February 6, 2026

យល់ដឹងកីឡា៖ May Day នៅតែជាកីឡដ្ឋានធំជាងគេបំផុតក្នុងលោក ដែលមាន ១៥០,០០០កៅអីសរុប

(បរទេស)៖ Rungrado May Day គឺជាកីឡដ្ឋានមានទំហំធំជាងគេបំផុតនៅលើពិភពលោកបច្ចុប្បន្ន ដោយមានសមត្ថភាពផ្ទុកអ្នកគាំទ្របាល់ទាត់ដល់ទៅ ១៥ម៉ឺននាក់ឯណោះ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ we build value។ កីឡដ្ឋានដ៏ធំមហិមានេះដែរ ស្ថិតក្នុងទីក្រុងព្យុងយ៉ាង (Pyongyang) ប្រទេសកូរ៉េខាងជើង ដែលបានបញ្ចប់ការសាងសង់នាអំឡុងឆ្នាំ១៩៨៩ ជាមួយនឹងទំហំផ្ទៃដី ២០.៧ហិចតា។ បើយោងតាមការចុះផ្សាយពីគេហទំព័រកីឡា Talk Sport របស់អង់គ្លេសវិញបានឱ្យដឹងថា កូរ៉េខាងជើងបានសាងសង់ កីឡដ្ឋាន May Day នេះឡើង ក្រោយពេលទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូងទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ ដើម្បីបញ្ជាក់ថា ខ្លួនក៏ជារដ្ឋឯករាជ្យ និងមានសមត្ថភាពរៀបចំព្រឹត្តិការណ៍កីឡាចម្រុះនេះដែរ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ កីឡដ្ឋានធំខ្លាំងនេះត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីកីឡាផ្សេងៗ និងការជួបជុំទ្រង់ទ្រាយធំ និងជាពិសេសប្រើសម្រាប់ជាទីតាំងអបអរដល់មេដឹកនាំកូរ៉េខាងជើងជាដើម៕ ប្រភព៖ FRESHNEWS

យល់ដឹងកីឡា៖ May Day នៅតែជាកីឡដ្ឋានធំជាងគេបំផុតក្នុងលោក ដែលមាន ១៥០,០០០កៅអីសរុប Read More »

AFC និយាយថា អូស្ត្រាលី ជប៉ុន ចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះ Asian Cup 2035

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងគុយវ៉ែតបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2035 បន្ថែមពីលើការដេញថ្លៃសម្រាប់ការប្រកួតឆ្នាំ 2031 ។ AFC ត្រូវបានគេរំពឹងថានឹងបញ្ជាក់ពីការធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតប្រចាំទ្វីបទាំងបួននៅសមាជប្រចាំឆ្នាំតែមួយបន្ទាប់ពីមានសំណើដោយប្រធាន Sheikh Salman bin Ebrahim Al Khalifa។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អាស៊ីក៏បានបញ្ចាក់ថា ប្រទេសជប៉ុនក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះឆ្នាំ 2035 តែម្នាក់ឯងផងដែរ។ AFC មានការដេញថ្លៃបីផ្សេងទៀតសម្រាប់ឆ្នាំ 2031 ដោយមានប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងការដេញថ្លៃរួមគ្នាពីអាស៊ីកណ្តាលពី កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាន ក៏ដាក់សំណើផងដែរ។ ប្រទេសអារ៉ាប់រួមដែលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ 2019 ស្ថិតក្នុងចំណោមអ្នកដេញថ្លៃ 2031 ប៉ុន្តែបានដកខ្លួនចេញពីការប្រជែងក្នុងខែវិច្ឆិកា។   អារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត Asian Cup ឆ្នាំ 2027 ៕ ប្រភព៖ NKDNEWS

AFC និយាយថា អូស្ត្រាលី ជប៉ុន ចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះ Asian Cup 2035 Read More »

Karim Benzema រកបានបីគ្រាប់ភ្លាមពេលបង្ហាញខ្លួនលើកដំបូងឱ្យAl-Hilal

ខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់បញ្ចូលទីបីគ្រាប់ (hat-trick) និងបានបញ្ចូលបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីមួយគ្រាប់ទៀត ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់សម្រាប់ក្រុម Al-Hilal ដែលជាក្រុមនាំមុខគេនៅ Saudi Pro League ដោយបានយកឈ្នះលើក្រុម Al-Akhdoud 6-0 កាលពីថ្ងៃព្រហស្បតិ៍។ កីឡាករវ័យ 38 ឆ្នាំរូបនេះបានចូលរួមជាមួយ Al-Hilal កាលពីថ្ងៃចន្ទ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាគាត់បានបដិសេធសំណើរដើម្បីបន្តកុងត្រារបស់គាត់ជាមួយ Al-Ittihad ដែលគាត់បានចូលរួមជាមួយដោយគ្មានតម្លៃខ្លួនផ្ទេរក្នុងឆ្នាំ 2023 បន្ទាប់ពីលេងរយៈពេល 14 ឆ្នាំជាមួយ Real Madrid ។ អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះបានធ្វើឱ្យមានឥទ្ធិពលភ្លាមៗសម្រាប់ក្រុមថ្មីរបស់គាត់ ជាមួយនឹងការស៊ុតបញ្ចូលទីបីគ្រាប់តែម្តង។ Benzema បាននិយាយថា “វាជាការប្រកួតដ៏សំខាន់មួយនៅថ្ងៃនេះ។ ដូច្នេះយើងសប្បាយចិត្ត យើងលេងបានល្អ យើងធ្វើការរារាំងមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបាន (Clean Sheet) ហើយយើងស៊ុតបញ្ចូលទី ដូច្នេះយើងសប្បាយចិត្ត។ អ្នករាល់គ្នាល្អជាមួយខ្ញុំ ពួកគេផ្តល់ឲ្យខ្ញុំគ្រប់យ៉ាង ដូច្នេះពេលខ្ញុំនៅលើទីលាន ខ្ញុំផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ពួកគេ”៕ ប្រភព៖​ NKDNEWS

