ច្បាស់ការ! Liverpool ត្រៀមខ្លួនចែកផ្លូវគ្នាជាមួយកីឡាកររូបនេះហើយ

Chiesa

Chiesa បានផ្ទេរពីក្លិបសេះបង្កង់ Juventus មកកាន់ទឹកដី Anfield នាឆ្នាំ២០២៤

យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា ខ្សែបម្រើ Federico Chiesa នឹងចែកផ្លូវជាមួយក្លិបហង្សក្រហម Liverpool នៅចប់រដូវកាលនេះ។

Chiesa បានផ្ទេរពីក្លិបសេះបង្កង់ Juventus មកកាន់ទឹកដី Anfield នាឆ្នាំ២០២៤ ប៉ុន្តែគេហាក់ពុំសូវទទួលបាននាទីលេងនៅក្នុងក្រុមច្រើននោះឡើយ ក្រោមការដឹកនាំរបស់លោក Arne Slot ។

នៅរដូវកាលនេះ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានបង្ហាញខ្លួនតែ ១៤ប្រកួតប៉ុណ្ណោះ ដោយក្នុងនោះ៦ប្រកួតនៅ Premier League , ៣ប្រកួតនៅ EFL Cup , ៣ប្រកួតនៅ Champions League និង២ប្រកួតទៀតនៅ FA Cup ។

ដោយសារមិនសូវមាននាទីលេងដូច្នេះហើយទើប Chiesa ចង់ផ្លាស់ទៅលេងនៅក្លិបផ្សេងជាពិសេសគឺត្រឡប់ទៅលេងនៅអ៊ីតាលីវិញ បើទោះបីជាគេស្រលាញ់ក្លិបហង្សក្រហម Liverpool យ៉ាងណាក៏ដោយ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top