December 18, 2025

ទ្រាំលែងបាន កីឡាករថៃ ចេញមុខបកអាក្រាត ស៊ីហ្គេម នៅថៃខ្លួនឯងពី​ការ​លក់លទ្ធផល

អ្នកប្រដាល់មួយថៃ Chalongchai Minindi បានចេញមុខបកអាក្រាតការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ នៅប្រទេស ថៃ ដែលជាប្រទេសកំណើតរបស់ខ្លួន បានប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីរូបគេមិនអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមមេដាយមាសក្នុងការប្រកួតកីឡា មួយថៃ ទម្ងន់ ៥១ គីឡូក្រាម។ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី ៣៣ ដែលកំពុងធ្វើឡើងនៅប្រទេស ថៃ ក្រៅតែអំពីការរៀបចំដ៏រញ៉េរញ៉ៃ និងច្របូកច្របល់ ឥឡូវនេះភាពអយុត្តិធម៌ និងការលម្អៀងលទ្ធផល ក៏កំពុងក្លាយជាបញ្ហាចោទខ្លាំងផងដែរសម្រាប់ក្រុមអត្តពលិកប្រទេសផ្សេងៗដែលមកចូលរួម។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីកីឡាកររបស់ប្រទេស ថៃ ខ្លួនឯងផ្ទាល់​ពេលនេះ ក៏ត្រូវបានអះអាង​​ថា បានជួបរឿងអយុត្តិធម៌​ដែរ។   កីឡាករ Chalongchai បានទម្លាយវាំងននខ្មៅមួយអំពីការប្រកួតកីឡា មួយថៃ ទម្ងន់ ៥១ គីឡូក្រាម ថា បានរៀបចំលទ្ធផលទុកជាមុន។ កីឡាករបានអះអាងទាំងតូចចិត្តតូចថ្លើម ថា រូបគេបានខំប្រឹងប្រែងណាស់ ដើម្បីចង់ដណ្តើមមេដាយមាសក្នុងកីឡាស៊ីហ្គេមលើកទី ៣៣ នេះ ដែលជាឱកាសចុងក្រោយរបស់គេ ប៉ុន្តែជាអកុសល មេដាយមាសត្រូវបានទិញដោយខាង ម៉ាឡេស៊ី ទៅហើយ។ ដូច្នេះហើយទើបគេមិនអាចឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ […]

ទ្រាំលែងបាន កីឡាករថៃ ចេញមុខបកអាក្រាត ស៊ីហ្គេម នៅថៃខ្លួនឯងពី​ការ​លក់លទ្ធផល Read More »

អ្នកគាំទ្របាល់ទាត់សកល ស្នើឱ្យអាជ្ញាកណ្តាលចូលនិវត្តន៍ ក្រោយបង្កកំហុសនៅផ្តាច់ព្រ័ត្រ SEA Games 2025

(បរទេស)៖ ក្រុមអ្នកគាំទ្របាល់ទាត់អន្តរជាតិជាច្រើន បានផ្ទុះប្រតិកម្ម ជាមួយនឹងការអស់ជំនឿចំពោះអាជ្ញាកណ្តាលដែលបានបដិសេធមិនផ្តល់បាល់ចូលទីឱ្យទៅខាងក្រុមស្ត្រីវៀតណាម ពេលលេងទល់នឹងហ្វីលីពីន នៃវគ្គផ្តាច់ព្រ័ត្រ SEA Games 2025 លើកទី៣៣ ដែលមានថៃធ្វើម្ចាស់ផ្ទះ។ ពីគេហទំព័រ e.vnexpress.net របស់វៀតណាមបានចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូនេះថា ជំនួយការអាជ្ញាកណ្តាល សញ្ជាតិឡាវ Phutsavan Chanthavong និងអាជ្ញាកណ្តាលក្នុងទីលានសញ្ជាតិអូស្រ្តាលី Rebecca Anne Durcau បានក្លាយជាប្រធានបទក្តៅនៅឯវេទិការសកល ជាពិសេសនៅលើបណ្តាញសង្គម បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លារួចមក។ តួយ៉ាងនៅនាទី២៩ នៃវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិស្រ្តីវៀតណាម និងហ្វីលីពីននៅឯ SEA Games 2025 កាលពីរាត្រីថ្ងៃពុធ នៅពេលកីឡាការិនី Ngan Thi Van Su បានបញ្ជូនបាល់ឱ្យ Nguyen Bich Thuy តែតបញ្ចូលទីបានសម្រេច។ ទោះជាបែបនេះក្តីជាមួយនឹងការពិនិត្យសារឡើងវិញយឺតៗបានបញ្ជាក់ថា Bich Thuy ស្ថិតក្នុងតំបន់ onside ដែលមានគម្លាតប្រហែល ២ម៉ែត្រឯណោះពីខ្សែការពារហ្វីលីពីននៃតំបន់ offside ក៏ប៉ុន្តែគ្រាប់បាល់នោះ ត្រូវបានបដិសេធ ដែលនាំឱ្យមានការរិះគន់យ៉ាងដំណំ។ ពី Reddit