Karim Benzema រកបានបីគ្រាប់ភ្លាមពេលបង្ហាញខ្លួនលើកដំបូងឱ្យAl-Hilal Read More »

ក្រុមចចក Leicester ត្រូវដក ៦ ពិន្ទុ ដោយសារបំពានច្បាប់ចំណាយ

ក្លឹប Leicester City ត្រូវបានដក ៦ ពិន្ទុក្នុងការប្រកួត Championship រដូវកាលបច្ចុប្បន្ននេះ បន្ទាប់ពីគណៈកម្មការត្រួតពិនិត្យឯករាជ្យរកឃើញថា ពួកគេបានបំពានច្បាប់ចំណាយរបស់ English Football League (EFL) នេះបើយោងតាមសេចក្តីប្រកាសរបស់ Premier League កាលពីថ្ងៃព្រហស្បតិ៍។ ការដកពិន្ទុនេះធ្វើឲ្យ Leicester ធ្លាក់ចុះទៅចំណាត់ថ្នាក់ទី ២០ ក្នុងតារាងលីគលំដាប់ទី២របស់អង់គ្លេស ហើយនៅលើតំបន់កាត់ចោលតែដោយសារប្រៀបធៀបគ្រាប់បាល់ប៉ុណ្ណោះ។ Premier League បានបញ្ជូនករណី Leicester ទៅគណៈកម្មការឯករាជ្យមួយកាលពីខែឧសភា ពាក់ព័ន្ធនឹងការសង្ស័យបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ EFL ក្នុងរយៈពេលបីឆ្នាំរហូតដល់រដូវកាល 2023-24។ សវនាការរយៈពេលមួយសប្តាហ៍ត្រូវបានធ្វើឡើងក្នុងខែវិច្ឆិកា។ Premier League បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «គណៈកម្មការបានកំណត់ថា ក្លឹបបានលើសកម្រិតដែលបានកំណត់ (ប្រាក់ចំណេញ និងនិរន្តរភាព) ចំនួន 20.8 លានផោន (ប្រហែល 28.19 លានដុល្លារ) ក្នុងរយៈពេលវាយតម្លៃបីឆ្នាំ (2022-2024)។» គណៈកម្មការក៏បានរកឃើញថា ការបដិសេធមិនផ្តល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅ Premier League តាមកាលកំណត់

ក្រុមចចក Leicester ត្រូវដក ៦ ពិន្ទុ ដោយសារបំពានច្បាប់ចំណាយ Read More »

កីឡាករ Rodrygo របស់ Real Madrid ត្រូវ UEFA ហាមមិនឱ្យលេង ២ ប្រកួត

ខ្សែប្រយុទ្ធ Rodrygo របស់ក្លឹប Real Madrid ត្រូវបានសហភាពបាល់ទាត់អឺរ៉ុប (UEFA) ផ្អាកមិនឱ្យលេងចំនួន ២ ប្រកួត បន្ទាប់ពីបានប្រើពាក្យសម្តីមិនសមរម្យចំពោះអាជ្ញាកណ្តាល ក្នុងការបរាជ័យ 4-2 ទល់នឹង Benfica ក្នុងពានរង្វាន់ Champions League កាលពីសប្តាហ៍មុន។ កីឡាករប្រេស៊ីលរូបនេះទទួលបានកាតលឿងពីរនៅម៉ោងបន្ថែម ពេលគាត់ប្រតិកម្មយ៉ាងខ្លាំងទាំងកំហឹងចំពោះអ្វីដែលគាត់យល់ថា ជាយុទ្ធសាស្ត្រពន្យារពេលរបស់ក្រុមព័រទុយហ្គាល់។ គណៈកម្មការវិន័យរបស់ UEFA បានបញ្ជាក់ថា Rodrygo ត្រូវបានផ្អាកដោយសារប្រើពាក្យសម្តីប្រមាថ ឬមិនគោរពចំពោះអាជ្ញាកណ្តាល។ ការបរាជ័យនេះធ្វើឲ្យ Real Madrid មិនអាចទទួលបានកៅអីដោយស្វ័យប្រវត្តិក្នុងវគ្គ 16 ក្រុមចុងក្រោយនៃ Champions League បន្ទាប់ពីមិនអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ ៨ ក្រុមលើកំពូលនៃវគ្គលីគ។ ដូច្នេះ Real នឹងត្រូវជួប Benfica របស់គ្រូបង្វឹក Jose Mourinho ម្តងទៀតក្នុងវគ្គ play-off ខាងមុខ ហើយ Rodrygo នឹងខកខានទាំងពីរជើងនៃការប្រកួតក្នុងខែនេះ៕ ប្រភព៖ NKDNEWS

កីឡាករ Rodrygo របស់ Real Madrid ត្រូវ UEFA ហាមមិនឱ្យលេង ២ ប្រកួត Read More »

Scroll to Top