជំនួយ​របស់​កីឡាការិនី​ម៉ាឡេស៊ី​ ប្រតិកម្ម​ខ្លាំង​មែន​ទែន​ចំពោះ​ការ​កាត់​សេចក្ដី​អំឡុង​ពេល​ប្រកួត​ខ្លាំង​រហូត​ជង្អុល​មុខ​គណៈ​កម្មការ​រៀបចំ​ និង​ទាញ​សិស្ស​ចេញ​ភ្លាម​ៗ​មិន​ឲ្យ​នៅ​យូរ​នោះ​ឡើយ​ ព្រោះ​ស្អប់​ខ្ពើម​ចំពោះ​ការ​លំអៀង​​ទៅ​លើ​ម្ចាស់​ផ្ទះ​ថៃ។ ចំណែក​​ការ​ប្រកួត​បាល់ទះ​​ក្នុង​សាលផ្នែក​​នារី​ នៅ​វគ្គផ្ដាច់ព្រ័ត្រ​រវាង​ ថៃ​ និង​វៀតណាម​ ក៏​ផ្អើល​ក្នុង​បណ្ដាញ​សង្គម​ផង​ដែរ​ ពិសេសគឺ​​ Tik Tok តែ​ម្ដង។​ បើ​ទោះ​ជា​លទ្ធផល​បាន​​បញ្ចប់​ហើយ​ក្ដី​ ប៉ុន្តែ​ការ​មិន​ពេញ​ចិត្ត​ និង​មិន​អស់​ចិត្ត​លើ​គ្រាប់​បាល់​ចុង​ក្រោយ​ដែល​កាត់​សេចក្ដី​ឲ្យ​ម្ចាស់​ផ្ទះ​ឈ្នះ​មេដាយ​មាស។ ​ស្រប​ពេល​ការ​ប្រកួត​នោះ​ដូច​ជា​មិន​បង្ហាញវីដេអូសា​ឡើង​វិញ​ (Video  Challenge)​ នោះ​ទេ។​ គ្រាន់​តែ​អាជ្ញាកណ្ដាល​ទង់​លើក​បង្ហាញ​ថា ​បាល់​ចេញ​ភ្លាម​ គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​ផ្នែក​នារី​វៀតណាម​ សម្ដែង​ការ​ហួស​ចិត្ត​រហូត​លើក​មេដៃ​ដាក់​ រួច​ហើយ​លើក​ដៃ​មក​សំពះ​អាជ្ញាកណ្ដាល​កាន់​ទង់​ភ្លាមៗនោះ​ទៀត​ផង​ និង​ដើរ​ចេញ​ដោយ​ហួស​ចិត្ត។​ បណ្ដា​សារព័ត៌មាន​វៀតណាម​ និង​អាខោន​ Tik Tok ​វៀតណាម​​ជា​ច្រើន​បាន​បង្ហោះ​ពី​ការ​ហួស​ចិត្ត​ចំពោះ​ការ​កាត់​សេចក្ដី​នៅ​គ្រាប់​បាល់​ចុងក្រោយ​នេះ និង​មាន​ការ​បង្ហាញ​អំពីការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ចាញ់​ដោយ​មិន​អស់​ចិត្ត​ក្នុង​វគ្គ​ដណ្ដើម​មេដាយ​មាស៊ីហ្គេម​ លើក​ទី៣៣​ ដែល​កំពុង​ធ្វើ​នៅ​​​ប្រទេស​ថៃ​។​ បញ្ចប់​ការប្រកួត​យ៉ាងតានតឹង​រហូត​ដល់​ […]

ក្ដៅចិត្ត​ខ្លាំង គ្រូ​ម៉ាឡេស៊ី​ចង្អុល​មុខ​គណៈកម្មការ​​ពីការ​លំអៀង​ទៅ​​ម្ចាស់​ផ្ទះ​​ថៃ​ ក្នុង​ការ​ប្រកួត​កីឡា​បញ្ចស៊ីឡាត់ Read More »

