Nico González បានថ្លែងអំពីការរីកចម្រើនរបស់ Rodri នៅព្រឹត្តិការណ៍ Club World Cup

ខ្សែបម្រើដែលបានឈ្នះពានរង្វាន់ Ballon D’Or គឺ Rodri នៅក្លឹប Man City បានបាត់មុខពីការប្រកួតរដូវកាល 2024/25 ដោយសាររបួសជង្គង់ធ្ងន់ធ្ងរកាលពីខែកញ្ញា។ គាត់បានវិលត្រឡប់មកលេងវិញជាលើកដំបូងបាន ៧ នាទីពេលប្រកួតជាមួយ Bournemouth នៅ Premier League ហើយលេងបាន ៣០ នាទីចុងក្រោយក្នុងជ័យជំនះ ២-០ លើ Wydad Casablanca នៅ Philadelphia។

Nico González កីឡាករវ័យ 23 ឆ្នាំដែលលេងក្នុងតួនាទីដូច Rodri ត្រូវបានចុះហត្ថលេខាជាមួយ Man City កាលពីខែមករា ដើម្បីជំនួសតួនាទីរបស់ Rodri ។ គាត់បានបញ្ចេញចំណាប់អារម្មណ៍ចំពោះការវឹកហាត់ជាមួយមិត្តរួមក្រុមជនជាតិអេស្ប៉ាញថាគាត់មានអារម្មណ៍ថាល្អជាងគិតរបស់គាត់។ គាត់ (Rodri) បានមកហ្វឹកហាត់វិញជាងពីរបីខែហើយ។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយល្អនៅគ្រប់ទម្រង់ គាត់ធ្វើបានគ្រប់យ៉ាងនៅក្នុងតួនាទីជាខ្សែបម្រើររបស់គាត់។ ខ្ញុំកំពុងព្យាយាមរៀនឲ្យបានច្រើនបំផុតតាមដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំគិតថាខ្ញុំចាប់ផ្តើមមើលគាត់ពីចំណុចល្អបំផុតរបស់គាត់ ដែលខ្ញុំមិនធ្លាប់ឃើញក្នុងទីលាន។ គាត់ជួយខ្ញុំច្រើនណាស់ ម្យ៉ាងទៀតគាត់ជាជនជាតិអេស្ប៉ាញ ដូច្នេះយើងឆាប់មានទំនាក់ទំនងល្អជាមួយគ្នាណាស់”។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top