December 21, 2025

ថ្នាក់ដឹកនាំប្រដាល់សកល ផ្ដាំផ្ញើគ្រូបង្វឹកឲ្យចេះច្នៃប្រឌិតមេរៀនបន្ថែម ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ

(ភ្នំពេញ)៖ លោក រាជ សុផែន អនុប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានផ្ដាំផ្ញើដល់គ្រូបង្វឹកទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវ ពិសេសត្រូវចេះច្នៃប្រឌិតលើមេរៀន និងបច្ចេកទេសបន្ថែម ដើម្បីធានាបាននូវការរួមចំណែកបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី ប្រកបដោយសមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។ ការផ្ដាំផ្ញើនេះ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោយដំណើរការសិក្សារយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី១៧-១៩ ខែធ្នូកន្លងទៅ ដោយមានសិក្ខាកាម ២៦រូបចូលរួម ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងបង្រៀនដោយគ្រូឧទ្ទេសអន្ដរជាតិលោក Russell Stutely។ ក្នុងនាមតំណាងប្រធានសហព័ន្ធ លោកបានវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមចូលរួម ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពោលគឺជានិទ្ទេសដ៏ល្អ ពោលគឺមានសិក្ខាម ២០រូបទទួលបាននិទ្ទេសល្អ និង ៦រូប ទទួលបាននិទ្ទេសមធ្យម ។ លោកបានចាត់ទុកនេះគឺជាផ្លែផ្កា នៃធនធានគ្រូបង្វឹកប្រដាល់សកលកម្ពុជា ស្របតាមស្តង់ជាអន្តរជាតិ និងការអនុវត្តផ្ទាល់ ស្តីពីវិធីសាស្ត្រគ្រប់គ្រងអត្តពលិក បច្ចេកទេសនៃការបង្វឹកអត្តពលិក និងផ្តល់បទពិសោធន៍ ចិត្តសាស្ត្រ សម្រាប់អត្តពលិក ។ យ៉ាងណាមិញលោកក៏បានណែនាំដល់សិក្ខាកាម ក្រោយបញ្ចប់ការសិក្សា និងក្លាយជាគ្រូបង្វឹកពេញសិទ្ធ ត្រូវបន្ដខិតខំសិក្សាស្រាវជ្រាវ ហើយច្នៃប្រឌិតបន្ថែមលើមេរៀន ដែលទទួលបានពីគ្រូឧទ្ទេស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍន៍រីកចម្រើននៃវិស័យកីឡាទំនើប […]

ថ្នាក់ដឹកនាំប្រដាល់សកល ផ្ដាំផ្ញើគ្រូបង្វឹកឲ្យចេះច្នៃប្រឌិតមេរៀនបន្ថែម ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ Read More »

ប្រធានកីឡវ៉ូវីណាមកម្ពុជា៖ កីឡារស់ក្នុងសន្ដិភាព តែបើជាតិមានទុក្ខ ត្រូវចោរឈ្លានពាន អ្នកកីឡាក៏មិនត្រូវនៅស្ងៀមដែរ

(ភ្នំពេញ)៖ កីឡារស់ក្នុងសន្ដិភាព តែបើប្រទេសជាតិ ជួបទុក្ខលំបាក ត្រូវចោរសៀមឈ្លានពាន កីឡាករ-កីឡាការិនីទាំងអស់ ក៏មិនត្រូវនៅស្ងៀមដែរ ត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ព ក្នុងនាមសមរភូមិក្រោយ ដើម្បីជួយជាតិស្វែងរកសន្ដិភាព ដើម្បីមានឱកាសបន្ដហ្វឹកហាត់ និងចេញទៅប្រកួតលើឆាកអន្ដរជាតិ។ នេះបើតាមការលើកឡើងរបស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បន្ទាប់ពីដឹកនាំមន្ដ្រីសហព័ន្ធ គ្រូបង្វឹក កីឡាករ-កីឡាការិនី រួមជាមួយសប្បុរសជន នាំយកអំណោយជាច្រើន ដែលទទួលបានការបរិច្ចាគពីសប្បុរសជននានា តាមរយៈសហព័ន្ធ ប្រគល់ជូនក្រុមការងារចុះជួយស្រុកព្រះនេត្រព្រះ សម្រាប់ជួយដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ ដែលទទួលដោយលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប លោកបានសម្ដែងនូវការរន្ធត់ ចំពោះសកម្មភាពឈ្លានពានរបស់ចោរសៀម ដែលបានរំលោភទៅលើលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រជាពលរដ្ឋ ដែលផ្ទុយទៅនឹងច្បាប់សង្គ្រាម ក៏ដូចជាច្បាប់អន្ដរជាតិ ។ ការណ៍នេះ លោកបានអំពាវនាវអន្ដរជាតិ ពិសេសតុលាការ ICJ ដាច់ខាតត្រូវដាក់ទោសចំពោះថ្នាក់ដឹកនាំចោរសៀមរាប ដែលល្មោមសង្គ្រាម ហើយកំពុងរំលោភបំពានច្បាប់អន្ដរជាតិទាំងអស់នេះ។ លោក អ៊ូ រតនា បន្ដទៀតថា «ប្រទេសជាតិកំពុងមានសង្គ្រាម ក្នុងមានយើងជាប្រជាពលរដ្ឋកម្ពុជា

