កាន់​ ស្រីរ័ត្ន​ សមត្ថភាព​កាន់​តែ​ល្អ​ក្រោយ​ឈ្នះ​មេដាយមាស​ ​២គ្រឿង​ពី​ការប្រកួត​ជើងឯកថ្នាក់​ជាតិ​ ២០២៥​

កីឡា​ការិនី​ កាន់​ ស្រីរ័ត្ន​ បង្ហាញ​សមត្ថភាព​កាន់​តែ​ល្អ​ក្រោយ​ឈ្នះ​មេដាយ​មាស​រហូត​ ២គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ប្រចាំ​ឆ្នាំ​២០២៥​ លើ​វិញ្ញាសា​ ១៥០០ម៉ែត្រ​ និង​វិញ្ញាសា​ ១០០០០​ម៉ែត្រដែល​ទើប​បញ្ចប់​ទៅក្នុង​ពេលថ្មីៗ​នេះ។​

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ កាន់​ ស្រីរ័ត្ន​ ថានៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៥​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី២​ ដល់​ ៥​ ខែ​តុលា​ នេះ​រូប​គេ​បានឈ្នះ​មេដាយ​មាស​ចំនួន​ ២គ្រឿង។​ មេដាយ​មាស​ទី១​ ឈ្នះ​លើ​វិញ្ញាសា​ ១៥០០ម៉ែត្រ​ (១,៥ គីឡូម៉ែត្រ) ធ្វើ​បាន​ក្នុង​ថិរវេលា ៤.៥៩.៦៣ នាទី។​ មេដាយ​មាស​ទី២​ លើ​វិញ្ញាសា​ ១០០០០​ម៉ែត្រ​ (១០​គីឡូម៉ែត្រ) ធ្វើ​បាន​ក្នុង​ថិរវេលា​ ៤០.០៦.៥៤ នាទី។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធខ្មែរ​​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត​បាន​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ប្រចាំ​ឆ្នាំ​២០២៥​ នេះ​ហើយ​ក្រោយ​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី២​ ដល់​ ៥​ ខែ​តុលា​ នៅ​រាជធានី​ភ្នំពេញ។​ ចំពោះ​កីឡាការិនី​ កាន់​ ស្រីរ័ត្ន​ ជា​កីឡា​ការិនី​ឆ្នើម​ និង​ជា​អ្នក​រត់​ចម្ងាយ​ឆ្ងាយ​របស់​កម្ពុជា​ផង​ដែរ​ដែល​កំពុង​មាន​សមត្ថភាព​លេចធ្លោ​ជា​ខ្លាំង​តាម​រយៈ​ការ​ដណ្ដើ​មដាយ​ជា​ហូរហែកន្លង​មក​នេះ៕​

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top