Lionel Messi និងក្លឹប Inter Miami បានស្មើគ្នា 0-0 ជាមួយក្លឹប Al Ahly របស់អេហ្ស៊ីប ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Club World Cup យប់ថ្ងៃសៅរ៍។

នៅចំពោះមុខអ្នកគាំទ្រជាង 60,000 នាក់នៅឯកីឡដ្ឋាន Hard Rock ក្រុម Inter Miami បានរួចផុតពីការវាយលុកក្នុងតង់ទី 1 ដោយម្ចាស់ជើងឯកអាហ្រ្វិក 12 សម័យកាលគឺ Al Ahly ដោយឪកាសយកឈ្នះពីគ្រាប់បាល់ប៉េណាល់ទីរបស់ Mahmoud Trezeguet តែត្រូវបានបញ្ឈប់ដោយអ្នកចាំទី Oscar Ustari ។

នៅក្នុងចុងតង់ទី 2 នៃម៉ោងបន្ថែម Miami ស្ទើរតែមានឱកាសស៊ុតបញ្ចូលទីដោយបាល់ហ្វ្រីឃីកទៅហើយ ប៉ុន្តែបែរត្រូវរបារទីទៅវិញ។

Miami ត្រូវពឹងផ្អែកលើអ្នកចាំទីជើងចាស់ជនជាតិអាហ្សង់ទីន Ustari ដើម្បីរក្សាស្ថានភាពនៃការប្រកួតក្នុងតង់ទី 1 ដោយកីឡាករវ័យ 38 ឆ្នាំរូបនេះបានសង្គ្រោះជាច្រើន ខណៈដែល Al Ahly កំពុងវាយលុក។ គាត់បានសង្គ្រោះបាល់ពីរដងយ៉ាងសំខាន់នៅមុនពេលបញ្ចប់តង់ ដោយរារាំងការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី 43 របស់ Trezeguet ហើយបន្ទាប់មកក្រោកឡើងយ៉ាងលឿនដើម្បីរារាំងការស៊ុតបន្ថែមម្ដងទៀត។

ចំពោះលទ្ធផលស្មើរគ្នានេះ បាន​ធ្វើ​ឱ្យ​ក្រុម​ទាំង​ពីរ​មាន​ការ​ប្រជែង​គ្នា​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​ក្នុងពូល A ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​ដ៏​ស្វិតស្វាញ​ដែល​ទំនង​ជា​ប៉ះ​ជាមួយ​ក្រុម​យក្ស​ប្រេស៊ីល Palmeiras និង Porto មក​ពី​ព័រទុយហ្គាល់។ មានពីរក្រុម នឹងឡើង​ទៅ​វគ្គ ១៦ ក្រុមចុងក្រោយ។

Miami អាចមានឪកាសច្រើនជាង ដោយ​ការ​អនុវត្ត​របស់​ខ្លួន​បានយ៉ាងល្អនៅ​ក្នុង​តង់​ទី​ពីរ​បន្ទាប់​ពី​ត្រូវ​បាន AI Ahly ​គ្រប់​គ្រង​នៅ​ក្នុង​តង់​ទី​មួយ​។ Inter Miami មាន​ឱកាស​ល្អ​ជាង​បន្ទាប់​ពីបាន​សម្រាក​នៅតង់ទីមួយ ដោយ​ការ​ស៊ុត​បាល់​ហ្វ្រីឃីក​របស់ Messi និង​ការ​ទាត់​ពីចម្ងាយរបស់គាត់ ប៉ះត្រូវបង្គោលទីទាំងពីរលើក។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top