ប្រធានកីឡវ៉ូវីណាមកម្ពុជា៖ កីឡារស់ក្នុងសន្ដិភាព តែបើជាតិមានទុក្ខ ត្រូវចោរឈ្លានពាន អ្នកកីឡាក៏មិនត្រូវនៅស្ងៀមដែរ Read More »

ស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃ​ ត្រូវបានបិទបញ្ចប់ដោយភាពស្ងប់ស្ងាត់

ស៊ីហ្គេម គឺជាព្រឹត្តិការណ៍ប្រកួតកីឡា ដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមាន១១ប្រទេស ចូលរួម និងធ្វើរៀងរាល់ ២ឆ្នាំម្ដង។ ព្រឹត្តិការណ៍កីឡាដ៏ធំរបស់អាស៊ាន លើកទី៣៣ ដែលថៃជាម្ចាស់ផ្ទះនេះ ត្រូវបានបិទបញ្ចប់  ក្នុងរូបភាពសដ៏ស្ងប់ស្ងាត់បំផុត និងរឿងអាស្រូវដ៏ច្រើនពីសំណាក់ម្ចាស់ផ្ទះ នៃប្រវត្តិសាស្ដ្រអាស៊ាន។ ពិសេសការបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសថៃ នៅថ្ងៃទី២០ ខែធ្នូ គឺមានមិនមានការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយធំៗអ្វីឡើយ តាមបណ្ដាលប្រទេសជាសមាជិក ខណៈប្រតិភូកីឡា និងអ្នកចូលរួមពិធីបិទ មានចំនួនតិចតួចបំផុត។ ទិដ្ឋភាពនេះ គឺខុសគ្នាដាច់កាលពីកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២​។​ ស៊ីហ្គេមលើកដំបូងរបស់កម្ពុជា ត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍មានការរៀបចំល្អ និងប្លែក។ ប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ អាចយកទៅផ្សាយបន្ដបាន ដោយគ្មានការចំណាយថវិកា លើការទិញសិទ្ធិផ្សាយអ្វីឡើយ។  ចំណែក អត្ដពលិកអន្ដរជាតិចូលរួម អាចស្នាក់នៅ កម្ពុជា បានពេញមួយស៊ីហ្គេម ដែលមានរយៈពេលជិត ២០ថ្ងៃ។ ក្រៅពីនេះ អ្នកស្ម័គ្រចិត្តស៊ីហ្គេម ទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡាទាំងអស់យ៉ាងល្អ។ ចំពោះបច្ចេកទេសនៃការប្រកួត អាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីបច្ចេកទេស ធ្វើការបានយ៉ាងល្អ ដោយកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ សុទ្ធតែពេញចិត្តចំពោះការកាត់សេចក្ដី និងមិនមានការតវ៉ាអ្វីឡើយ។  ប៉ុន្ដែ នៅវិញ្ញាសាបាល់ទាត់បុរស

ស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃ​ ត្រូវបានបិទបញ្ចប់ដោយភាពស្ងប់ស្ងាត់ Read More »

ខ្សែប្រយុទ្ធថ្មី បឹងកេត ធ្លាប់មានប្រវត្តិលេងទល់កីឡាករល្បីៗ Otamendi, Cavani, Jonathan Tah