ម្ចាស់ផ្ទះ ថៃ រងភាពអាម៉ាសជាថ្មី ក្រោយកីឡាការិនី Esports របស់​ខ្លួន​ម្នាក់ ប្រើ​ឧបករណ៍​ជំនួយ​ហាម​ឃាត់

កីឡាការិនីអេឡិចត្រូនិក របស់ក្រុមជម្រើសជាតិថៃម្នាក់ ត្រូវបានបណ្តេញចេញ​ពីការប្រកួត ក្នុង​កីឡាស៊ីហ្គេម លើកទី ៣៣ បន្ទាប់ពីត្រូវបានរកឃើញកំហុស ពីការរំលោភបំពានច្បាប់ប្រកួត។ យោងតាមប្រភពពី Bangkok Post បានឱ្យដឹងថា ហេតុការណ៍នេះ​បាន​កើតឡើងក្នុងការប្រកួតវិញ្ញាសានារី Arena of Valor (RoV) ទល់​នឹង​ក្រុម​​កីឡាការិនី​វៀតណាម។ កីឡាការិនីរូបនេះ ត្រូវបានរកឃើញថា បានប្រើប្រាស់ ឧបករណ៍​ជំនួយ​ហាម​ឃាត់ (កម្មវិធីភាគីទីបី) ដែលមិនត្រូវបានអនុញ្ញាតឡើយ ហើយទង្វើ​នេះបានក្លាយជារឿងផ្ទុយនឹង​បទប្បញ្ញត្តិ​បច្ចេកទេសនៃការប្រកួតកីឡា​អេឡិចត្រូនិក នៅកីឡាស៊ីហ្គេម លើក​ទី​៣៣។ បន្ទាប់ពីមានការស៊ើបអង្កេត និងពិនិត្យភស្តុតាងរួចរាល់ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក បានសម្រេច​ថា ករណីនេះមានភាពធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវបណ្តេញចេញពីការប្រកួត​តែ​ម្តង​។ ការសម្រេចនេះត្រូវបានសម្រេច​ជា​ផ្លូវការ ដោយសាមីកីឡាការិនីមិនអាចប្ដឹងឧទ្ធរណ៍​ដើម្បី​តវ៉ាបាន​ឡើយ។   សហព័ន្ធកីឡាអេឡិចត្រូនិកថៃ បានទទួលស្គាល់ពីកំហុស​កីឡាការិនីរបស់ខ្លួន និងគោរពតាមការសម្រេចនេះ។ ពួកគេ បានបញ្ជាក់ថា នឹងធ្វើការពិនិត្យផ្ទៃក្នុងបន្ថែម ដើម្បីរក្សា​ភាពយុត្តិធម៌ និងសុចរិតភាពក្នុងការប្រកួត ហើយទប់ស្កាត់មិនឲ្យមានករណីរំលោភច្បាប់បែបនេះកើតឡើយ​នា​ពេល​អនាគត៕ ប្រភព៖ KAMPUCHEATHMEY

ម្ចាស់ផ្ទះ ថៃ រងភាពអាម៉ាសជាថ្មី ក្រោយកីឡាការិនី Esports របស់​ខ្លួន​ម្នាក់ ប្រើ​ឧបករណ៍​ជំនួយ​ហាម​ឃាត់ Read More »

ទីផ្សារផ្ទេរកីឡាករ លើកទី២ នៃលីគកំពូលកម្ពុជា ត្រូវបានបើក មុនបន្ដការប្រកួតជុំទី២ នាចុងសប្ដាហ៍នេះ

