យុវជន លី ចិត្រាបុត្រ ថាការចូលមកហ្វឹកហាត់កីឡាបាល់ទះនេះគឺល្អបានជួយឲ្យស្រកទម្ងន់បានប្រហែល ១០គីឡូក្រាម និងបានកាត់បន្ថយការទំនេរលេងទូរសព្ទឥតប្រយោជន៍ជាដើមទៀតផង។
លី ចិត្រាបុត្រ បានឲ្យដឹងថា គិតមកដល់ពេលនេះរូបគេបានហ្វឹកហាត់បាល់ទះបែបសុខភាពនេះបានប្រហែល ១ឆ្នាំមកហើយ។ ដើមកំបូងគឺខ្លួនឃើញគេហ្វឹកហាត់មើលទៅល្អ សប្បាយ បន្ទាប់មកក៏សុំឪពុកម្ដាយចូលហ្វឹកហាត់មកដល់សព្វថ្ងៃនេះតែម្ដង។
ក្មេងប្រុសវ័យ ១១ឆ្នាំរូបនេះបន្តទៀតថា ការហ្វឹកហាត់បាល់ទះនេះគឺជួយរូបគេបានច្រើនគឺដូចជាស្រកទម្ងន់ពី ៨៤គីឡូក្រាមមកត្រឹម ៧៤គីឡូក្រាមវិញ។ ជួយឲ្យមានរាងកាយរឹងមាំ រហ័សរហួន មានមិត្តភក្តិថ្មីៗ និងកាត់បន្ថយពីពេលទំនេរលេងទូរសព្ទឥតប្រយោជន៍បានទៀតផង។
បញ្ជាក់ដែរថា យុវជន លី ចិត្រាបុត្រ បច្ចុប្បន្ននេះកំពុងហ្វឹកហាត់បាល់ទះជាមួយលោកគ្រូ គុណ ប៊ុនសាន ដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជានៅទីតាំងក្លឹបបាល់ទះស្នងការ។ រូបគេបានហ្វឹកហាត់កីឡាបាល់ទះនេះប្រហែល ១ឆ្នាំមកហើយ៕
ប្រភព៖ KAMPUCHEATHMEY