ក្លិបបាល់ទាត់ បឹងកេត បានប្រកាសជាផ្លូវការនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥ នេះ អំពីការចុះកិច្ចសន្យាយកបានអតីតខ្សែប្រយុទ្ធក្រុម Auckland City នៃលីគកំពូល នូវែលសេឡង់ Myer Bevan ខណៈចំណុចគួរឱ្យចាប់អារម្មណ៍ គឺកីឡាករសញ្ជាតិ នូវែលសេឡង់-កាណាដា រូបនេះ ធ្លាប់មានប្រវត្តិលេងទល់កីឡាករល្បីៗលំដាប់ពិភពលោកជាច្រើនរូប។ បឹងកេត សម្រេចនាំចូល Myer Bevan នៅពេលនេះ គឺដើម្បីជំនួសកន្លែងខ្សែប្រយុទ្ធ ២ រូប រួមមាន Thabiso Brown ដែលបានចាកចេញជាអចិន្ត្រៃយ៍ និង Louis Willy ដែលត្រូវបានខ្ចីជើងទៅ គិរីវង្សសុខសែនជ័យ។ យ៉ាងណាមិញ ការមកដល់របស់ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំ ក៏នឹងក្លាយជាការត្រៀមខ្លួនរបស់ បឹងកេត សម្រាប់ការប្រកួតលីគកំពូល កម្ពុជា ជុំទី ២ ផងដែរ។ Myer Bevan ជាកីឡាករបាល់ទាត់មួយរូប ដែលបានដុះចេញពីថ្នាលយុវជនរបស់ក្លិប Auckland City

ខ្សែប្រយុទ្ធថ្មី បឹងកេត ធ្លាប់មានប្រវត្តិលេងទល់កីឡាករល្បីៗ Otamendi, Cavani, Jonathan Tah Read More »

កីឡាករថ្លៃជាងគេរបស់ Liverpool រងរបួស នៅពេល Arsenal វិលទៅកាន់កំពូលតារាង PL វិញ

(បរទេស)៖ ខ្សែប្រយុទ្ធតម្លៃខ្លួន ១២៥លានផោន Alexander Isak របស់ក្លឹបហង្សក្រហម Liverpool បានជួបបញ្ហារបួសយប់មិញ នៅពេលដែលកាំភ្លើងធំ Arsenal បានវិលទៅគ្រប់គ្រងតំណែងកំពូលតារាង Premier League វិញក្រោយយកឈ្នះម្ចាស់ផ្ទះ Everton។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បញ្ហារបួសយ៉ាងណារបស់កីឡាករអន្តរជាតិស៊ុយអែត Isak នៅមិនទាន់ច្បាស់ថាធ្ងន់ធ្ងរយ៉ាងណានោះទេ នៅពេលរូបគេរកបាន ១គ្រាប់ បន្ទាប់ពីត្រូវបានប្តូរចូលលេងនៅដើមវគ្គទី២ តាមរយៈយកឈ្នះម្ចាស់ផ្ទះ Tottenham Hotspur ២-១ ស្របពេលមាន់ខ្នាយមាសនៅសល់សមាជិកតែ ៩នាក់។ ការជួបបញ្ហារបួសរឹតតែធ្វើឱ្យក្រុមរបស់លោក Arne Slot មានភាពទន់ខ្សោយនៅតំបន់ប្រយុទ្ធថែមទៀត ក្នុងនាមជាក្រុមការពារតំណែងជើងឯកលីគអង់គ្លេសផងនោះ ដែលទើបរកបាន ២៩ពិន្ទុឈរនៅលេខ៥ បណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១៧ប្រកួតមកនេះ។ ក្រុមហង្សក្រហមមួយនេះ បានអវត្តមានខ្សែប្រយុទ្ធ Mohamed Salah ដែលត្រូវទៅម៉ារ៉ុក ដើម្បីលេងពាន Africa Cup of Nations ជាមួយអេហ្ស៊ីប គ្រាដែលកីឡាករហូឡង់ Cody Gakpo មានបញ្ហារបួស ហើយ

កីឡាករថ្លៃជាងគេរបស់ Liverpool រងរបួស នៅពេល Arsenal វិលទៅកាន់កំពូលតារាង PL វិញ Read More »

Scroll to Top