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ បានបើកទីផ្សារផ្ទេរកីឡាករ ជាលើកទី២ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ដើម្បីអនុញ្ញាតឲ្យក្លិបនីមួយៗ ផ្លាស់ប្ដូរកីឡាករត្រៀមបន្ដការប្រកួតជុំទី២ ដែលនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ។ ជុំវិញការទីផ្សារផ្ទេរកីឡាករនេះដែរ តាមលក្ខខណ្ឌក្លិបសមាជិកទាំងអស់ ត្រូវធ្វើការផ្ទេរកីឡាករតាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA Connect) ទាំងកីឡាករកម្ពុជា និងកីឡាករបរទេស។ ចំពោះការផ្លាស់ប្ដូរ អនុញ្ញាតឲ្យកីឡាករកម្ពុជា ៦រូប និងកីឡាករបរទេស ៣រូប ហើយកីឡាករទាំងអស់ នឹងអាចចូលលេងក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីការឯកសារគ្រប់ចំនួនទៅក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។ ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតលីគកំពូលកម្ពុជាវិញ ក្រោយបណ្ដាក្លិបភាគច្រើន បានបញ្ចប់ជុំទី១ គេឃើញក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង ដោយរកបាន ២៧ពិន្ទុ ក្នុងចំណោម ១០ប្រកួត តែមិនទាន់រាប់បញ្ចូលពិន្ទុ ការប្រកួតបង្គ្រប់សប្ដាហ៍ទី១០ ទល់នឹងក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលប្រកួតស្មើគ្នា ២-២ កាលពីចុងសប្ដាហ៍កន្លងទៅឡើយ ដោយសារក្រុម អឹមអូអាយ កំពង់ដេវ៉ា ដាក់កីឡាករបរទេសលើសចំនួនលើទីលាន

ទីផ្សារផ្ទេរកីឡាករ លើកទី២ នៃលីគកំពូលកម្ពុជា ត្រូវបានបើក មុនបន្ដការប្រកួតជុំទី២ នាចុងសប្ដាហ៍នេះ Read More »

កំពូល​កីឡាករ ៣ នាក់ មាន​តម្លៃ​ផ្ទេរ​ ២៣៥​ លាន​ដុល្លារ​អាមេរិក​​ដូច​គ្នា​នា​ពេល​បច្ចុប្បន្ន​

ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lamine Yamal បានស្ថិតនៅក្នុងបេក្ខភាពកីឡាករ ៣ ក្នុងពេលបច្ចុប្បន្ន ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពលោក រហូតដល់ទៅ ២៣៥ លានដុល្លារអាមេរិក។ យោងតាមប្រភពពី Transfer Market បានបង្ហាញ ថា កីឡាករវ័យ ១៨ ឆ្នាំ Lamine Yamal បច្ចុប្បន្នមានតម្លៃ្លខខ្លួនខ្ពស់កប់ពពករហូតដល់ទៅ ២៣៥ លានដុល្លារអាមេរិក។ ដោយឡែកកីឡាករកំពូល ២ នាក់ទៀត រួមមាន Erling Haaland របស់ Manchester City និង Kylian Mbappe របស់ Real Madrid ក៏មានតម្លៃខ្លួន ២៣៥ លានដុល្លារអាមេរិកដូចគ្នាផងដែរ។ ខ្សែបម្រើរបស់ Real Madrid កីឡាករ Jude Bellingham ស្ថិតនៅលំដាប់លេខ ២ មានតម្លៃខ្លួន ១៨៨ លានដុល្លារអាមេរិក។

កំពូល​កីឡាករ ៣ នាក់ មាន​តម្លៃ​ផ្ទេរ​ ២៣៥​ លាន​ដុល្លារ​អាមេរិក​​ដូច​គ្នា​នា​ពេល​បច្ចុប្បន្ន​ Read More »

Sabalenka ជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ WTA សម្រាប់រដូវកាលទីពីរជាប់ៗគ្នា