អ្នកគាំទ្របាល់ទាត់សកល ស្នើឱ្យអាជ្ញាកណ្តាលចូលនិវត្តន៍ ក្រោយបង្កកំហុសនៅផ្តាច់ព្រ័ត្រ SEA Games 2025 Read More »

Mbappe ខិតជិតដល់កំណត់ត្រារាមច្បងមួយ  ក្រោយជួយ Real ឡើងទៅវគ្គ ១៦ក្រុម Copa del Rey រដូវកាលនេះ

(អេស្ប៉ាញ)៖ ខ្សែប្រយុទ្ធ Kylian Mbappe ពេលនេះបានខិតកាន់តែជិតដល់កំណត់ត្រាស៊ុតបញ្ចូលទីប្រចាំឆ្នាំរបស់រាមច្បង Cristiano Ronaldo នៅក្រុមអធិរាជស Real Madrid បន្ទាបពីរូបគេស៊ុតបញ្ចូលទីបាន ២គ្រាប់ជួយក្រុមយកឈ្នះក្រុម Talavera de la Reina ក្នុងលទ្ធផល ៣-២ ដើម្បីឡើងទៅវគ្គ 16ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Rey រដូវកាលនេះ ។ គ្រាប់បាល់ ២គ្រាប់របស់ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ កើតឡើងនៅនាទី៤១ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅធ្វើបាននៅនាទី៨៨ ដែលជ័យជម្នះនេះក៏បានការរួមផ្សំការធ្វើឱ្យចូលទីខ្លួនឯងពីសមាជិកក្រុម Talavera de la Reina កីឡាករ Manuel Farrando ទោះបីជាមិត្តរួមក្រុម Nahuel Arroyo និង Gonzalo Di Renzo ស៊ុតបាន ២គ្រាប់ក៏ដោយ ។ សូមជម្រាបផងថា តាមរយៈរកបាន ២គ្រាប់បន្ថែមនេះធ្វើឱ្យ Mbappe កើនគ្រាប់បាល់ចំនួន ៥៦គ្រាប់សរុបពីការប្រកួតទាំងអស់ក្នុងឆ្នាំ២០២៥ ខណៈនៅខ្វះតែ

Mbappe ខិតជិតដល់កំណត់ត្រារាមច្បងមួយ  ក្រោយជួយ Real ឡើងទៅវគ្គ ១៦ក្រុម Copa del Rey រដូវកាលនេះ Read More »

Suarez បន្តរួមរស់ជាមួយក្រុមជើងឯកសហរដ្ឋអាមេរិក Miami ១ឆ្នាំទៀត

(បរទេស)៖ ខ្សែប្រយុទ្ធចាស់វស្សា Luis Suarez បានបន្តកិច្ចសន្យាថ្មីលេងឱ្យក្រុមជើងឯកលីគ Inter Miami CF រយៈពេល ១ឆ្នាំទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អតីតខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ ដែលនឹងឈានចូលវ័យ ៣៩ឆ្នាំនាខែក្រោយនេះ ស៊ុតបាន ១៧គ្រាប់ និងបញ្ជូនបាន ១៧គ្រាប់ដូចគ្នា ពីការចូលលេងសរុប ៥០លើកគ្រប់កម្មវិធីទាំងអស់ក្នុងឆ្នាំ២០២៥ ដោយបានរួមចំណែកជួយ Miami ដណ្តើមបានជើងឯក Major League Soccer ជាលើកដំបូងទៀតផង ក្រោយផ្តួលគូប្រជែង Vancouver Whitecaps កាលពីដើមខែធ្នូ។ កិច្ចសន្យាថ្មីរបស់ Suarez នឹងមានសុពលភាពត្រឹមឆ្នាំ២០២៦ ដោយបន្តលេងនៅក្លឹបរបស់លោក David Beckham មួយនេះតាំងពីឆ្នាំ២០២៤ ជាមួយដៃគូនៅក្លឹបចាស់ FC Barcelona ដដែលរួមមាន Jordi Alba, Sergio Busquets និង Lionel Messi ជាដើម។ ទោះជាបែបនេះក្តី អតីតកីឡាករអន្តរជាតិអេស្ប៉ាញ Busquets និង Alba

Suarez បន្តរួមរស់ជាមួយក្រុមជើងឯកសហរដ្ឋអាមេរិក Miami ១ឆ្នាំទៀត Read More »

