Chelsea លេងបាល់មុខកន្លែងដែលមានកៅអីទំនេរដល់ទៅ 50,000 កន្លែង តើវាជា “ការមិនអើពើ” ពីសំណាក់អ្នកគាំទ្រ ឬការរៀបចំពេលវេលាដែលមិនសមស្រប?

Chelsea បានចាប់ផ្ដើមការប្រកួត Fifa Club World Cup របស់ពួកគេដោយប្រកួតជាមួយក្រុម Los Angeles FC ប៉ុន្តែបានជួបប្រទះរឿងមួយគឺ កៅអីទំនេរជាង 50000កន្លៃង នៅទីក្រុង Atlanta។
ការប្រកួតនៃព្រឹត្តិការណ៍ Club World Cup រវាង Chelsea និង Los Angeles FC បានចាប់ផ្ដើមនៅម៉ោង 2ៈ00ព្រឹក ថ្ងៃអង្គារ ដែលធ្វើការនៅស្តាត Mercedes-Benz ក្នុងទីក្រុង Atlanta 🇺🇸។
📉 ចំនួនអ្នកទស្សនា ៖ 22,137 នាក់
💺 សមត្ថភាពស្តាត៖ 71,000 នាក់ (ជាន់លើគេត្រូវបានបិទ)
🗣️ Enzo Maresca (គ្រូបង្វឹក Chelsea) និយាយថា:
“បរិយាកាសបែបនេះ មើលទៅចម្លែកណាស់ ពីព្រោះកីឡដ្ឋានស្ទើរតែគ្មានអ្នកគាំទ្រទៅហើយ ប៉ុន្តែយើងគឺជាអ្នកអាជីព យើងនៅតែបន្ត ទោះស្ងិតក្នុងស្ងានភាពបែបណាក៏ដោយ។”

តម្លៃសំបុត្រ
មុនការប្រកួត៖ £37+
នៅពេលកំពុងប្រកួត៖ £26
ប៉ុន្តែនៅតែមានកន្លែងទំនេរច្រើនដដែល ទោះបីជាមានការបញ្ចុះតម្លៃដូច្នេះក៏ដោយ
ចំណុចធំៗដែលគេនិយាយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះគឺថា តើមនុស្សយកចិត្តទុកដាក់ចំពោះការប្រកួតរូបរាងបែបថ្មីរបស់ FIFA ដែរឬទេ។
ការលក់សំបុត្រមានភាពយឺតយ៉ាវ ហើយនេះគឺជាការប្រកួតដំបូងបង្អស់នៃការប្រកួតដែលធ្វើឡើងនៅថ្ងៃធ្វើការ។
ចាប់ពីឥឡូវដល់ថ្ងៃព្រហស្បតិ៍ 26 មិថុនា នឹងមានការប្រកួត 2 ឬ 3 ជុំក្នុងមួយថ្ងៃ ដែលប្រគួតចំពេលម៉ោងធ្វើការ។
ត្រូវចងចាំថា Chelsea លេងនៅស្តាតនេះ 2 ឆ្នាំមុន ក្នុងការប្រកួតមិត្តភាព Premier League Summer Series ជាមួយ Newcastle ហើយបានលក់សំបុត្រអស់ជាង 70,000 នាក់ ស្ទើរតែពេញស្តាតទៅហើយ។
ស្តាតនេះគឺជាផ្ទះរបស់ ក្រុម Atlanta United ដែលជាក្រុមមានអ្នកគាំទ្រច្រើនបំផុតនៅ MLS ជាមធ្យម 44,037 នាក់ក្នុងមួយប្រកួត។
វាក៏ជាស្តាតសម្រាប់ ជម្រើសជាតិស្ត្រី និងបុរសអាមេរិកផងដែរ។
ចម្ងល់នៅលើមនុស្សគ្រប់គ្នាគឺការចូលរួមទាំងនេះដោយសារតែអ្នកគាំទ្រពិតជាមិនខ្វល់អំពីការប្រកួត Club World Cup ដែលត្រូវបានកែលម្អនេះ – ឬតើការព្រងើយកន្តើយនេះអាចបន្តទៅការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ 2026?