ស្ថាប័នគ្រប់គ្រងកីឡាវាយកូនបាល់នារីបានប្រកាសកាលពីថ្ងៃចន្ទថា កីឡាការិនីចំណាត់ថ្នាក់លេខមួយពិភពលោក Aryna Sabalenka ត្រូវបានជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ WTA សម្រាប់រដូវកាលទីពីរជាប់ៗគ្នា បន្ទាប់ពីចំណាយពេលពេញមួយឆ្នាំនៅលើកំពូលតារាង។ Sabalenka បានគ្រប់គ្រងយុទ្ធនាការឆ្នាំ 2025 ដោយជោគជ័យដោយការពារជើងឯក US Open របស់នាងដោយជោគជ័យ ដែលដឹកនាំដំណើរទេសចរណ៍ក្នុងការឈ្នះការប្រកួត និងពានរង្វាន់ឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួនប្រាំបួន។ នាងបានបញ្ចប់ក្នុងនាមជាជើងឯករងនៅ Australian Open និង Roland Garros ហើយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Wimbledon ។ កីឡាការិនីបេឡារុស្សបានឈ្នះពានរង្វាន់សរុបចំនួន 4 និងបានកត់ត្រាជ័យជម្នះចំនួន 63 ក្នុងមួយរដូវកាល។ WTA បាននិយាយថា ខណៈដែលនាងរក្សាបានចំណាត់ថ្នាក់លេខមួយនៅចុងឆ្នាំសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា Sabalenka ក៏បានបង្កើតកំណត់ត្រាប្រាក់រង្វាន់ក្នុងមួយរដូវកាលចំនួន 15,008,519ដុល្លារ ផងដែរ៕ ប្រភព៖ NKDNEWS

Sabalenka ជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ WTA សម្រាប់រដូវកាលទីពីរជាប់ៗគ្នា Read More »

FIFA នឹងប្រកាសម្ចាស់ពាន The Best ប្រចាំឆ្នាំ២០២៥ នៅរាត្រីថ្ងៃអង្គារនេះ

(បរទេស)៖ សហព័ន្ធបាល់ទាត់ FIFA នឹងធ្វើការប្រកាសពីជយលាភី The Best FIFA Awards 2025 ចំពោះកីឡាករ-កីឡាការិនី អ្នកចាំទី និងគ្រូបង្វឹក ដែលបំពេញតួនាទីបានល្អផ្តាច់គេក្នុងឆ្នាំនេះ នៅរាត្រីថ្ងៃអង្គារ ទី១៦ ខែធ្នូតែម្តង។ ដោយយោងតាមការចេញផ្សាយនៅលើគេហទំព័រ FIFA បានឱ្យដឹងថា មានបេក្ខជនសំខាន់ដល់ទៅ ១១នាក់មកពីក្លឹបនានានៅអឺរ៉ុប ដែលបានកត់ត្រាទុកចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ដើម្បីប្រជែងយកពានឯកត្តជន ដោយនឹងត្រូវប្រកាសនៅយប់នេះ។ បេក្ខជនទាំងនោះរួមមាន Ousmane Dembele, Pedri, Cole Palmer, Lamine Yamal, Harry Kane, Achraf Hakimi, Mohamed Salah, Kylian Mbappe, Raphinha, Nuno Mendes និង Vitinha។ គួររំលឹកផងថា ពាន FIFA The Best ដែលត្រូវបានបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៩១

FIFA នឹងប្រកាសម្ចាស់ពាន The Best ប្រចាំឆ្នាំ២០២៥ នៅរាត្រីថ្ងៃអង្គារនេះ Read More »

