ក្រុម Inter Miami របស់ Lionel Messi ប្រជែងគ្នាដើម្បីរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតបើកឆាក Club World Cup
Lionel Messi និងក្លឹប Inter Miami បានស្មើគ្នា 0-0 ជាមួយក្លឹប Al Ahly របស់អេហ្ស៊ីប ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Club World Cup យប់ថ្ងៃសៅរ៍។ នៅចំពោះមុខអ្នកគាំទ្រជាង 60,000 នាក់នៅឯកីឡដ្ឋាន Hard Rock ក្រុម Inter Miami បានរួចផុតពីការវាយលុកក្នុងតង់ទី 1 ដោយម្ចាស់ជើងឯកអាហ្រ្វិក 12 សម័យកាលគឺ Al Ahly ដោយឪកាសយកឈ្នះពីគ្រាប់បាល់ប៉េណាល់ទីរបស់ Mahmoud Trezeguet តែត្រូវបានបញ្ឈប់ដោយអ្នកចាំទី Oscar Ustari ។ នៅក្នុងចុងតង់ទី 2 នៃម៉ោងបន្ថែម Miami ស្ទើរតែមានឱកាសស៊ុតបញ្ចូលទីដោយបាល់ហ្វ្រីឃីកទៅហើយ ប៉ុន្តែបែរត្រូវរបារទីទៅវិញ។ Miami ត្រូវពឹងផ្អែកលើអ្នកចាំទីជើងចាស់ជនជាតិអាហ្សង់ទីន Ustari ដើម្បីរក្សាស្ថានភាពនៃការប្រកួតក្នុងតង់ទី 1 ដោយកីឡាករវ័យ 38 ឆ្នាំរូបនេះបានសង្គ្រោះជាច្រើន ខណៈដែល Al Ahly […]