សឿត បារ៉ាង ចាកចេញពីភ្នំពេញក្រោន ខណៈក្លឹបប្រឈមនឹងការផ្លាស់ប្តូរក្រុមធំ

Seut Baraing ត្រូវបានគេមើលឃើញថាលេងឱ្យភ្នំពេញក្រោនក្នុងរដូវកាល 2024-2025 Cambodian Premier League ។

ខ្សែការពារឆ្វេងរបស់ក្លឹបភ្នំពេញក្រោន Seut Baraing ក្លាយជាកីឡាករសំខាន់ចុងក្រោយគេដែលបានចាកចេញ ខណៈមានការកើនឡើងនៃការចាកចេញរបស់កីឡាករ ដែលធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ និងរង់ចាំទិសដៅថ្មីពីក្លឹប។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលជាក្រុមមួយមានភាពលេចធ្លោជាងគេបំផុតរបស់កម្ពុជា កំពុងស្ថិតក្នុងការផ្លាស់ប្តូរដ៏ច្របូកច្របល់ ខណៈដែលកីឡាករស្នូលម្នាក់ទៀត គឺកីឡាករ សឿត បារ៉ាង បានចាកចេញពីក្រុមជាផ្លូវការហើយ។ 

ភ្នំពេញក្រោនបានបញ្ជាក់ពីការចាកចេញរបស់កីឡាកររូបនេះកាលពីថ្ងៃអាទិត្យដោយនេះជាការចាកចេញទីប្រាំបីហើយ របស់កីឡាករ ដែលធ្វើឪ្យអ្នកអ្នកគាំទ្រនិងអ្នកវិភាគកីឡាបច្ចុប្បន្នកំពុងហៅថា ជាការស្ថាបនាក្រុមឡើងវិញ។

ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបជូនអ្នកគាំទ្រថា យើងបានចែកផ្លូវជាមួយកីឡាករ សឿត បារ៉ាង ដែលបាននៅជាមួយយើងតាំងពីនៅសាលាយុវជន ហើយបានជួយឪ្យក្លឹបសម្រេចបានសមិទ្ធផលជាច្រើន។ យើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យបន្ថែមទៀតនៅក្នុងអាជីពបាល់ទាត់របស់គាត់នាពេលអនាគត” ។

Baraing បានចូលរួមជាមួយភ្នំពេញក្រោនក្នុងឆ្នាំ 2011 នៅអាយុត្រឹមតែ 12 ឆ្នាំ ហើយបានអភិវឌ្ឍខ្លួនតាមប្រព័ន្ធយុវជន មុននឹងត្រូវលើកឡើងទៅជាក្រុមជាន់ខ្ពស់នៅឆ្នាំ 2016។ គាត់ត្រូវបានគេស្គាល់ដោយសារទម្រង់លេង និងវិន័យរបស់គាត់។

លោក Baraing បានថ្លែងអំណរគុណដល់ក្លិប និងបានថ្លែងអំណរគុណដល់អតីតប្រធានក្លិបភ្នំពេញក្រោន លោក រិទ្ធី សំណាង ដែលបានដើរតួយ៉ាងសំខាន់ក្នុងអាជីពដំបូងរបស់លោក។

ទោះបីជាគោលដៅបន្ទាប់របស់គាត់មិនត្រូវបានបញ្ជាក់ក៏ដោយ ប៉ុន្តែប្រភពជាច្រើនបានលើកឡើងថាគាត់ប្រហែលជាជិតចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ដែលជាការផ្លាស់ប្តូរមួយដែលធ្វើឪ្យគាត់ស្ថិតនៅកម្រិតកំពូលនៃបាល់ទាត់កម្ពុជា និងអាចឃើញគាត់ប្រឈមមុខនឹងអតីតក្លឹបរបស់គាត់ក្នុងការប្រកួតលីកនាពេលអនាគត។

ការចាកចេញរបស់ Baraing ធ្វើឡើងបន្ទាប់ពីមានការចាកចេញរបស់ខ្សែបម្រើកណ្តាល Yudai Ogawa, ខ្សែប្រយុទ្ធហូឡង់ Jelle Goselink, ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ibeh Ofufu, កីឡាករអន្តរជាតិហ្វីលីពីន Javier Gayoso, ខ្សែប្រយុទ្ធកូឡុំប៊ី Andrés Nieto, ខ្សែការពារជប៉ុន Ose Takaki និងខ្សែការពារកណ្តាល Yue Safy បានចាកចេញពីក្លឹបក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top