Arsenal តក់ស្លុតនៅពេលដឹងថា ខ្សែការពារសំខាន់ White នឹងអវត្តមានចាប់ពី ១ខែឡើងទៅ

(បរទេស)៖ កាំភ្លើងធំ Arsenal បានបង្ហាញក្តីបារម្ភជាខ្លាំង ដ្បិតខ្សែការពារសំខាន់ Ben White របស់ពួកគេ ប្រឈមមុខទៅនឹងការអវត្តមានយ៉ាងតិចណាស់ក៏ ១ខែឡើងទៅ ដោយសាររបួសសរសៃពួរ នៃជំនួបដែលបានយកឈ្នះ Wolves ក្នុងលីគ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ទោះជាបែបនេះក្តី កាំភ្លើងធំនៅតែទន្ទឹងរង់ចាំនូវចម្លើយចុងក្រោយពីការពិនិត្យបញ្ហារបួសរបស់ White ស្របពេលបានដឹងរួចស្រេចហើយថា នឹងអវត្តមានចាប់ពី ៤-៦សប្តាហ៍ឯណោះ។ កីឡាករអន្តរជាតិអង់គ្លេស វ័យ ២៨ឆ្នាំខាងលើនេះ ត្រូវបានប្តូរចេញនៅនាទី៣១ នៃជំនួបដែលក្រុមម្ចាស់ផ្ទះ Arsenal បានយកឈ្នះ Wolves ២-១ ក្នុងកីឡដ្ឋាន Emirates របស់ខ្លួនកាលពីថ្ងៃសៅរ៍ ជារបួសដែលអ្នកចាត់ការទូទៅលោក Mikel Arteta ចាត់ទុកថា មានបញ្ហាសរសៃពួរ។ ការអវត្តមានរបស់ White ដែលទើបលេងបាន ១១ប្រកួតនារដូវកាលនេះសម្រាប់ក្រុមកំពូលតារាង Premier League បានបង្កជាបញ្ហាស្មុគស្មាញនៅតំបន់ការពាររបស់ Arsenal ដែលត្រូវលេង ៤ប្រកួងផងដែរ ក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ។ ពួកគេត្រូវធ្វើដំណើរទៅប៉ះ Everton ក្នុងលីគនារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុនពេលលេងវគ្គ

Arsenal តក់ស្លុតនៅពេលដឹងថា ខ្សែការពារសំខាន់ White នឹងអវត្តមានចាប់ពី ១ខែឡើងទៅ Read More »

Man United និង Bournemouth ចែកគ្នាម្នាក់មួយពិន្ទុក្រោយស៊ុតបញ្ចូលទី8គ្រាប់កក្រើកOld Trafford

កីឡាករ Eli Junior Kroupi របស់ក្លឹប Bournemouth បានស៊ុតបញ្ចូលទីចុងក្រោយដើម្បីសង្គ្រោះមួយពិន្ទុសម្រាប់ក្រុមរបស់គាត់ក្នុងលទ្ធផលស្មើ 4-4 ជាមួយម្ចាស់ផ្ទះ Manchester United កាលពីថ្ងៃចន្ទ ដោយបានបង្ហាញពីភាពរំភើបរីករាយក្នុងក្របខណ្ឌ អង់គ្លេស Premier League ដែលបានវាយលុកគ្នាយ៉ាងខ្លាំងពីដើមដល់ចប់។ ក្រុមរបស់លោកRuben Amorim បានបាត់ឱកាសក្នុងការឡើងមកតាមជាមួយនឹងក្រុម Chelsea ដែលឈរនៅលេខរៀងទីបួន ហើយជំនួសមកវិញនៅលេខប្រាំមួយដែលមាន 26 ពិន្ទុ។ Bournemouth ឈរលេខ13 មាន21ពិន្ទុ។ United ត្រៀមខ្លួនទទួលជ័យជម្នះបន្ទាប់ពី Bruno Fernandes ស៊ុតទាត់បាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើល ហើយ Matheus Cunha បានស៊ុតបាល់បញ្ចូលទីពីរនាទីដាច់ពីគ្នាក្នុងតង់ទីពីរដើម្បីធ្វើឱ្យពួកគេនាំមុខ 4-3 ។ប៉ុន្តែកីឡាករបម្រុង Kroupi វ័យ 19 ឆ្នាំរបស់ Bournemouth បានបំបិទមាត់អ្នកគាំទ្ររបស់ United ត្រឹមតែ 5 នាទីក្រោយមកដោយស៊ុតបញ្ចូលទីតាមស្មើវិញ។ ភាគីនីមួយៗមានការស៊ុតបាល់ចំនួន 9 គ្រាប់លើគោលដៅនៅក្នុងការប្រកួតដូចសង្គ្រាមដ៏ក្តៅ ជាមួយនឹងសកម្មភាពវាយបកគ្នាពីដើមដល់ចប់។ ខណៈដែលសំឡេងកញ្ចែចុងក្រោយបានបន្លឺឡើងបន្ទាប់ពី 100

Man United និង Bournemouth ចែកគ្នាម្នាក់មួយពិន្ទុក្រោយស៊ុតបញ្ចូលទី8គ្រាប់កក្រើកOld Trafford Read More »

Scroll to Top