January 7, 2026

គ្រូថ្មី Chelsea សម្រេចការកិច្ចសន្យារហូតដល់ឆ្នាំ២០៣២ ជាមួយនិមិត្តរូបអតីតគ្រូ Man United

(ឡុងដ៏)៖ លោក Liam Rosenior ត្រូវបានរបាយការណ៍ចុះផ្សាយថា លោកបានយល់ព្រមមកដឹកនាំក្រុម Chelsea ជាមួយនិងការសម្រេចលើកិច្ចសន្យារហូតដល់ឆ្នាំ២០៣២ ជាមួយជម្រើសបន្ថែមទៀត នាមជាគ្រូផ្លូវការមកដឹកនាំដឹកនាំតពីលោក Enzo Maresca។ នេះមានន័យថា បុរសសញ្ជាតិអង់គ្លេស វ័យ ៤១ឆ្នាំរូបនេះ នឹងមកជំនួសកៅអីបុរសសញ្ជាតិអ៉ីតាលី Maresca ដែលបានចុះចេញពីតំណែងនៅដើមឆ្នាំថ្មី២០២៦ នេះ នាមជាគ្រូបង្វឹកម្នាក់ដែលធ្លាប់បានបង្ហើបឱ្យដឹងថាលោកមាននិមិត្តរូប គឺជាអតីតគ្រូបង្វឹកឆ្នើម Sir Alex Ferguson របស់ក្លឹប Manchester United ។ ការឈានជើងមកកាន់លីគអង់គ្លេសនេះ លោក Rosenior បានថ្លែងថា «ខ្ញុំមិនអាចបាត់បង់ឱកាសដ៏កម្រនេះទេ ដើម្បីចូលរួមជាមួយក្រុមលំដាប់ពិភពលោកមួយនេះ ពោលគឺម្ចាស់ជើងឯក FIFA Club World Cup ថ្មីៗនេះតែម្តង។ ក្លឹបនេះជាផ្នែកមួយនៃជីវិតរបស់ខ្ញុំជាយូរមកហើយ»។ គួរបញ្ជាក់ផងថា ក្លឹប Strasbourg ដែលបច្ចុប្បន្នលេងក្នុងលីគកំពូល Ligue 1 របស់បារាំង ក៏ជាក្លឹបដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Todd Boehly និងក្រុមហ៊ុន Clearlake Capital ផងដែរ […]

គ្រូថ្មី Chelsea សម្រេចការកិច្ចសន្យារហូតដល់ឆ្នាំ២០៣២ ជាមួយនិមិត្តរូបអតីតគ្រូ Man United Read More »

ភ្លើងអូឡាំពិក Winter Olympics 2026 ឆ្លងកាត់ព្រិលធ្លាក់ខ្លាំង នៅសល់តែមួយខែបើកការប្រកួត

(អ៉ឺតាលី)៖ ភ្លើងគប់អូឡាំពិករដូវរងា Winter Olympics 2026 ពេលនេះបានចាប់ផ្តើមដំណើរកាន់រត់ជាមួយការឆ្លងកាត់ព្រិលធ្លាក់ខ្លាំង ដើម្បីទៅដល់ទីក្រុង Bologna ភាគខាងជើងប្រទេសកាលពីថ្ងៃអង្គារ ខណៈនៅសល់តែមួយខែទៀតប៉ុណ្ណោះ ដល់ការចាប់ផ្តើមនៃការប្រកួតកីឡារដូវរងានៅទីក្រុង Milano Cortina ជាផ្លូវការ ។ សូមជម្រាបផងថា ភ្លើងគប់នេះបានចាប់ផ្តើមដំណើររត់ក្នុងប្រទេសអ៊ីតាលី ចេញដំណើរពីទីក្រុងរ៉ូមកាលពីមួយខែមុន ហើយបានទៅដល់កោះ Sardinia និង Sicily ក៏ដូចជាទីក្រុងភាគខាងត្បូងនៃទីក្រុង Naples និង Bari ដែលជាផ្នែកមួយនៃដំណើរចម្ងាយ ១២,០០០គីឡូម៉ែត្រ ដែលនឹងបញ្ចប់នៅពហុកីឡដ្ឋាន San Siro របស់ទីក្រុង Milan នៅថ្ងៃទី០៦ ខែកុម្ភៈខាងមុខនេះ ។ បញ្ជាក់ផងថា ការប្រកួតកីឡាចម្រុះរដូវរងា Winter Olympics Games 2026 នៅប្រទេសអ៉ឺតាលី នឹងចាប់ផ្តើមបើកជាផ្លូវការពីថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ រហូតដល់ថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ដែលនឹងមាន ៨ប្រភេទកីឡា ចែកចេញជា ១៦វិញ្ញាសា និងមាន ១១៦កម្មវិធីប្រកួត ជាមួយនិង

ភ្លើងអូឡាំពិក Winter Olympics 2026 ឆ្លងកាត់ព្រិលធ្លាក់ខ្លាំង នៅសល់តែមួយខែបើកការប្រកួត Read More »

Amad ខ្សែបម្រើ Man Utd រួមចំណែកជួយកូដឌីវ័រ ឡើងវគ្គ ៨ក្រុម Afcon 2025 ក្រោយទម្លាក់ប៊ូគីណេហ្វាសូ

(បរទេស)៖ Amad Diallo បានក្លាយជាតារាសំខាន់ ក្នុងការរួមចំណែកជួយក្រុមការពារតំណែងជើងឯក កូដឌីវ័រទម្លាក់គូប្រជែងប៊ូគីណេហ្វាសូ ៣-០ ដើម្បីឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2025 ដែលមានម៉ារ៉ុកធ្វើម្ចាស់ផ្ទះ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើស្លាបរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះ រកបានគ្រាប់បាល់ទី១ សម្រាប់ក្រុមដំរីអាហ្វ្រិកនាំមុខ ១គ្រាប់មុននៅនាទីទី២០ ដោយបានញាក់ដាច់ខ្សែការពារ ២រូប មុនពេលបញ្ចប់ទីរបស់អ្នកចាំទី Herve Koffi។ ១២នាទីបន្ទាប់ Amad ក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Yan Diomande បញ្ចប់ទីសម្រេចគ្រាប់ទី២ ទៀតនៅក្រៅតំបន់គ្រោះថ្នាក់ មុនពេលគ្រាប់ទី៣ ធ្វើបានដោយកីឡាករយុវជន Bazoumana Toure នៅនាទី៨៧។ Amad មិនត្រូវបានកោះហៅនោះទេ ពេលកូដឌីវ័រលើកពាន Afcon 2023 ក្នុងដី ដែលបច្ចុប្បន្នរកបាន ៣គ្រាប់ហើយ ក្នុងចំណោម ៤ប្រកួតមកនេះ។ ចំណែកឯ Dango Ouattara ក៏មានឱកាសរកបាន

Amad ខ្សែបម្រើ Man Utd រួមចំណែកជួយកូដឌីវ័រ ឡើងវគ្គ ៨ក្រុម Afcon 2025 ក្រោយទម្លាក់ប៊ូគីណេហ្វាសូ Read More »

Scroll to Top