ច្បាស់ការ! កីឡាករ Dawin Nunes នឹងចែកផ្លូវជាមួយ Liverpool នៅចប់រដូវកាលនេះហើយ

Darwin Nunez

យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធ Darwin Nunez នឹងចាកចេញពីក្លិបហង្សក្រហម Liverpool នៅសប្តាហ៍ក្រោយនេះហើយ។

Nunez បានផ្លាស់មកកាន់ទឹកដី Anfield កាលពីឆ្នាំ ២០២២ ពីក្លិប Benfica ដោយកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ ស៊ុតបញ្ចូលទីបាន២៥គ្រាប់ឲ្យ ហង្សក្រហម នៅការប្រកួតក្របខណ្ឌ Premier League ខណៈដែលសុពុលភាពកុងត្រារបស់គេជាមួយ Liverpool នឹងអស់សុពុលភាពនៅឆ្នាំ២០២៦ខាងមុខនេះ។

យ៉ាងណាមិញ Darwin Nunez បានសម្រេចចិត្តច្បាស់ហើយថារូបគេនឹងចាកចេញពីក្លិប Liverpool នៅសប្តាហ៍ក្រោយ ប៉ុន្តែគេមិនទាន់ដឹងទេថា កីឡាកររូបនេះនឹងផ្លាស់ទៅលេងនៅក្លិបណាផ្សេងជាក្លិបបន្ទាប់៕

 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top