Seut Baraing departs Crown as club faces major squad overhaul
សឿត បារ៉ាង ចាកចេញពីភ្នំពេញក្រោន ខណៈក្លឹបប្រឈមនឹងការផ្លាស់ប្តូរក្រុមធំ Seut Baraing ត្រូវបានគេមើលឃើញថាលេងឱ្យភ្នំពេញក្រោនក្នុងរដូវកាល 2024-2025 Cambodian Premier League ។ ខ្សែការពារឆ្វេងរបស់ក្លឹបភ្នំពេញក្រោន Seut Baraing ក្លាយជាកីឡាករសំខាន់ចុងក្រោយគេដែលបានចាកចេញ ខណៈមានការកើនឡើងនៃការចាកចេញរបស់កីឡាករ ដែលធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ និងរង់ចាំទិសដៅថ្មីពីក្លឹប។ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលជាក្រុមមួយមានភាពលេចធ្លោជាងគេបំផុតរបស់កម្ពុជា កំពុងស្ថិតក្នុងការផ្លាស់ប្តូរដ៏ច្របូកច្របល់ ខណៈដែលកីឡាករស្នូលម្នាក់ទៀត គឺកីឡាករ សឿត បារ៉ាង បានចាកចេញពីក្រុមជាផ្លូវការហើយ។ ភ្នំពេញក្រោនបានបញ្ជាក់ពីការចាកចេញរបស់កីឡាកររូបនេះកាលពីថ្ងៃអាទិត្យដោយនេះជាការចាកចេញទីប្រាំបីហើយ របស់កីឡាករ ដែលធ្វើឪ្យអ្នកអ្នកគាំទ្រនិងអ្នកវិភាគកីឡាបច្ចុប្បន្នកំពុងហៅថា ជាការស្ថាបនាក្រុមឡើងវិញ។ ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបជូនអ្នកគាំទ្រថា យើងបានចែកផ្លូវជាមួយកីឡាករ សឿត បារ៉ាង ដែលបាននៅជាមួយយើងតាំងពីនៅសាលាយុវជន ហើយបានជួយឪ្យក្លឹបសម្រេចបានសមិទ្ធផលជាច្រើន។ យើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យបន្ថែមទៀតនៅក្នុងអាជីពបាល់ទាត់របស់គាត់នាពេលអនាគត” ។ Baraing បានចូលរួមជាមួយភ្នំពេញក្រោនក្នុងឆ្នាំ 2011 នៅអាយុត្រឹមតែ 12 ឆ្នាំ ហើយបានអភិវឌ្ឍខ្លួនតាមប្រព័ន្ធយុវជន មុននឹងត្រូវលើកឡើងទៅជាក្រុមជាន់ខ្ពស់នៅឆ្នាំ 2016។ គាត់ត្រូវបានគេស្គាល់ដោយសារទម្រង់លេង និងវិន័យរបស់គាត់។ លោក Baraing បានថ្លែងអំណរគុណដល់ក្លិប និងបានថ្លែងអំណរគុណដល់អតីតប្រធានក្លិបភ្នំពេញក្រោន លោក […]
Seut Baraing departs Crown as club faces major squad overhaul Read More »