Man city រកបាន ៦គ្រាប់ ដើម្បីបន្តទៅវគ្គ ១៦ក្រុមចុងក្រោយ

man city

ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់លេខ 19 Ilkay Gundogan (R) របស់ Manchester City បានស៊ុតបញ្ចូលទីគ្រាប់ទី 4 ឪ្យរបស់ក្រុមខ្លួនក្នុងការប្រកួតបាល់ទាត់ FIFA Club World Cup 2025 ពូល G រវាង Manchester City របស់អង់គ្លេស និង Al Ain FC របស់ UAE នៅកីឡដ្ឋាន Mercedes-Benz ក្នុងទីក្រុង Atlanta ថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2025។

ទីក្រុង Philadelphia សហរដ្ឋអាមេរិក៖ ក្រុម Manchester City បានយកឈ្នះក្រុម Al Ain ក្នុងលទ្ធផល 6-0 កាលពីថ្ងៃអាទិត្យ ដើម្បីកក់កៅអីរបស់ពួកគេក្នុងវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ Club World Cup ខណៈដែលក្រុម Real Madrid ទទួលបានកាតក្រហមពីដើមប្រកួត តែបានយកឈ្នះលើក្រុមម៉ិកស៊ិក Pachuca ក្នុងលទ្ធផល 3-1 ។

Juventus ក៏បានឈានទៅវគ្គបន្ត បន្ទាប់ពីបានយកឈ្នះលើក្រុម Wydad Casablanca ក្នុងលទ្ធផល 4-1 ខណៈក្រុម Red Bull Salzburg និង Al Hilal ទទួលបានលទ្ធផលស្មើគ្នាដោយគ្មានគ្រាប់បាល់ ខណៈការប្រកួតជុំទីពីរនៃពូលបានបញ្ចប់។

ត្រូវបានគេដាក់ឈ្មោះថា “Abu derby” ជាការប៉ះទង្គិចរបស់ City ជាមួយ Al Ain ក្នុងទីក្រុង Atlanta បង្ហាញពីការប្រជែងគ្នារវាងម្ចាស់ក្លឹប ដែលម្ចាស់ក្លឺបទាំងពីរជាគ្រួសារតែមួយ។ ម្ចាស់ក្លឹប City Sheikh Mansour អនុប្រធានសហព័ន្ធអារ៉ាប់រួម បានប្រឈមមុខនឹងបងប្រុសរបស់គាត់គឺ Sheikh Mohamed ប្រធាន Al Ain ។

Ilkay Gundogan បានបើកការស៊ុតបញ្ចូលទី មុនពេល Claudio Echeverri វ័យ 19 ឆ្នាំបានទាត់បាល់ហ្វ្រីឃីកសម្រាប់គ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្លឹប។ Erling Haaland បានរកបានមួយគ្រាប់ដោយស៊ុតបាល់ប៉េណាល់ទីនៅមុនចប់តង់ទី 2 ធ្វើឪ្យមានលទ្ធផល 3-0 ។

Gundogan បានវាយបកម្តងទៀតនៅតង់ទីពីរ មុនពេល Oscar Bobb និង Rayan Cherki ដែលស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់នៅ City បានបញ្ចប់ការប្រកួតនៅចំពោះមុខអ្នកគាំទ្រជាង 40,000 ។

លទ្ធផលនេះបានបញ្ជូនទាំង City និង Juventus ទៅកាន់វគ្គចែកពូល បន្ទាប់ពីពួកគេឈ្នះពីរលើកពីការប្រកួតក្នុងពូល G ។ ពួកគេនឹងត្រូវប៉ះគ្នានៅទីក្រុង Orlando នៅថ្ងៃព្រហស្បតិ៍ដើម្បីកំណត់ថា តើអ្នកណាដែលឈរក្នុងចំណាត់ថ្នាក់កំពូល។

 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top