កីឡាការិនី កាន់ ស្រីរ័ត្ន បង្ហាញសមត្ថភាពកាន់តែល្អក្រោយឈ្នះមេដាយមាសរហូត ២គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ប្រចាំឆ្នាំ២០២៥ លើវិញ្ញាសា ១៥០០ម៉ែត្រ និងវិញ្ញាសា ១០០០០ម៉ែត្រដែលទើបបញ្ចប់ទៅក្នុងពេលថ្មីៗនេះ។
នេះបើតាមការបញ្ជាក់របស់ កាន់ ស្រីរ័ត្ន ថានៅក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងកាលពីថ្ងៃទី២ ដល់ ៥ ខែតុលា នេះរូបគេបានឈ្នះមេដាយមាសចំនួន ២គ្រឿង។ មេដាយមាសទី១ ឈ្នះលើវិញ្ញាសា ១៥០០ម៉ែត្រ (១,៥ គីឡូម៉ែត្រ) ធ្វើបានក្នុងថិរវេលា ៤.៥៩.៦៣ នាទី។ មេដាយមាសទី២ លើវិញ្ញាសា ១០០០០ម៉ែត្រ (១០គីឡូម៉ែត្រ) ធ្វើបានក្នុងថិរវេលា ៤០.០៦.៥៤ នាទី។
បញ្ជាក់ដែរថា សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនប្រចាំឆ្នាំ២០២៥ នេះហើយក្រោយរៀបចំឡើងកាលពីថ្ងៃទី២ ដល់ ៥ ខែតុលា នៅរាជធានីភ្នំពេញ។ ចំពោះកីឡាការិនី កាន់ ស្រីរ័ត្ន ជាកីឡាការិនីឆ្នើម និងជាអ្នករត់ចម្ងាយឆ្ងាយរបស់កម្ពុជាផងដែរដែលកំពុងមានសមត្ថភាពលេចធ្លោជាខ្លាំងតាមរយៈការដណ្ដើមដាយជាហូរហែកន្លងមកនេះ៕
ប្រភព៖ KAMPUCHEATHMEY



