Neymar វះកាត់ជង្គង់បានជោគជ័យ រំពឹងមានឈ្មោះលេង World Cup 2026
(បរទេស)៖ ខ្សែប្រយុទ្ធ Neymar ទទួលបានជោគជ័យពីការវះកាត់ជង្គង់ខាងឆ្វេងរបស់លោកនាពេលថ្មីៗនេះ ជាមួយនឹងក្តីរំពឹងមានឈ្មោះលេង World Cup 2026 បន្ទាប់ពីអវត្តមានអស់ជាង ២ឆ្នាំមកនេះ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ៣៣ឆ្នាំខាងលើបានលេងទាំងមានរបួសដែលអាចរកបាន ៥គ្រាប់ផងដែរ ក្នុងចំណោម ៤ប្រកួតចុងក្រោយជាមួយក្លឹបកុមារភាព Santos នៅមុនពេលបិទរដូវកាល Serie A របស់ប្រេស៊ីលដ៏ពេញលេញ។ កិច្ចសន្យាចាស់របស់លោកជាមួយនឹង Santos ក៏នឹងអស់សុពលភាពនាបំណាច់ឆ្នាំនេះដែរ ក៏ប៉ុន្តែបានកំពុងជជែកពីការបន្តកិច្ចសន្យាថ្មីទៀតដែរ។ អតីតខ្សែប្រយុទ្ធក្លឹប FC Barcelona, Paris Saint-Germain និង Al-Hilal គឺជា Top scorer របស់សាំបាប្រេស៊ីល ដោយស៊ុតបាន ៧៩គ្រាប់ ពីការចូលលេង ១២៨ប្រកួត មុនពេលខកខានអស់រយៈពេលជាង ២ឆ្នាំមកនេះ។ រូបគេមានក្តីសង្ឃឹមថា នឹងទទួលបានការកោះហៅពីលោក Carlo Ancelotti ផងដែរ ក្នុងគម្រោងទៅលេង World Cup នាំឆ្នាំក្រោយក្នុងចំណោមកីឡាករ ២៦នាក់សរុបរបស់បុរសសញ្ជាតិអ៉ីតាលី៕ ប្រភព៖ FRESHNEWS
Neymar វះកាត់ជង្គង់បានជោគជ័យ រំពឹងមានឈ្មោះលេង World Cup 2026 Read More »






