អ្នក​ប្រដាល់​​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ បង្ហើបពីការត្រៀម​ខ្លួន​​​ប្រកួតកម្មវិធី​​ធំៗ​មាន​នៅកូរ៉េ និង​កម្ពុជា

អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ ថា​ខ្លួន​នឹង​មាន​ការ​ប្រកួត​ធំៗ​ចំនួន​ពីរ​គឺ​ការ​ប្រកួត​នៅ​ឯ​ប្រទេស​កូរ៉េ​ និង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ X Treme Cambodia នៅ​ឯ​សង្វៀន​ហង្សមាស​នៅ​ពេល​ខាង​មុខ។​ ​​

កីឡាករ​ លន​ បញ្ញា​ បាន​លើក​ឡើង​ក្នុង​ហ្វេសបុក​ផេក​របស់​ខ្លួន​ថា​ ឥលូវ​នេះ​មិន​បាន​សម្រាក​ទៅ​ណា​ទេ​គឺ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ចំនួន​ពីរ​ធំៗ​នា​ពេលខាង​មុខ​នេះ។​ នៅ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នេះ​រូប​គេ​រួម​ទាំង​កីឡាករ​គុន​ខ្មែរ​មួយ​ចំនួន​ទៀត​នឹង​ចេញទៅ​ប្រកួត​នៅ​ឯ​ប្រទេស​កូរ៉េ។​ ចំណែក​ការ​ប្រកួត​មួយ​ទៀត​នោះ​គឺ​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ X Treme Cambodia នៅ​សង្វៀន​ហង្សមាស។​

អ្នក​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ដូច​ដឹង​ស្រាប់​ហើយ​នៅ​ហង្សមាស​តែងតែ​នាំ​យក​ជើង​ខ្លាំង​​ៗ​មក​ ដូច្នេះ​ហើយ​រូប​គេ​អាច​នឹង​ជួប​កីឡាករ​លំដាប់​ផង​ដែរ។​ យ៉ាងណា​ការ​ប្រកួត​នៅ​ហង្សមាស​នេះ​រូប​គេ​មិន​បាន​បញ្ជាក់​ថា​ថ្ងៃខែ​ណា​នៅ​ឡើយទេ។​

បញ្ជាក់​ដែរ​ថា​ លន​ បញ្ញា​ ជា​ជើង​ខ្លាំង​លំដាប់​ទម្ងន់​ ៦៧​គីឡូក្រាម​នៅ​កម្ពុជា​ និង​កំពុង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​កម្រ​ចាញ់​។​ អ្នក​ប្រដាល់​រូប​នេះ​ជា​កូន​សិស្ស​លោក​ ធន់​ សុភា​ នៃ​ក្លឹប​ប្រដាល់​ធន់សុភាគុនខ្មែរ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top