កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់ បញ្ជាក់​ពី​របួស​របស់​ខ្លួន​មិន​ធ្ងន់ធ្ងរ​ទេ​អរគុណ​ចំបោះ​អ្នក​គាំទ្រ​ដែល​បារម្ភ​

ការ​ប្រកួត​គុន​ចម្រុះ​នៅ​សង្វៀន​ GMA​ ឯ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​នោះ​ក្រុម​កម្ពុជា​ឈ្នះ​១​ និង​ចាញ់១​ ខណៈ​កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់​ អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​បារម្ភ​ដល់​ខ្លួន​អំឡុង​ពេល​ចាញ់​ការ​ប្រកួត​មួយនេះ។​

កីឡាករ រិន សារ័ត្ន ហាក់គ្រប់គ្រងការប្រកួតមួយនេះបានល្អពិសេសជំនាញលេងលើកម្រាលរបស់គេ។ ជំនួបជាមួយកីឡាករ មីយ៉ាន់ម៉ា នេះប្រើពេលត្រឹម ១ទឹកដំបូងប៉ុណ្ណោះ សារ័ត្ន បានឃ្លេដៃរហូតគូប្រកួតសុំចុះចាញ់តែម្ដង។

ចំណែកការប្រកួតរបស់កីឡាករកម្ពុជាមួយរូបទៀតគឺ ស៊ឹម ប៊ុនស្រ៊ន់ បញ្ចប់ទៅត្រឹមទឹកទី១ ផងដែរតាមរយៈការឃ្លេករបស់ម្ចាស់ផ្ទះវៀតណាម។ ការខានប្រកួតយូរធ្វើឲ្យ ប៊ុនស្រ៊ន់ មិនសូវធ្វើបានល្អនោះឡើយ ខណៈកម្លាំងកាយក៏មើលឃើញថាចាញ់ដៃគូផងដែរ។ មុនឈានដល់ការបញ្ចប់ការប្រកួតនោះគឺ ប៊ុនស្រ៊ន់ ត្រូវដៃគូវាយកែងរហូតមានឈាមទៀតផងទើបបន្ទាប់មកចូលស្នៀតឃ្លេករបស់ដៃគូរហូតសម្រេចគោះដៃបោះបង់ការប្រកួតក្នុងទឹកទី ១នោះតែម្ដង។

យ៉ាងណា​ក្នុង​វីដេអូ​បង្ហោះ​នៅ​មុន​នេះ​ ស៊ឹម​ ប៊ុនស្រ៊ន់​ បាន​បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ថា​ មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ​នៅ​ពេល​នេះ​ខ្លួន​បាន​មក​ដល់​ហាង​កាហ្វេស​កសិកម្ម​ និង​កសិដ្ឋាន​លក់​កូនឈើ​របស់​ខ្លួនឯ​ខេត្ត​កំពង់ចាម​​វិញ​ហើយ។​ ជីវិត​អ្នក​ប្រដាល់​តែ​ប៉ុណ្ណឹង​ឯង​ឡើង​ប្រកួត​មាន​របួស​តិច​ ឬ​ច្រើន​ជា​រឿង​ធម្មតា​ទៅ​ហើយ​។​ ប៊ុនស្រ៊ន់​ អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​បារម្ភ​អំពី​សុខទុក្ខ​ក្រោយ​ចាញ់​ការ​ប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម​នេះ​ ពោល​គឺ​មិន​មាន​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី១១​ ខែ​តុលា​ ឆ្នាំ​២០២៥​ នេះ​លទ្ធផល​ រិន​ សារ័ត្ន​ ឈ្នះ​កីឡាករ​មីយ៉ាន់ម៉ា​ Soe Moe Zaw ក្នុង​ទឹក​ទី១​ ។ ចំណែក​ ស៊ឹម​ ប៊ុនស្រ៊ន់​ ម្ចាស់​ផ្ទះ​វៀតណាម​​ Nguyen Hoang Thach ក្នុង​ទឹក​ទី១ នៃ​​កម្មវិធី​ God Of Martial Arts (GMA)​ ឯ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top