ពិតជាអស្ចារ្យ FIFA ដំឡើងប្រាក់រង្វាន់ 50% សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ជំនាន់ទី២៣

(ស្វីស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Federation International de Football Association (FIFA) យល់ព្រមដំឡើងប្រាក់រង្វាន់ 50% សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ជំនាន់ទី២៣ ដែលមានសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា រៀបចំរួមគ្នាលើកដំបូងនេះ ។ នេះបើតាមការប្រកាសកាលពីថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។ ប្រាក់រង្វាន់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំក្រោយនេះ នឹងមានតួលេខខ្ពស់ជាង 50% បើធៀបនឹងព្រឹត្តិការណ៍មុនៗ ដោយស្ថាប័នគ្រប់គ្រងពិភពលោក FIFA បានយល់ព្រមលើការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុចំនួន ៧២៧លានដុល្លារ ។ ចំណែកដ៏ធំបំផុតនៃកញ្ចប់ថវិការបស់ FIFA សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 នៅអាមេខាងជើងចំនួន ៦៥៥លានដុល្លារ នឹងក្លាយជាការទូទាត់ដោយផ្អែកលើការចូលរួមប្រកួតសម្រាប់ ៤៨ក្រុមដែលចូលរួម ដោយក្រុមជើងឯកនឹងទទួលបាន ៥០លានដុល្លារ និងក្រុមជើងឯករងទទួលបាន ៣៣ លានដុល្លារ ។ ប្រធាន FIFA លោក Gianni Infantino

ពិតជាអស្ចារ្យ FIFA ដំឡើងប្រាក់រង្វាន់ 50% សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ជំនាន់ទី២៣ Read More »

ក្រុមប្រដាល់Muay Thaiរបស់វៀតណាមដើរចេញពីស៊ីហ្គេមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតវ៉ានឹងអាជ្ញាកណ្ដាលអយុត្តិធម៌

ការខកចិត្តចំពោះកម្មវិធីកីឡាស៊ីហ្គេមលើកទី 33 បានកើតឡើងម្តងទៀត នៅពេលដែលបុគ្គលិកបង្វឹកកីឡា Muay Thai របស់វៀតណាមបានដកអ្នកប្រដាល់ Hoang Khanh Mai ចេញពីការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់នាងពេលប៉ះជាមួយហ្វីលីពីន ដើម្បីតវ៉ានឹងអាជ្ញាកណ្តាលអយុត្តិធម៌។ ការប្រកួតក្នុងប្រភេទទម្ងន់45គីឡូក្រាមនារីក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារ Mai បានត្ត្រួតត្រាគូប្រកួតមុនដោយ វាយសម្រុកបានយ៉ាងច្បាស់ ហើយថែមទាំងបានផ្តួលនាង Islay Erika Bomogao ឲ្យសន្លប់ម្ដង។ ប៉ុន្តែ ភាពតានតឹងបានផ្ទុះឡើងនៅពេលដែលចៅក្រមផ្តល់ពិន្ទុខ្ពស់ជាងនេះទៅឱ្យអ្នកប្រដាល់ហ្វីលីពីនបន្ទាប់ពីការប្រកួតពីរទឹកដំបូង។ ដោយការខឹងសម្បានឹងការផ្តល់ពិន្ទុនេះ ប្រធានក្រុម Muay Thai  វៀតណាម លោក Nguyen Huy Thinh បានគប់ដបទឹកចូលទៅក្នុងសង្វៀន ហើយស្រែកតវ៉ា។ ដោយមិនចង់បន្តក្រោមអ្វីដែលពួកគេចាត់ទុកថាមានភាពលំអៀង គ្រូបង្វឹក Co Tan Anh Linh និង Thinh បានណែនាំ Khanh Mai ឱ្យបោះបង់ការប្រកួតពាក់កណ្តាលផ្លូវ។ ថ្វីត្បិតតែអាជ្ញាកណ្តាលព្យាយាមហៅនាងឲ្យឡើងសង្វៀនវិញក៏ដោយ ក៏កីឡាការិនីវ័យ 19 ឆ្នាំរូបនេះបានឱនក្បាលទៅកាន់ទស្សនិកជន ហើយដើរចេញពីសង្វៀន។ នៅមុនពេលកើតហេតុ Khanh Mai ជាតារារះដែលក្រុមគ្រូបង្វឹកបានប្រាប់ឱ្យដណ្ដើមមេដាយមាស។

ក្រុមប្រដាល់Muay Thaiរបស់វៀតណាមដើរចេញពីស៊ីហ្គេមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតវ៉ានឹងអាជ្ញាកណ្ដាលអយុត្តិធម៌ Read More »

Scroll to Top